៥ វិធី​កម្ចាត់​ «​មុន​» ​និង​ធ្វើ​ឲ្យ​ស្បែក​ស្អាត​

Doliprane TVC

​តើ​អ្នក​កំពុង​តែមាន​បញ្ហា​មុខ​កើត​«​មុន​»​ដែរឬទេ ? តើ​អ្នក​មានចិត្ត​ធុញទ្រាន់​ក្នុងការ​ចំណាយ​ប្រាក់​ទិញ​ក្រែ​ម និង ថ្នាំ​ព្យាបាល​ផ្សេងៗ​ដែរឬទេ ? បើ​ដូច្នេះ​មែន​ចូរ​អនុវត្តតាម​វិធីសាស្ត្រ​បែប​ធម្មជាតិ​ខាងក្រោម​ដើម្បី​បំបាត់​«​មុន​»​ពី​ផ្ទៃមុខ​របស់​អ្នក ។​
​តើ​អ្នក​កំពុង​តែមាន​បញ្ហា​មុខ​កើត​«​មុន​»​ដែរឬទេ ? តើ​អ្នក​មានចិត្ត​ធុញទ្រាន់​ក្នុងការ​ចំណាយ​ប្រាក់​ទិញ​ក្រែ​ម និង ថ្នាំ​ព្យាបាល​ផ្សេងៗ​ដែរឬទេ ? បើ​ដូច្នេះ​មែន​ចូរ​អនុវត្តតាម​វិធីសាស្ត្រ​បែប​ធម្មជាតិ​ខាងក្រោម​ដើម្បី​បំបាត់​«​មុន​»​ពី​ផ្ទៃមុខ​របស់​អ្នក ។

១-​ផឹកទឹក​ឱ្យ​ច្រើន ៖ អ្នក​អាច​រវល់​ទៅ​បន្ទប់ ទឹក​ញឹកញាប់​ដោយសារ​ការផឹក​ទឹក​ច្រើន ប៉ុន្តែ​វា​ក៏ ជាការ​ប្រសើរ​ផងដែរ​ដែល​អ្នក​មិនត្រូវ​អង្គុយ​ធ្វើការរវល់​ច្រើន​ក្នុង​ការិយាល័យ​ដោយ​មិនបាន​ងើប​ទៅណា​សោះ ។ ទឹក​ក៏​ជា​គន្លឹះ​នៃ​ការថែរក្សា​សម្រស់​ស្បែក​ផងដែរ ។

៥ វិធី​កម្ចាត់​ «​មុន​» ​និង​ធ្វើ​ឲ្យ​ស្បែក​ស្អាត​

២-​ស្ទី​ម​មុខ​នឹង​ចំហាយ​ទឹក​ក្តៅ​ឧណ្ហៗ ៖ នេះ​ជា​វិធីសាស្ត្រ​ល្អ​ដែល​អាចជួយ​បើក​រន្ធ​ញើស​កម្ចាត់​ធូលី និង ធ្វើឱ្យ​ស្បែ​កមាន​សំណើម ។

​វិធី​ធ្វើ ៖ អ្នក​ត្រូវយក​ទឹក​ចំណុះ ៤ ពែង ដាំ ឱ្យ​ពុះ រួច​ចាក់​ប្រេង​ថែរក្សា​ស្បែក ឬ ប្រេង​ក្រអូប ២ ទៅ ៣ តំណក់​ក្នុង​កែវ​ទឹក​ក្តៅ​នោះ ។ យក​កន្សែង​រុំ​សក់ រួច​យកមុខ​មក​ដាក់​ចម្ងាយ ២០ សង់ទីម៉ែត្រ ពីលើ​កែវ​ទឹក​ក្តៅ​នោះ​ដើម្បីឱ្យ​មុខ​ប៉ះ​នឹង​ចំហាយ​ទឹក​ក្តៅ ។ ធ្វើ​ដូច្នេះ​ឱ្យបាន ៦ នាទី ក្រោយមក​អ្នក​អាច​ជូត​ញើស​លើ​មុខ​ចេញ​មុននឹង​លាង​សម្អាត​មុខ​ដោយ​ទឹក​ធម្មតា ។ ធ្វើ​ដូច្នេះ​ឱ្យបាន ១ ទៅ ២ ដង​ក្នុង​មួយ​សបា្តហ៍ បើ​អ្នក​មិន​ចង់ឱ្យ​កើត​«​មុន​» ។

៥ វិធី​កម្ចាត់​ «​មុន​» ​និង​ធ្វើ​ឲ្យ​ស្បែក​ស្អាត​

៣-​ទឹកក្រូច​ឆ្មារ និង ស៊ុត​ផ្នែក​ស ៖ បើទោះជា អ្នក​បាន​ជម្រះ និង បំបាត់​«​មុន​»​ចេញពី​មុខ​ខ្លះ​ហើយ​ក្តី បញ្ហា​ស្លាកស្នាម​នៅតែ​អាច​កើតមាន ។ ដូច្នេះដើម្បីឱ្យ​ស្បែក​អ្នកមាន​សភាព​ភ្លឺ​ស្រស់ស្អាត​បែប​ធម្មជាតិ អ្នក​គួរ​យក​ទឹកក្រូច​ឆ្មា​រលាយ​ជាមួយ​ផ្នែក​ស​នៃ​ស៊ុត​កូរ​លាយ​ជាមួយគ្នា​ឱ្យ​ខាប់រួច​យកទៅ​លាបលើ​មុខ​ទុកចោល ២០ នាទី រួច​លាង​សម្អាត​នឹង​ទឹក​ធម្មតា​វិញ ។ ធ្វើ​ដូច្នេះ​មុខ​អ្នកនឹង​នៅតែ​ស្រស់​ជួយ​ធ្វើឱ្យ​ស្បែក​ទន់ និង បំបាត់​ស្នាម ។

៥ វិធី​កម្ចាត់​ «​មុន​» ​និង​ធ្វើ​ឲ្យ​ស្បែក​ស្អាត​

៤-​វីតាមីន A និង E ៖ វីតាមីន ២ ប្រភេទ នេះ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ស្បែក វា​ជួយ​កាត់បន្ថយ​ការផលិត​ជាតិ​ប្រេង​លើសលុប​លើ​ស្បែក ជួយ​ពង្រឹង​កោសិកា​ស្បែក បណ្តុះ​កោសិកា​ស្បែក​ថ្មី និង កម្ចាត់​ស្លាកស្នាម ។

៥ វិធី​កម្ចាត់​ «​មុន​» ​និង​ធ្វើ​ឲ្យ​ស្បែក​ស្អាត​

៥ វិធី​កម្ចាត់​ «​មុន​» ​និង​ធ្វើ​ឲ្យ​ស្បែក​ស្អាត​

៥-​ជ្រើសរើស​អាហារ​ឱ្យមាន​តុល្យភាព និង ល្អ ៖ សុខភាព​ស្បែក​អាច​ឆ្លុះបញ្ចាំង​ពី​ប្រភេទ​អាហារ​ដែល​អ្នក​ពិសា អាហារ​ល្អ​ជួយ​ឱ្យ​ស្បែក​អ្នក​ល្អ មាន​សុខភាព​រឹងមាំ​ស្រស់ថ្លា និង មើលទៅ​ក្មេង​ជាង​វ័យ ៕