IT សរសើរ​ពី​ការកែទម្រង់​ក្នុង​ក្រសួង​អប់រំ សេដ្ឋកិច្ច មហាផ្ទៃ និង​មុខងារសាធារណៈ​

​ភ្នំពេញ​៖ លោក ឱក សេរី​សោ​ភក្តិ៍ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា (International Transparency Cambodia) បាន​ថ្លែងថា រដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់​ប្រព័ន្ធ​សេវាសាធារណៈ ដែល​អាច​កាត់បន្ថយ​អំពើពុករលួយ​គួរ​ឲ្យ​កត់សម្គាល់ តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​មុខងារសាធារណៈ និង​ក្រសួងមហាផ្ទៃ អង្គការ​សរសើរ​ពី​ការកែទម្រង់​ប្រព័ន្ធ​សេវាសាធារណៈ ក្នុង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៣ ។​

​សូម​ស្តាប់​សំឡេង​លោក ឱក សេរី​សោ​ភក្តិ៍ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការសិក្សា​ស្តីពី ស​ន្ទ​ស្សន៍​ការយល់ឃើញ​ពី​អំពើពុករលួយ​ប្រចាំឆ្នាំ​២០១៥ នៅ​ថ្ងៃទី​២៧ មករា​នេះ​៖

​ដោយឡែក លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ទទួលស្គាល់ថា ការលុបបំបាត់​អំពើពុករលួយ​មិនអាច​ធ្វើបាន​ភ្លាម​នោះទេ កម្ពុជា​ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​ផ្លាស់ប្តូរ​ការយល់ឃើញ និង​ទទួលបាន​ផល​វិជ្ជមាន​ប្រឆាំង​អំពើពុករលួយ​។​

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ចង់ឃើញ​រដ្ឋាភិបាល​បង្កើន​លទ្ធភាព​ចូលរួម​របស់​សាធារណ ជន​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់ខ្លួន​ដែរ​។ អង្គការ តម្លាភាព​កម្ពុជា បេ្ត​ជ្ញា​ចិត្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​នានា ជម្រុញ​ឲ្យ​មាន កំណែទម្រង់​បន្ថែមទៀត ដើម្បី​លើកកម្ពស់​តម្លាភាព សុ​រិច​ភាព គណនេយ្យភាព ស្ថេរភាព នៃ ការអភិវឌ្ឍ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា​»​។​
IT សរសើរ​ពី​ការកែទម្រង់​ក្នុង​ក្រសួង​អប់រំ សេដ្ឋកិច្ច មហាផ្ទៃ និង​មុខងារសាធារណៈ​

​គួរបញ្ជាក់​ផងដែរ បើតាម​របាយការណ៍​ល​ទ្ធ​ផល​អំពើពុករលួយ​ប្រចាំឆ្នាំ ២០១៥ ទោះបីជា​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់ និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ក៏ដោយ ក៏​កំណែទម្រង់​ទាំងនោះ​នៅ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ ពិសេស​គឺ អំពើពុករលួយ​ក្នុង ប្រព័ន្ធតុលាការ និង​ស្ថាប័ន​យុត្តិធម៌​។ កម្ពុជា​បន្ត​រក្សា​នូវ​ពិន្ទុ ២១ លើ​ពិន្ទុ ១០០ ដូច​ឆ្នាំ ២០១៤​នៅក្នុង​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ (The Corruption Perceptions Index)៕
IT សរសើរ​ពី​ការកែទម្រង់​ក្នុង​ក្រសួង​អប់រំ សេដ្ឋកិច្ច មហាផ្ទៃ និង​មុខងារសាធារណៈ​

IT សរសើរ​ពី​ការកែទម្រង់​ក្នុង​ក្រសួង​អប់រំ សេដ្ឋកិច្ច មហាផ្ទៃ និង​មុខងារសាធារណៈ​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​