លោក ស៊ុន ចាន់ថុល​៖ បើ​មាន​អំពើពុករលួយ សូម​ផ្ញើ​សារ​ចូល​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​

​ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានប្រកាស​ដល់​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​ជួប​ការលំបាក ដូចជា​អំពើពុករលួយ ការយឺតយ៉ាវ នៅពេល​សុំ​លិខិតអនុញ្ញាត​នាំចេញ​-​ចូល និង​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ  អាច​រាយការណ៍​ជូន​ក្រសួង​ឲ្យ​ដោះស្រាយបាន តាមរយៈ​លិខិត ឫ Facebook ឫ Hotline​។ លោក បញ្ជាក់ថា ក្រសួង​មាន​ប្រព័ន្ធ​ផ្តល់​លិខិតអនុញ្ញាត​តាម​អន​ឡាញ​ជា​បន្តើរៗ​ហើយ តែ​មិនទាន់បាន​ទាំងស្រុង​នោះទេ ដែល​អាច​នៅមាន​អំពើពុករលួយ​។ ហើយ​យន្តការ​នេះ នឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម ដើម្បី​អាច​ប្រកួតប្រជែង​នៅ​ទីផ្សារ​ក្រៅប្រទេស​បាន  និង ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​ថែម​ទៀតផង​។​

​សូម​ស្តាប់​ប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​បាន​ថ្លែង ក្នុង​ពិធី​បិទ​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៥ កាលពី​ថ្ងៃទី​២៦​ខែមករា​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ដូចតទៅ​៖   


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​