តើន​រណា​ជា​បេក្ខភាព​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ថ្មី​?

​ទាំង​ក្របខណ្ឌ​ជាតិ អន្តរជាតិ បាន​សាទរ​ចំពោះ​ការប្រព្រឹត្ត​ទៅដោយ​រលូន​នៃ​ការបោះឆ្នោត​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មី​យ៉ាន់​ម៉ា​កាល​ចុង​ឆ្នា​២០១៥​កន្លងទៅ​។ ជាងនេះទៅទៀត អ្នកនយោបាយ​ដែល ជា​អតីត​យោធា និង​មេដឹកនាំ​កំពូល​ផ្សេងៗ មាន​ភាពចាស់ទុំ​ក្នុងការ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ជាពិសេស​ចំពោះ​ជ័យជម្នះ​របស់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នៃ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ តែ​មន្ទិលសង្ស័យ​នៅតែ​បន្ត​កើតមាន​ទាំង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ ថា​តើ​ឥស្សរជន​ណាមួយ នឹងត្រូវ​ឡើងកាន់តំណែង​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា​ក្រោម​ការដឹកនាំ​របស់​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​?

​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ខាងមុខនេះ សភា​នៃ​នីតិកាល​ថ្មី​នៃ​មី​យ៉ាន់​ម៉ា ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​(NLD) នៃ​លោកស្រី អ៊ុង​សាន ស៊ូ​ជី (Aung Sang Suukyi) នឹងត្រូវ​ចាប់ផ្តើម​ហើយ​។ ទាំង​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា តំណាង​សមាជិកសភា​ចេញពី​យោធា​ថ្មី និង​មន្ត្រីជាន់ខ្ពស់​ក្នុង​នីតិបញ្ញត្តិ ត្រូវបានតែងតាំង និង​ត្រៀមលក្ខណៈ​រួចជាស្រេច​ហើយ​។ នៅឡើយ​តែ បេ​ក្ខ ភាព​ប្រធានាធិបតី​នោះទេ ដែល​មិនទាន់​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ ខណៈពេល​នៃ​ការបង្កើត​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី កាន់តែ​ខិតជិត​មកដល់​។

១. បេក្ខភាព​ណា​សក្តិ​សមជា​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា​?
​យោងតាម​មាត្រា​៥៩ នៃ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា បេក្ខភាព​ប្រធានាធិបតី មិនត្រូវ​មាន​ប្តី ឬ​ប្រពន្ធ និង​កូន ជា​បរទេស​នោះទេ​។ តាម​បទបញ្ញត្តិ​នេះ លោកស្រី អ៊ុង​សាន ស៊ូ​ជី​មិនត្រូវ​បានអនុញាត​ឲ្យ​ឈរ​ជា​បេ​ក្ខ ភាព​ប្រធានាធិបតី​នោះទេ បើទោះបីជា​លោកស្រី​ជា​ប្រធាន​នៃ​បក្ស​ឈ្មោះ​ឆ្នោត​ក៏ដោយ​។ តែ​លោកស្រី បាន​អះអាង​តាំងពី​មុនពេល​បោះឆ្នោត​ហើយ​ថា បើទោះបី​លោកស្រី មិនបាន​ធ្វើជា​ប្រធានាធិបតី​បាន​ក៏ដោយ​លោកស្រី នឹងមាន​តំណែង​ខ្ពស់ជាង​ប្រធានាធិបតី​ទៅទៀត​។

​តែបើ​យោងតាម​សារព័ត៌មាន​មី​យ៉ាន់​ម៉ា Irrawaddy មាន​ឥស្សរជន​មួយចំនួន​កំពុង​ត្រូវបាន​ផ្តោត​សំខាន់ និង​អាច​ត្រូវ​តែងតាំង​ជា​បេក្ខភាព​ប្រធានាធិបតី​។ បេក្ខភាព​ទី​១ នោះ​គឺជា​អាច លោក ទិន អូ ( Tin Oo ) ដែល​អតីត​មេបញ្ជាការ​យោធា និង​ជា​ស្ថាបនិក​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។ ការលើកឡើង​ពី លោក ទិន អូ ក៏​ព្រោះតែ​គេ​ឃើញ​វត្តមាន​របស់លោក​ញឹកញាប់​ក្នុង​យុទ្ធនា​ការណ៍​បោះឆ្នោត​។ យ៉ាង ណាក៏ដោយ​បើតាម​ការអះអាង​របស់​លោក ទិន អូ ជាមួយនឹង​សារព័ត៌មាន​ដដែល លោក ថា លោក​គ្មាន​មហិច្ឆតា​ក្នុងការ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​នោះទេ ដ្បិត​មកទល់ពេលនេះ លោក​អាយុ​៨៩ ទៅហើយ​។ រីឯ​បេក្ខភាព​មួយទៀត​នោះ​គឺ អាចជា​លោក  ទិន យូ វិ​ន (Tin Myo Win) ដែលជា​គ្រូ ពេទ្យ​ឯកជន​របស់​លោកស្រី ស៊ូ​ជី និង​ជា​សមាជិក​មួយរូប​នៃ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។ សម្រាប់​ការយកចិត្ត​ទុក​ទៅលើ​លោក ទិន យូ វិ​ន ក៏​ព្រោះតែ គេ​ឃើញ​វត្តមាន​របស់លោក​ជាមួយនឹង​លោកស្រី ស៊ូ​ជី ជាមួយនឹង​មេបញ្ជាការ​កងទ័ព​កំពូល​មី​យ៉ាន់​ម៉ា មិន អ៊ុង​ឡាំង (Min Aung Hlaing)​។​

