ត្រូវ​រាយការណ៍​ទៅ​ប៉ូលិស​ឲ្យ​បាន​២៤​ម៉ោង​មុនពេល​រួមភេទ​ជាមួយ​នារី​ណា​ម្នាក់​

​ប៉ូលិស​នៅ​តំបន់ North Yorkshire ភាគ​ខាងជើង​ប្រទេស​អង់គ្លេស បានចេញ​វិធានការ​ដ៏​ប្លែក​មួយ​ដោយ​ហាមឃាត់​បុរស​ម្នាក់​មិន​ឲ្យ​រួមភេទ​ជាមួយ​នារី​ណា​ឡើយ ប្រសិនបើ​គេ​មិនបាន​រាយការណ៍​២៤​ម៉ោង​មុន​ទេនោះ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត The Telegraph​។​

​វិធានការ​ដ៏​តឹងរ៉ឹង​នេះ​គឺ​ធ្វើ​ចំពោះ​បុរស​ម្នាក់​ដែល​មិន​ត្រូវបាន​បញ្ចេញ​អត្តសញ្ញាណ​នោះឡើយ​។ បុរស​ម្នាក់​នោះ​ត្រូវបាន​គេ​អះអាង​កំពុង​រង​ការចោទប្រកាន់​ពីបទ​បង្ករ​ហិង្សា​ផ្លូវភេទ ប៉ុន្តែ​ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃទី​១៩ ខែឧសភា ទើប​មានការ​សម្រេច​ជា​ផ្លូវការ​ពី​តុលាការ​។​

​ក្នុងដំណាក់កាល​ដែលមាន​ទាន់​មានការ​កាត់ក្តី ប៉ូលិស​បានចេញ​បទបញ្ជា​ពិសេស ដោយ​តម្រូវ​ឲ្យ​បុរស​នោះ​រាយការណ៍​ទៅ​ប៉ូលិស​រយៈពេល​២៤​ម៉ោង​មុននឹង​ធ្វើការ​រួមភេទ​ជាមួយ​អ្នកណាម្នាក់ ហើយ​អត្តសញ្ញាណ​របស់​នារី​នោះ ក៏ត្រូវ​រាយការណ៍​ផងដែរ​។​

​ជាមួយគ្នានេះ​ផងដែរ បុរស​រូបនោះ ត្រូវ​ផ្តល់ព័ត៌មាន​ទៅ​ប៉ូលិស​ទាក់ទង​នឹង​មធ្យោបាយ​ទំនាក់ទំនង​ផ្សេងៗ ដូចជា អ៊ី​ន​ធ័​រ​ណែ​ត ប្រព័ន្ធ​ទូរ​សព្ទ ការភ្ជាប់​បណ្តាញ​ទៅ​មនុស្ស​ផ្សេងៗ ។ មិនមាន​ការអះអាង​ណាមួយ​ឡើយ​ទាក់ទង​នឹង​បុរស​ដែល​កំពុងមាន​បញ្ហា បើ​មានការ​លើកឡើងថា ប្រសិនបើ​គ្មាន​ការតាមដាន​ពី​ប៉ូលិស​នោះទេ បុរស​នោះ​អាចធ្វើ​ទង្វើ ឬ​បង្ក​ហា​នី​ភ័យ​ខ្ពស់​ដែល​មិន​នឹកស្មាន​ដល់​នៅពេល​រួមភេទ​។​

​បុរស​ដែល​ទំនងជា​កើតរោគ​ចិត្ត ឬ​ញៀន​រួមភេទ រូបនោះ អាច​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​ប៉ូលិស​អាច​ហោចណាស់​២​ឆ្នាំ​ទាក់ទង​នឹង​ព័ត៌មាន​ស្តីពី​ការរួម​ភេទ ហើយ​ប្រសិនបើ​គេ​មិន​គោរព​តាម​បទបញ្ជា គេ​អាច​ប្រឈម​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​