អាកាសធាតុ​ត្រជាក់​និង​ធ្លាក់​ព្រិល​ខ្លាំង​គំរាមកំហែង​ជីវិត​ប្រជាជន​អាស៊ី​

​សីតុណ្ហភាព​ធ្លាក់ចុះ​ខ្លាំង​មិន​ធ្លាប់មាន​រយៈពេល​ច្រើន​ទសវត្សរ៍​មកនេះ​បាន​គំរាមកំហែង​តំបន់​ជាច្រើន​នៅ​តំបន់​អាស៊ី ហើយ​បាន​បណ្តាល​មនុស្ស​ស្លាប់​ជាច្រើន​នាក់ និង​ប៉ះពាល់​ដល់​សកម្មភាព​ក​សិ​កម្ម​ខ្លាំង​ផង​។ សីតុណ្ហភាព​ធ្លាក់ចុះ​ខ្លាំង​ភ្លាមៗ​នេះ​មិនអាច​ឲ្យ​ប្រជាជន​ត្រៀមខ្លួន​ជាមុន​ឡើយ ដូច្នេះ​បានជា​មនុស្ស​ច្រើន​ស្លាប់​បែបនេះ​។ 

​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​បំផុត​មិន​ធ្លាប់មាន​រាប់​ឆ្នាំ​មកនេះ បាន​ឆក់យក​ជីវិត​មនុស្ស​ជាច្រើន​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នៅ​តំបន់​អាស៊ី​។ គេ​ទទួលបាន​ព័ត៌មាន​ថា មនុស្ស​ច្រើន​រយ​នាក់​ស្លាប់ ចរាចរណ៍​ផ្លូវគោក ផ្លូវអាកាស​ត្រូវ​កាត់ផ្តាច់  សាលា​រាប់រយ​ត្រូវ​បិទ ហើយ​កសិកម្ម​នៅ​ប្រទេសមួយ​ចំនួន​ក៏​រង​ផលប៉ះពាល់​ខ្លាំង​ដែរ​។​

​ដូច​ឃើញស្រាប់​នៅ​តំបន់​អាស៊ី​បូព៌ា​តែម្តង​។ សីតុណ្ហភាព​នៅ​ប្រទេស​ប្រទេស​ចិន​បាន​ធ្លាក់ចុះ ដល់ ដក ៤១​អង្សា ហើយ​នៅ​តំបន់​ទីប្រជុំជន​នៅ​ទីក្រុង​ហុងកុង​ធ្លាក់ចុះ​ដល់ ៣.​​១ អង្សា​។ គេ​បានទទួល​ព័ត៌មាន​ថា​មនុស្ស ៨១ នាក់​រងរបួស​ដោយសា​រ​ការចុះ​ត្រជាក់​និង​ធ្លាក់​ព្រិល​នេះ​។​

​ចំណែក​នៅ​ជប៉ុន​ប្រជាជន​ប្រហែល​៥​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​សីតុណ្ហភាព​ធ្លាក់ចុះ និង​ធ្លាក់​ព្រិល​ហើយ​មនុស្ស​ជាង ១០០​នាក់​ផ្សេងទៀត​រងរបួស​។ ព្រិល​បន្ត​ធ្លាក់ចុះ​ខ្លាំង ហើយ​ការដឹកជញ្ជូន​សាធារណ​ត្រូវ​ផ្អាក ហើយ​ជើងយន្តហោះ​ជាច្រើន​ត្រូវ​លុបចោល​ដូចគ្នា​។​

