ស្តារ​ល្បាប់​ភក់​ទន្លេបាសាក់​តូច ដើម្បី​ធ្វើឱ្យ​កាន់តែ​ល្អប្រសើ​ឡើង នូវ​ជីវចម្រុះ​ក្នុង​ទឹក​

ភ្នំពេញ: ​ដើម្បី​ធ្វើឱ្យ​កាន់តែ​ល្អប្រសើ​ឡើង​នូវ​ជីវចម្រុះ​ក្នុង​ទឹក ក៏ដូចជា​សោ​ភ័​ណ្ឌ​ភាព បរិស្ថាន​និង​សារៈសំខាន់​នៃ​ដង​ទន្លេបាសាក់​តូច ក្រសួងបរិស្ថាន និង​ក្រុមហ៊ុន OCIC បាន​ស្តារ​ល្បាប់​ភក់​ទន្លេបាសាក់​តូច ចាប់ពី​ចំណុច​ដែល​ក្រុមហ៊ុន​បាន​ចាក់ ដី​បំពេញ​រហូតដល់​ចុង​កោះ ឱ្យបាន​ជម្រៅ​ស្នើ​នឹង​បាតទន្លេ​មេគង្គ​ក្រោម​។

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា ដោយ​យល់ឃើញ​ពីមុខ​ងារ និង​សារសំខាន់​នៃ​ដង​ទន្លេបាសាក់​តូច ដែលមាន ទីតាំង​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក្រសួងបរិស្ថាន ដោយមាន​កិច្ច សហការ​ល្អ​រវាង​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា ហៅ​កាត់​ថា OCIC បានធ្វើ​ការស្តារ​ល្បាប់​ភក់​ទន្លេបាសាក់​តូច​ចាប់ពី​ចំណុច​ដែល​ក្រុមហ៊ុន​បាន​ចាក់ ដី​បំពេញ​រហូតដល់​ចុង​កោះ ឱ្យបាន​ជម្រៅ​ស្នើ​នឹង​បាតទន្លេ​មេគង្គ​ក្រោម ដើម្បី​បង្កើន​ធារទឹក​ទ្វេ​រដង និង​សម្រួល ចរន្តទឹក គ្រា​ដែល​ការស្តារ​នេះ ត្រូវបាន​ចាប់ ផ្តើមធ្វើ​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦​កន្លងទៅនេះ​។​

​ប្រភព​ដដែល​បាន​បន្តថា ការស្តារ​នេះ គឺជា​កិច្ច​សហការគ្នា​ដ៏​ល្អ​រវាង​ស្ថាប័នរដ្ឋ ជាមួយនឹង​វិស័យ​ឯកជន ក្នុងការ​ធ្វើឱ្យ​កាន់តែ​ល្អប្រសើ​ឡើង​នូវ​ជីវចម្រុះ​ក្នុង​ទឹក ក៏ដូចជា​សោ​ភ័​ណ្ឌ​ភាព បរិស្ថាន​នៅតាម​ដង​ទន្លេបាសាក់​តូច និង​អនុលោម​តាម​អនុក្រឹត្យ​លេខ ៦៦ អនក្រ​.​បក ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០០៨ ស្តីពី​ការកំណត់​ផ្ទៃដី​កោះ​ពេជ្រ សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​៕​