កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​រៀបចំ​កិច្ចប្រជុំសភា​និយាយ​ភាសា​បារាំង

​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ  អចិន្ត្រៃយ៍​សភា​និយាយ​ភាសា​បារាំង​(APF) ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​៣០ ខែមករា​នេះ នៅ​សណ្ឋាគារ  Angkor Palace Resort and Spa ទឹកដី​អង្គរ ខេត្តសៀមរាប​។ ខណៈដែល​ប្រតិភូ​អន្តរជាតិ​បាន​អញ្ជើញ​មកដល់​ទឹកដី​អង្គរ​បណ្តើរៗ​នោះ រដ្ឋសភា​កម្ពុជា​បាន​ត្រៀម​រួចរាល់​ក្នុងការ​រៀបចំ​កិច្ចប្រជុំ​និយាយ​ភាសា​បារាំង​នេះ​។​

​បើតាម​សេចក្ដីជូនដំណឹង​របស់​នាយកដ្ឋាន​ព័ត៌មាន​រដ្ឋសភា ក្រុមមន្ត្រី​លេខាធិការដ្ឋាន​សភាជាតិ​ក​ម្ពុ​ជា​APF បាន​កំពុង​មមាញឹក​រៀបចំ​កិច្ចការ​ជាច្រើន ដើម្បី​ឲ្យ​កិច្ចប្រជុំ​នេះ​ដំណើរការ​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។ រហូត​ម​ដល់​ថ្ងៃទី​២៦ ខែមករា​នេះ ក្រុមមន្ត្រី​បាន​អះអាងថា កិច្ចការ​សំខាន់ៗ ដូចជា​ខ្លឹមសារ​កិច្ចប្រជុំ របៀបវារៈ​កិច្ចប្រជុំ ទីកន្លែង​រៀបចំ​កិច្ចប្រជុំ​ព្រមទាំង​ការត្រៀម​បដិសណ្ឋារកិច្ច​ភ្ញៀវ​ជាតិ​អន្តរជាតិ ខាង​ព័ត៌មាន និង​ផ្សព្វផ្សាយ ព្រមទាំង​ផ្នែក​សន្តិសុខ បាន​ត្រៀម​រួចរាល់​អស់ហើយ ដោយ​រងចាំ​ថ្ងៃ​ដំណើរ​កិច្ចប្រជុំ​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា គណៈប្រតិភូ ដែលជា​សមាជិកសភា​និយាយ​ភាសា​បារាំង​ចំនួន​១៥​ប្រទេស​ក្នុងចំណោម​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​និយាយ​ភាសា​បារាំង ចំនួន ១៦​ប្រទេស​ត្រូវ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​នាពេលនេះ​។
កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​រៀបចំ​កិច្ចប្រជុំសភា​និយាយ​ភាសា​បារាំង

​វត្តមាន​ច្រើន​លើស​លប់នៃ​សមាជិក​គណៈកម្មាធិការ​អិ​ន្ត្រៃ​យ៍ស​ភា​និយាយ​ភាសា​បារាំង នៅពេលនេះ បានបង្ហាញ​ឲ្យ​ឃើញថា​កិច្ចប្រជុំ ដែល​សភា​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់​នៅពេលនេះ មាន​សារៈសំខាន់ និង​ជាការ​ចូលរួមចំណែក ដ៏​មានតម្លៃ​របស់​សភា​កម្ពុ​ជា​ក្នុង​កិច្ចការ​អន្តរជាតិ​។

​លើសពីនេះទៅទៀត វត្តមាន​នៃ​គណៈប្រតិភូ​អន្តរជាតិ​សំខាន់ៗ​នៅពេលនេះ ក៏​បង្ហាញ​ពី​សុខសន្តិភាព ស្ថិរភាព នៅ​កម្ពុជា​ដែរ ។ វត្តមាន​សមាជិកសភា​និយាយ​ភាសា​បារាំង ដែល​អញ្ជើញ​មកនេះ ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ ដែល​កម្ពុជា​ធ្វើការ​ផ្សព្វផ្សាយ សម្បត្តិ​វប្បធម៌​របស់​ជាតិ ដែលមាន​ប្រាសាទអង្គរវត្ត​ជាដើម​នោះ ទៅកាន់​ពិភពលោក​ផងដែរ​។
កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​រៀបចំ​កិច្ចប្រជុំសភា​និយាយ​ភាសា​បារាំង

​ពិធី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​និយាយ​ភាសា​បារាំង និង​ប្រារព្ធ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៨ ខែមករា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា ហើយ ឯកឧត្តម Aubin Minaku NDJA LANDJOKO ប្រធានសភា​និយាយ​ភាសា​បារាំង​(APF) និង​ជា​ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គូ នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ​។ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​និយាយ​ភាសា​បារាំង​នៅពេលនេះ ជា​កិច្ចប្រជុំ​ធំ លំដាប់​ទី​២ នៃ​អង្គការ​សភា​នេះ បន្ទាប់ពី​មហាសន្និបាត​ប្រចាំឆ្នាំ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​