Q&A : ខ្ញុំ​ជា​កំលោះ​ជនបទ​សុំ​សួរថា តើ​គួរ​ធ្វើ​អ្វីខ្លះ​ក្នុង​យប់​ផ្សំ​ដំណេក ?

Doliprane TVC

​សំណួរ ៖ នៅពេល​ចេញ​វស្សា​ខាងមុខនេះ​ខ្ញុំ​នឹងត្រូវ​រៀបការ ប៉ុន្តែ​ដោយសារ​ខ្វះ​បទពិសោធ ឬ ដោយសារ ​ខ្ញុំ​ជា​កំលោះ​ជនបទ​សុំ​សួរថា តើ​ក្នុង​យប់​ផ្សំ​ដំណេក​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បីឱ្យ​ភរិយា​ទទួលបាន​ភាពកក់ក្តៅ​ក៏ដូចជា​ទទួល​សេចក្តីសុខ​ពេញទី​ក្នុង​រាត្រី​វិសេស​នេះ ?

ចម្លើយ ៖ ក្នុង​រាត្រី​ផ្សំ​ដំណេក ក្រោយពី​កូនកំលោះ​ក្រមុំ​រៀបការ​រួចគឺជា​ពេលវេលា​មួយ​ដ៏វិសេស​ខ្លាំងណាស់ ហើយក៏​ជា​ពេលវេលា​ដំបូង​គេ​ដែរដែល​គូ​ស្វាមីភរិយា​ទាំងពីរ​ទន្ទឹងរង់ចាំ​ថ្ងៃនេស​ម្រា​ប់​រួមភេទ​ជាមួយគ្នា ។ ទោះបីយ៉ាងណា​នៅថ្ងៃនោះ​ស្ត្រី​ខ្លះ​តែង​ភិតភ័យ ខ្លះ​ត្រេកត្រអាលនិងខ្លះ​ស្តាយ​ព្រហ្មចារី ​ដ៏​ផូរផង់​របស់ខ្លួន​ដែរ ។ ហេតុនេះ​មានតែ​បុរស​ទេ​ដែល​ចេះ​ប្រលោម​លួងលោម និង ផ្តល់​សេចក្តីសុខ​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត ។​

​តាម​ធម្មតា​បន្ទប់​កូនកំលោះ​ក្រមុំ​ត្រូវតែមាន​សភាព​រឹងមាំ​បិទ​ជិត ធានាថា​មិនមាន​អ្នកមើលឃើញ ឬ ស្តាប់ឮ ។ ក្នុង​រាត្រី​នេះ​កូនកំលោះ​មិនត្រូវ​តក់ក្រហល់​ដោយ​ការ​ហក់​សង្គ្រប់​នាង​ទាំង​មិនទាន់​ដោះ​សម្លៀកបំពាក់ ឬ សម្អាត​រាងកាយ​ឱ្យ​ស្អាតបាត​ពី​ការរៀប​មង្គលការ​ពេញ​មួយថ្ងៃ​នោះឡើយ ។ ចូរ​អ្នកចេះ​ថ្នាក់ថ្នម​ជាមួយ​កែវភ្នែក​ព្រមទាំង​សម្តី​ផ្អែមល្ហែម ។ នៅពេល​ឡើង​គ្រែអ្នក​មិនត្រូវ​បើកភ្លើង​ភ្លឺ​ពេក​ឡើយ ព្រោះ​ស្ត្រី​ខ្លះ​មិន​ធ្លាប់​អាច​អៀនខ្មាស​ជាមួយ​វត្ថុ​អាថ៌កំបាំង​របស់ខ្លួន ។ ហេតុនេះត្រូវ​បើក​អំពូល​រាត្រី​បំភ្លឺ​បន្តិចបន្តួច​វា​ជាការ​គ្រប់គ្រាន់ ។

អ្នកជា​បុរស​ត្រូវ​ចាប់ផ្តើម​ជាមួយ​នាងដោយ​សន្សឹមៗ​ដូចជា​ការ​ថើប​បបោសអង្អែល​មុនចាប់ផ្តើម​ដោះ​សម្លៀកបំពាក់​នាង​បន្តិច​ម្តងៗ​រហូត​ទាល់តែ​អស់ ។ ត្រូវ​ចងចាំ​ថានេះ​ជា​ពេលវេលា​ដំបូង​សម្រាប់​ជីវិត​ប្តី និង ប្រពន្ធ​របស់​អ្នក​ហេតុនេះ​ត្រូវធ្វើ​អ្វីដែល​ផ្អែមល្ហែម និង ប្រកបទៅដោយ​ភាពទន់ភ្លន់ដែលជា​អនុស្សាវរីយ៍​យ៉ាង​ល្អ​ទៅ​គ្រាក្រោយៗ​ទៀត ។​ ​ជាមួយគ្នានេះ​ត្រូវ​ចងចាំ​ថា ការ​រួមភេទ​ក្នុង​រាត្រី​នេះ​បើ​អ្នកយក​បញ្ហា​អូ​រ៉ា​ល់​សិច​មក​ចូលរួមឱ្យ​នាង​កាន់តែ​ប្រសើរ ហើយ​នេះ​ក៏​ជា​វិធី​ដែល​ប្តី​ប្រពន្ធ​ថ្មីថ្មោង​តែង​អនុវត្ត​ច្រើន​មកហើយ ៕