ផលប្រយោជន៍ «ប្រេង​អា​វូ​កាដូ» ​ចំពោះ​ស្បែក និង​សុខភាព​

Doliprane TVC

​ប្រេង​ចម្រាញ់​ចេញពី​ផ្លែ​អា​វូ​កាដូ គឺជា​ប្រេង​ពិសេស​ម្យ៉ាង​ជួយ​ដល់​សុខភាព​និង​សម្រស់​បាន​ច្រើន​។ ក្រៅពីនេះ​វា​ក៏​សំបូរ​ដោយ​វីតាមីន A,D, E ផងដែរ​ប្រសិនបើ​បាន​យកទៅ​លាប​លើ​ស្បែក វា​នឹងធ្វើ អោយ​ស្បែក​ទន់​រលោង ជួយ​បំបាត់​ស្លាកស្នាម និង​បញ្ហារ​ម៉ាស់ ។ លើសពីនេះ​បើ​យក​ប្រេង​ទៅ​លាប​លើ​ស្បែកក្បាល វា​នឹង​ជួយ​អោយ​សក់​ឆាប់​ដុះ​ ។​

តើ​ក្នុង​ប្រេង​អា​វូ​កាដូ មាន​សារធាតុ​អ្វីខ្លះ និង ជួយផ្តល់​អ្វីខ្លះ​ប្រសើរ​ចំពោះ​សម្រស់ និង សុខភាព​?

១. សំបូរ​អាស៊ីត អូ​ឡេ​អិ​ច (Oleic) ៖ មាន​អាស៊ីត​ខ្លាញ់​ច្រើន​សំបូរ​នៅក្នុង​ប្រេង​ផ្លែឈើ​មួយ​នេះ ព្រោះ​មាន សា​មាស​ធាតុ​ដូច​ទៅនឹង​អាស៊ីត omega-9 ដូច្នោះ​ដែរ ។ សារធាតុ​អា​ស៊ី​ត​នេះ ជួយ​កាត់បន្ថយ​អត្រា​ប្រឈម កើត​ជំងឺមហារីក បន្ថយ​អត្រា​ឆ្លង​មេរោគ និង​កាត់បន្ថយ​ការ​រលាក​។ សារធាតុ​ប្រេង​នេះ ក៏​អាច​យកទៅ​ចំអិនម្ហូប​អាហារ រឺ​ប្រឡាក់សាច់​ក៏បាន​។ វា​ជួយ​បាន​ច្រើន​ចំពោះ​សុខភាព​។​

២. ជួយ​សុខភាព​បេះដូង​៖ ប្រេង​អា​វូ​កាដូ​វ​មាន​ផ្ទុក​សារធាតុ beta-sitosterol ដែលជា​ប្រភេទ កូ​ឡេ​ស្ទេ​រ៉ូ​ល​ម្យ៉ាង​ជួយ​បំ​ផ្លែង​អា​សី​ុ​ត​ខ្លាញ់ អោយមាន​ប្រយោជន៍​ដល់​សុខភាព ព្រោះ​វា​អាច​ការពារ បញ្ហា​រលាក ការពារ​ភាព​ខូចខាត​នៃ​មុខងារ​សរសៃឈាម​អាកទែ​បេះដូង ជួយ​បន្ថយ​គ្រោះថ្នាក់​ជំងឺ​បេះដូង ផ្សេងៗ ដែល​បណ្តាលមកពី​ការបញ្ចេញ​ចោលការ​សំណល់​ប្លា​កែ​ត (plaque)​។ លើសពីនេះ​ប្រេង​អា​វូ​ការដូ ជួយ​រក្សា​សំពាធ​ឈាម​អោយនៅ​ថេរ​និង​ប្រក្រតី​។

៣. សំបូរ​វីតាមីន E ៖​ប្រេង​អា​វូ​កាដូ អាច​ចាត់ទុកថា​ជា​ប្រភេទ​អាហារ​ដែល​សំបូរ​វីតាមីន E ខ្ពស់បំផុត​​ ។ វា​ជា​វីតាមីន​ដែល​ងាយ​រលាយ ល្អ​ចំពោះ​ស្បែក សុខភាព​ភ្នែក និង​ពង្រឹង​គល់​សក់ ​។ វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ប្រឆាំង​ការខូចខាត​ដោយសារ​ធាតុ​អុក​សី​ុ​ត​កម្ម​ចំពោះ​កោសិកា​ទូទៅ បង្កើន​ការចងចាំ សតិអារម្មណ៍ និង ជួយ​បង្កើនល្បឿន​រំលាយ​អាហារ​។​

៤. បញ្ចេញ​ជាតិពុល​៖ ប្រេង​អា​វូ​កាដូ មាន​ផ្ទុក​ដោយសារ​ធាតុ ក្លរ៉ូភីល (chlorophyll) ដែលជា​សារធាតុ ធម្មជាតិ​ពិសេស​មួយ​ប្រភេទ និង​ជួយផ្តល់​សារធាតុ​ម៉ាញ៉េ​ស្យូ​ម​ក្នុងការ​ស្រូបយក​ជាតិ​បា​រ៉​ត សំណ ចេញពី​ថ្លើម តម្រងនោម ខួរក្បាល និង សរីរាង្គ​ដទៃទៀត​។​

៥. ពង្រឹង​សុខភាព​ស្បែក​៖ ក្នុង​ប្រេង​អា​វូ​កាដូ ក៏មាន​ផ្ទុក​ដោយ​វីតាមីន និង​រ៉ែ​ខនិជ​ជាច្រើន​ផ្សេងទៀត​ដែរ ដែល​មិន​ត្រឹមតែ​ជួយ​ចិញ្ចឹម​និង​ថែរក្សា​ស្បែក​ពី​ខាងក្នុង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​បង្កើន និង​ចិញ្ចឹម ស្បែក​នៅ​ខាងក្រៅ ធ្វើអោយ​ស្បែ​កមាន​សំណើម និង​រឹងមាំ​។ សារធាតុ​ប៉ូ​តា​ស្យូ​ម ឡេ​សី​ុ​ទីន (lecithin) ជា​សារធាតុ​មួយ​ដែល​ជួយផ្តល់​អាហារូបត្ថម្ភ​ទៅ​ចិញ្ចឹម​ស្បែក​បាន​លឿន ស្ទើរ​គ្រប់​ស្រទាប់​ស្បែក​។ លើសពីនេះ​វា​ជួយ​ជម្រុះ​កោសិកា​ស្បែក​ចាស់ និង​បណ្តុះ​កោសិកា​ស្បែក​ថ្មី ធ្វើអោយ​សម្រស់​អ្នក​ក្មេង​ជាង វ័យ​ ៕ សុផល​