ស្ត្រី​ខ្មែរ​រងគ្រោះ​៣​នាក់ ត្រូវបាន​ជួយសង្គ្រោះ​និង​បញ្ជូនមក​កម្ពុជា​វិញ​

​ពល​ការិនី​ខ្មែរ​ចំនួន​៣​នាក់ ដែល​រងគ្រោះ​នៅ​ប្រ​ទេ​ចិន​២​នាក់ និង​ប្រទេស​ម៉ាឡេស៊ី​១​នាក់ ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជួយសង្គ្រោះ និង​នាំមក​កម្ពុជា​វិញ ។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ អន្តរជាតិ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី បាន​អះអាងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន បានធ្វើ​អន្តរាគមន៍ ជួយ​ពលក​រិ​នី​ខ្មែរ​រងគ្រោះ​២​នាក់  ឲ្យ​បាន​ត្រឡប់មក​ស្រុកកំណើត​វិញ​។ ចំណែកឯ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ក៏បាន​ជួយ​ស្រី្ត​ខ្មែរ​រងគ្រោះ ១​នាក់ ឲ្យ​បានមក​កម្ពុជា​វិញ​ផងដែរ​។​

​លោក ជុំ សុន្ទរី បាន​បន្ថែមថា ស្ត្រី​ខ្មែរ​១​នាក់ ដែល​រងគ្រោះ​នៅ​ប្រទេស​ថៃ បាន​មកដល់​ស្រុកកំណើត​វិញ នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ ។ កាលពី ខែធ្នូ ឆ្នាំ​២០១៥ ពល​ការិនី​រូបនេះ បាន​ចាក​ចេញពី​កម្ពុជា  ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បម្រើ​ការងារ​ជា​អ្នក​បោសសម្អាត​។

​ចំណែកឯ ស្ត្រី​ខ្មែរ​២​នាក់ ដែល​រងគ្រោះ​នៅ​ប្រទេស​ចិន បាន​មកដល់​កម្ពុជា​វិញ នៅ​រសៀល ថ្ងៃទី​២៧ មករា នេះ​។ ស្ត្រី​ខ្មែរ​ទាំងពីរ​នាក់​នេះ បាន​រៀបការ​ជាមួយ​បុរស​ជា​ជន​ជាតិចិន តែ​ក្រោយមក​ពួកគេ​ទាំងពីរ ត្រូវបាន​ស្វាមី​ធ្វើបាប ហើយក៏​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ជុំ សុន្ទរី​។​

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៥ ពលករ ពល​ការិនី​ខ្មែរ​ចំនួន​៥៧៣​នាក់ ដែល​រងគ្រោះ​នៅតាម​ប្រទេស​ចំនួន​៦ រួមមាន​ប្រទេស​ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អារ៉ាប់​ប៊ី​សា​អូឌីត ប៉ា​ពូ​ញ៉ូ​ហ្គី​ណេ និង​អាហ្វ្រិក​ខាងត្បូង ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ធ្វើ​អន្តរាគមន៍ និង​នាំមក​កម្ពុជា​វិញ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​