​រីឯ​កូរ៉េខាងត្បូង​វិញ សីតុណ្ហភាព​ជារួម​នៅ​កូរ៉េខាងត្បូង​ធ្លាក់ចុះ​ទាប​ជាង​ដក​៦.​​១​អង្សា​ឯណោះ ហើយ​ព្រិល​ធ្លាក់​ខ្លាំង​បង្ក​ឲ្យ​មានការ​លំបាក​ដល់​ការធ្វើដំណើរ​និង​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​ជាពិសេស​មនុស្ស​ចាស់ជរា​។ អាជ្ញាធរ​កូរ៉េ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដាស់តឿន​ប្រជាជន​នៅ​ទីក្រុង​សេ​អ៊ូ​ល​ព្រោះ​សីតុណ្ហភាព​ធ្លាក់ចុះ​ខ្លាំងពេក​។ មនុស្ស ៩​ម៉ឺន​នាក់​បាន​ជាប់គាំង​នៅ​កោះ Jeju កាលពី​ថ្ងៃ​ចន្ទ​ព្រោះតែ​ព្រិល​ធ្លាក់​ខ្លាំងពេក ហើយ​អាកា​យន្ត​ដ្ឋា​ន​ត្រូវ​បិទ​មិន​ដំណើរ​បី​ថ្ងៃ​ជាប់​គ្នា​។

​នៅឯ​តៃវ៉ាន់ មនុស្ស ៨៥​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ការចុះ​ត្រជាក់​ប៉ុន្មាន​ថ្ងៃនេះ​។ អ្នកស្លាប់​ភាគច្រើន​ដោយសារតែ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​ហើយ​រហ័ស​ពេក​។ នៅ​ទីក្រុង តៃប៉ិ​ក សីតុណ្ហភាព​ធ្លា​ក់មក​ត្រឹម ៤​អង្សា ដែល​សីតុណ្ហភាព​នេះ​ធ្លាក់​មក​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ក្នុងពេល ៤៤​ឆ្នាំ​មកហើយ​។ 

​ប្រទេស​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍​វៀតណាម ថៃ កម្ពុជា និង​បណ្តា​រដ្ឋ​កោះ​ដូចជា​ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏​រង​ការប៉ះពាល់​ពី​ការប្រែប្រួល​សីតុណ្ហភាព​ដ៏​ធ្ងន់ធ្ងរ​។ វៀតណាម​រងគ្រោះ​ខ្លាំងជាងគេ ដោយសារ​ដំណាំ​កសិកម្ម​រាប់​ហិកតា​ខូចខាត​ព្រោះតែ​ធ្លាក់​ព្រិល ហើយ​សត្វ​យ៉ាងច្រើន​ងាប់​ផងដែរ​។ យ៉ាងណាមិញ​គេ​មិនទាន់​ទទួលបាន​ព័ត៌មាន​ជាក់លាក់​ពី​មនុស្ស​រងរបួស​ឬក៏​ស្លាប់​ឡើយ​។​

​នៅ​តំបន់​អាស៊ី​ខាងត្បូង​ក៏​រងគ្រោះ​ដោយសារ​ការធ្លាក់ចុះ​នៃ​សីតុណ្ហភាព​ដែរ​។ ម្សិលមិញ រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បានប្រកាស​បិទ​សាលា​ចំនួន ៥​ថ្ងៃ ដើម្បី​ឲ្យ​សិស្សានុសិស្ស ជាង ២២​លាន​នាក់​ស្នាក់នៅ​ក្នុងផ្ទះ​ដោយសារ​សីតុណ្ហភាព​ធ្លាក់​ខ្លាំងពេក​។ រដ្ឋមន្ត្រី​អប់រំ​ប៉ា​គី​ស្ថាន​លោក Rana Mashhood Ahmad Khan បាន​អះអាងថា ការបិទ​សាលា​មិនមែន​ដោយសារតែ​បញ្ហា​សន្តិសុខ​ឡើយ តែ​សិស្ស​ក្មេង​ជាច្រើន​នាក់​កំពុង​ផ្តាសាយធំ​និង​សុខភាព​ចុះខ្សោយ​ព្រោះតែ​សីតុណ្ហភាព​ធ្លាក់​ដល់​៤ អង្សា​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​