ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ​កាត់បន្ថយ​បាន​៦០​ភាគរយ ពី​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

ភ្នំពេញ:  ក្នុង​ឆ្នាំ​២០១៦​នេះ រាជធានី​ភ្នំពេញ​នឹង​កាត់បន្ថយ​ពី​ការគំរាមកំហែង​នៃ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​បាន​៦០​ភាគរយ​។ អត្រា​ថយចុះ​នៃ​ការលិចលង់​នេះ ដោយសារ​អាជ្ញាធរ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ រួមសហការ​គ្នា​ដោះ​បញ្ហា​ធ្វើ​ប្រព័ន្ធ​លូ​នៅក្នុង​ក្រុង​ទៅតាម​តំបន់​គោលដៅ​សំខាន់ៗ​បាន​ជាង​១១៧​គីឡូម៉ែត្រ ដែល​អាច​ដោះស្រាយ​បញ្ហា​លិចលង់​ស្ថានភាព​ធំៗ​នៅក្នុង​ក្រុង​បាន​។​

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ស្ថានីយ​បូមទឹក​ទំនប់ទួលគោក និង​ការស្តារ​ប្រឡាយ​បាក់​ទូក​ស្ថិតនៅ​ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ល្ងាច​ថ្ងៃទី​២៦ មករា​ថា  ដើម្បី បញ្ជៀ​ស​ការលិចលង់​រាជធានី​ភ្នំពេញ​ដោយ​ជំនន់​ទឹក និង​បញ្ចៀស​ការរិះគន់​ពី​ប្រជាពលរដ្ឋ​បន្តទៀត សាលា​រាជា​ធានី រួម​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បានចាប់ផ្តើម​បើក​យុទ្ធ​ចុះ​ស្តារ​ប្រឡាយ​បាក់​ទូក និង​ប្រឡាយ​ជាច្រើន​ទៀត​នៅក្នុង​រដូវប្រាំង​នេះ ឲ្យ​បាន​មុន​រដូវវស្សា​ភ្លៀង​ធ្លាក់ចូល​មកដល់ ដើម្បី រំដោះ​ទឹក​បង្ហូរ​ចេញទៅ​ក្រៅ​ក្រុង​បាន​ទាន់ពេល​។

​លោក​អភិបាល​បន្តថា  ប្រឡាយ​មេនេះ មាន​ប្រវែង​ជិត​៤​គីឡូម៉ែត្រ ចេញពី​ផ្លូវ​លេខ​៧០ ទំនប់ទួលគោក​រហូត​ដល់​ប្រឡាយ​អូរ​វែង​ភាគ​ខាងជើង​រាជា​ធានី ដល់​ស្ថានីយ​បូមទឹក​ទំនប់​កប់​ស្រូវ​។ ដោយឡែក​ផល​ផលប៉ះពាល់​របស់​ប្រជាពលរដ្ឋ ដែល​បាន​រំលោភ​យក​ប្រឡាយ​មេនេះ សាលា​រាជធានី​ភ្នំពេញ បាន​សម្របសម្រួល​ជាមួយ​បងប្អូន​មានការ​ដោះស្រាយ​គ្នា​បាន​រលូន មិនមាន​ឧបសគ្គ​អ្វី​កើតឡើង​ឡើយ​។

