ចិន​៖ ជំងឺមហារីក​សម្លាប់​ម​នុស្ស​៧៥០០​នាក់​ក្នុង​មួយថ្ងៃ​

​តាម​ការស្រាវជ្រាវ​មួយ​បង្ហាញថា ជំងឺមហារីក​បានសម្លាប់​មនុស្ស​ដល់​ទៅ​២.៨​លាន​នាក់​នៅក្នុង​ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៥ ដែល​នេះ​មានន័យថា មនុស្ស​៧៥០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។ ជំងឺ​រ៉ាំរ៉ៃ ការជក់បារី និង​ការបំពុល​បរិយាកាស​គឺ​ជា​មូលហេតុ​សំខាន់​ដែល​នាំ​ដល់​កើនឡើង​ច្រើន​បែបនេះ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Bangkok Post​។

​ក្នុង​របាយការណ៍​ដែល​ចេញ​ដោយ​មជ្ឈមណ្ឌល​ជំងឺមហារីក​ចិន មនុស្ស​ដល់​ទៅ​២.៨​លាន​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺមហារីក ខណៈ​មនុស្ស​៤.៣​លាន​នាក់​កើត​ជំងឺ​នេះ​កាលពី​ឆ្នាំមុន​។ នេះ​បញ្ជាក់ថា មហារីក​ជា​បញ្ហា​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ​នៅ​ចិន​។ ភាគច្រើន​អ្នកស្លាប់ បណ្ដាលមកពី​ជំងឺមហារីក​សួត ដែល​បណ្តាលមកពី​ការជក់បារី​និង​ការបំពុល​បរិយាកាស​ធ្ងន់ធ្ងរ​។​

​របាយការណ៍​ដដែល​នោះ​បង្ហាញថា ការកើនឡើង​ករណី​ថ្មី​ដល់​ទៅ​ជាង​បួន​លាន​នាក់​ក្នុង​ឆ្នាំ​២០១៥ នេះ​មានន័យថា មនុស្ស​ជាង​១​ម៉ឺន​កើត​ជំងឺ​នេះ​ក្នុង​មួយថ្ងៃ និង​មាន​មនុស្ស​ស្លាប់​៧៥០០​នាក់​ក្នុង​មួយថ្ងៃ​ដែរ​។ មួយវិញទៀត បុរស​ចិន​តែង​កើត​ជំងឺមហារីក​ក្នុង​ក្រពះ ថ្លើម សួត​ជាដើម ខណៈ​ការកើត​មហារីក​សុដន់ គឺជា​ករណី​ទូទៅ​សម្រាប់​ស្ត្រី​ចិន​។

​ចំណែក​អត្រា​អ្នកស្លាប់​វិញ បុរស​ស្លាប់​ដោយ​ជំងឺ​សាហាវ​នេះ​មាន​ចំនួន​ច្រើនជាង​ស្ត្រី គឺ​បុរស​មាន​អត្រា​១១៦​នាក់​ក្នុងចំណោម​មួយ​ម៉ឺន​ករណី ខណៈ​ស្ត្រី​មានតែ​ពាក់កណ្ដាល​នៃ​ចំនួន​នេះ​ប៉ុណ្ណោះ​។ 

​សូម​បញ្ជាក់ដែរថា ពេលកន្លងមក ការតាមដាន​ជំងឺមហារីក​គឺជា​រឿង​មួយ​ពិបាក​បំផុត ពីព្រោះ​គេ​គ្មាន​បច្ចេកវិទ្យា​គ្រប់គ្រាន់​សម្រាប់​តាមដាន ហើយ​ការស្រាវជ្រាវ​ទៀតសោត​គឺ​ធ្វើ​មិនបាន​ទូលំទូលាយ​ដូច​បច្ចុប្បន្ន​ទេ​។ លើសពីនេះទៅទៀត ការប្រើប្រាស់​ទិន្នន័យ​ចាស់ៗ​ធ្វើ​ឲ្យ​ការស្រាវជ្រាវ​ក៏​ធ្វើ​ឲ្យ​មានការ​លំបាក​ដែរ​៕ 
 
អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​