​តាម​ការចង់បាន​រប​ស់​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា ឥស្សរជន​ណាមួយ​នឹង​ឡើងមក​កាន់តំណែង​ជា​ប្រ​ធានា ធិបតី​មិនមែនជា​បញ្ហា​នោះទេ តែ​សំខាន់​នោះ​គឺ ការដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។ នោះ ក៏​ព្រោះតែ​មី​យ៉ាន់​ម៉ា​បាន​ឆ្លងកាត់​ការដឹកនាំ​ដោយ​មេដឹកនាំ​យោធា​ជាច្រើន​ទសវត្សរ៍​មកហើយ​។ ដូច្នេះ វា​ល្មម​ដល់​ពេលដែល​ត្រូវ​ឲ្យ​មេដឹកនាំ​ស៊ីវិល ដឹក​ប្រទេស​ដើម្បី​ជា​ដំណើរ​ឆ្ពោះទៅមុខ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍន៍​នៃ​ប្រទេស​។

២.​លោក ថេ​ន សេន ព្យាយាម​បង្កើត​សមិទ្ធផល និង​រក្សា​អំណាច​យោធា​ខ្លះ​មុន​ផុត​អាណត្តិ​
​ខណៈពេលដែល​លោកស្រី អ៊ុង​សាន ស៊ូ​ជី កំពុង​រៀបចំ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក ថេ​ន សេន ក៏​មិនបាន​នៅ​ស្ងៀម​ដែរ​។ ក្រៅពី​ការចរចា​ជាមួយនឹង​តំណាង​ក្រុម​ជនជាតិភាគតិច ចុងក្រោយ​នេះ លោក ថេ​ន សេន បាន​ព្យាយាម​ព​ន្លឿ​ន​ក្នុង​ការធ្វើ​ច្បាប់​មួយចំនួន​ដែល​ត្រូវបាន​គេ​ឃើញថា​ដើម្បី​ការពារ​ផលប្រយោជន៍​យោធា​មុនពេល​លោក​បញ្ចប់​អាណត្តិ​របស់ខ្លួន​។ នោះ គឺ​លោក ជំរុញ​ឲ្យ​មានច្បាប់​ការពារ​អតីត​ប្រធានាធិបតី​ពី​ការចោទប្រកាន់​លើ​បទល្មើស​ក្នុងពេល​កាន់អំណាច ហើយ​ច្បាប់​នេះ បាន​ទៅដល់​ព្រឹទ្ធសភា និង​រង់ចាំ​ការអនុម័ត​ចុងក្រោយ​ផងដែរ​។

​ជាមួយគ្នានេះ​ផងដែរ កាលពី​ថ្ងៃទី​២៦ ខែមករា ម្សិលមិញ លោក​ថេ​ន សេន ក៏បាន​ស្នើ​ទៅកាន់​សភា​មី​យ៉ាន់​ម៉ា​ដើម្បី​អនុម័ត​បញ្ចូល​ក្រសួងអន្តោប្រវេសន៍ និង​ប្រជាជន ជាមួយនឹង​ក្រសួងមហាផ្ទៃ​ជា​ក្រសួង​តែមួយ​។ តាម​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ដែល​ធ្វើ​ដោយ​យោធា ក្រសួង​ធំ​ចំនួន​បី​ត្រូវ​ស្ថិតក្រោម​ការ​គ្រប់ គ្រង​ដោយ​យោធា​ដែល​រួមមាន ក្រសួង​កិច្ចការ​ព្រំដែន ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​។ ការ បញ្ចូល​ក្រសួង​ពីរ​បន្ថែម​ក្នុង​ក្រសួងមហាផ្ទៃ បានបង្ហាញ​យ៉ាងច្បាស់​ពី​ការចង់​រក្សា​ឥទ្ធិពល​យោធា​ក្នុង នយោបាយ​មី​យ៉ាន់​ម៉ា​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​