​លោក​អភិបាល​បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ សាលា​រាជធានី​បាន​ដោះ​បញ្ហា​ធ្វើ​ប្រ​ព័​ន្ថ​លូ​នៅក្នុង​ក្រុង​បានជា​ច្រើន​ខ្សែ ជា មួយអង្គ​ការ​ចៃ​កា​រលើ​គម្រោង​រំដោះ​ទឹក​នេះ​។ ជាក់ស្តែង នៅក្នុង​ឆ្នាំ​២០១៥​កន្លងមកនេះ សាលា​ជា​ធានី បានដាក់​ពង្រាយ​ប្រព័ន្ធ​លូ​រហូតដល់ ១១៧​គីឡូម៉ែត្រ សុទ្ធតែជា​ប្រ​ព័​ន្ថ​លូ​ខ្នាត​ធំ​ជា​លក្ខណៈ​ស្តង់ដារ ដែល មាន​ខ្នាត​ចាប់ពី​១ ម៉ែត្រ ១​ម៉ែត្រ​កន្លះ និង​មាន​កន្លែង​ខ្លះ​ដាក់លូ​១​ម៉ែត្រ​កន្លះ​ឌុប​ទៀតផង​។​ដែល​កត្តា​ទាំងនេះ អាច​ដោះស្រាយ​បញ្ហា​ការលិចលង់​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​គោលៗ​បាន​ហើយ​។​
​បញ្ហា​ទី​ពីរ​ប្រឡាយ​ដែល​កំពុង​ស្តារ​នេះ អាច​ព្យា​ការណ៍​ថា ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៦​នេះ អាច​គេចផុត បាន​៦០​ភាគរយ នៃ​ការគំរាមកំហែង​ដោយ​ទឹកជំនន់​នៃ​ទឹកភ្លៀង​។ ដូច្នេះ​ក្នុង​ផែនការ​របស់​សាលា​រាជធានី​ភ្នំពេញ​២​ឆ្នាំ​ទៀត អាច​និយាយបានថា លទ្ធភាព អាច​ឆ្លើយតបបាន​ទាំងស្រុង​ពី​ការ​ជន់លង់​នេះ​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​បាន​ឲ្យ​ដឹង​ប្រឡាយ​បាក់​ទូក​នេះ មាន​ប្រវែង​ជិត​៤​គីឡូម៉ែត្រ ចាប់ពី​ផ្លូវ​ទំនប់ទួលគោក​រហូតដល់​ប្រឡាយ​អូរ​វែង​ឬ​ស្សី​កែវ​ភាគ​ខាងជើង​រាជធានី ដែល​ស្តារ​បាន​៤០​ភាគរយ​ហើយ​។

​លោក​បន្តថា បន្ទាប់ពី​ស្តារ​ប្រឡាយ​នេះ​រួច នឹងត្រូវ​ធ្វើ​ផ្លូវ​បេតុង​អម​សងខាង​ពី​ទំហំ​៥,៥០​ម៉ែត្រ​ទៅ ៧​ម៉ែត្រ ដើម្បី សម្រួលការ​ធ្វើដំណើរ​ចេញចូល​របស់​បងប្អូន​នៅ​តំបន់​នេះ​មាន​ភាពងាយស្រួល កាត់បន្ថយ​ក្លិនស្អុយ មាន​បរិស្ថាន​ល្អ កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ណ៏​ពិសេស ពេល​មាន​អគ្គីភ័យ​កើ​ក​ឡើង ងាយ​រថយន្ត​ចូល​សង្គ្រោះបាន​ទាន់ពេល​។​

​ប្រជាពលរដ្ឋ​រស់នៅ ខណ្ឌដូនពេញ ខណ្ឌទួលគោក ខណ្ឌ​ឬ​ស្សី​កែវ ខណ្ឌ​ព្រែក​ព្នៅ បាន​សារ​ទរ​ចំពោះ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​ស្តារ​ប្រឡាយ​មេ​អូរ​វែង និង​ប្រឡាយ​បាក់​ទូក​នេះ ព្រោះ ប្រឡាយ​នេះ ជា​ប្រភព​រាំងស្ទះ​ចរន្តទឹក​ភ្លៀង​នៅ​រដូវវស្សា បង្ក​ឲ្យ​មានការ​លិចលង់​លំនៅដ្ឋាន​ពួកគាត់​ជា​រៀងរាល់ឆ្នាំ​។  

​ពួកគាត់​សង្ឃឹមថា នៅ​ឆ្នាំនេះ​បាន​រួច​ផុតពី​ការលិចលង់​ជាមិនខាន​។​

 សូមបញ្ជាក់ថា​៖ ក្នុង​រដូវប្រាំង​នេះ អាជ្ញាធរ​រាជធានី និង​មន្ទីរ​ពាក់ព័ន្ធ បាន​ចុះ​ស្តារ​ប្រឡាយ​ស្ទឹងមានជ័យ ប្រឡាយ​ព្រែក​បារាំង បឹងត្របែក បឹង​សាឡាង បឹងទំពុន ប្រ​ឡាវ​អូរ​វែង​និង ប្រឡាយ​បាក់​ទូក ដើម្បី ត្រៀម​រំដោះ​ជំនន់​ទឹកភ្លៀង​លិចលង់​រាជធានី​បាន​ទាន់ពេល​៕

ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ​កាត់បន្ថយ​បាន​៦០​ភាគរយ ពី​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ​កាត់បន្ថយ​បាន​៦០​ភាគរយ ពី​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ​កាត់បន្ថយ​បាន​៦០​ភាគរយ ពី​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​