​កត្តា​អ្វីខ្លះ​ធ្វើឲ្យ​ស្ត្រី​មានវ​ដ្ត​រដូវ​មិន​ទៀងទាត់​?

​កត្តា​អ្វីខ្លះ​ធ្វើឲ្យ​ស្ត្រី​មានវ​ដ្ត​រដូវ​មិន​ទៀងទាត់​?

​ការបាត់​រដូវ មិនមែន​តែងតែ​បញ្ជាក់បាន​ថា អ្នក​មាន​ផ្ទៃពោះ​នោះទេ វា​អាច​មក​ពី​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត ។​

​ការប្រើប្រាស់​ថ្នាំ ឬ​ជាតិគីមី​ខ្លះ (​ថ្នាំ​ពន្យា​កំណើត​ខ្លះ​) ក៏​ឲ្យ​បាត់​រដូវ​ដែរ​។ ការ​មាន​ជំងឺឆ្លង​ផ្សេងៗ ការញុំ​ា​ចុក​មិន​គ្រប់គ្រាន់ ធ្វើការ​ហួសកម្លាំង ឬ​មាន​ការរំខាន​ចិត្ត​ផ្សេងៗ​។ ដំណើរការ​របស់​ឈាមរដូវ​វា​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង ផ្លូវចិត្ត ផ្លូវ​អារម្មណ៍ ដូច្នេះ​អា​ម្មណ៍​រំជើបរ​ជួល​ប្រែប្រួល​ច្របូកច្របល់​ខ្លាំង ក៏​ជា​ហេតុ​ធ្វើឲ្យ​ការបញ្ជា អ័រម៉ូន​ផ្សេងៗ​ដែល​បណ្តាល​ឲ្យ​ដំណើរការ​ឈាមរដូវ​ក៏​រអាក់រអួល​ប្រែប្រួល បាន​ផង​ដែរ​។ ខ្លះ​ទៅ​ជា​រដូវ​មាន​ញឹក​ពេក ខ្លះ​រង្វើល​ពេក ខ្លះ​ច្រើន​ហួស ។​ល​។  ម្យ៉ាងវិញទៀត ការ​មាន​ជំងឺ​ផ្នែក​រាងកាយ ដូច​ជា​ជំងឺ​បេះដូង សួត តម្រង​នោម ជាដើម ក៏​អាច​បណ្តាលឲ្យរ​ដូវ​របស់អ្នក មិន​ទៀងទាត់​បានដែរ ។

​បើ​អ្នក​កំពុងតែ​មាន​បញ្ហា​រដូវ​រអាក់រអួល​នេះ នោះ​អ្នក​ត្រូវ​រៀបចំ​សម្រួល​កាយ​ចិត្ត​ឲ្យបាន​ល្អ​,​ធ្វើការ​សម្រាក​ឲ្យបាន​គ្រប់គ្រាន់ ញាំ​អាហារ​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព ធ្វើយ៉ាងណា ព្យាយាម​អនុវត្ត​នូវ​ដំណោះស្រាយ​ទាំងនេះ មុន​នឹង​អ្នកសម្រេចចិត្ត​ប្រើ​ថ្នាំ​ប្រភេទ​អ័រម៉ូន ព្រោះ​វា​អាច​ធ្វើឲ្យ​ស្ថានភាព​នេះ កាន់តែ​ធ្ងន់ធ្ងរ ឬ វដ្ត​រដូវ​អ្នក​កាន់តែ​ប្រែប្រួល​ជា​ង​នេះ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី27  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។