រដ្ឋមន្ត្រីក្រសួងអប់រំត្រៀមជជែកជាមួយសហព័ន្ធជាតិ

ភ្នំពេញ:    ​ភ្នំពេញ​:​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា​ហង់ ជួនណា​រ៉ុ​ន​បានប្រកាស​ពី​ការត្រៀមខ្លួន​ដើម្បី​ជជែក​ជាមួយ​សហព័ន្ធ​ជាតិ​ នានា ។​

​    ​ក្នុងខណៈដែល​កម្ពុជា​កំពុងតែ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់ SEA Games ទី​៣២​ឆ្នាំ​២០២៣​នោះ​កម្ពុជា​ត្រូវ​ការកសាង​សមត្ថភាព​អត្ត​ព​លិ​ក​ពិសេស​ អត្ត​ព​លិ​ក​វ័យក្មេង​ដែលមាន​សមត្ថភាព ។ ជាមួយគ្នា​នោះ​មន្ត្រី​សហព័ន្ធ​ជាតិ​ក៏ត្រូវ​តែមាន​សមត្ថភាព​ខ្ពស់​ដែរ​ នៅពេលនោះ ។​

​    ​ចង់បាន​បែបនេះ​ការជជែក​គ្នា​ដើម្បី​ឲ្យ​បានសម្រេច​នូវ​កិច្ចការ​នេះ​ជា​ កត្តា​ដ៏​សំខាន់​ណាស់ ព្រោះនេះ​ជាការ​រួម​ គំនិត​គ្នា​ដើម្បី​ស្វែងរក​ផ្លូវ​ដោះស្រាយ រក​ផ្លូវ​ធ្វើ​ឲ្យ​អ្វីៗ​បានសម្រេច​ដើម្បី​កម្ពុជា​មានជោគ​ជ័យ​នៅ​ឆ្នាំ​ ២០២៣ ។​

​    ​គួរ​បញ្ជាក់ថា​ក្នុង​ឆ្នាំ​២០១៥​កន្លងមក​កម្ពុជា​បាន​ពិភាក្សាគ្នា​ឯកភាព​ លើ​ផែនការមេ​ដែលជា​សេណារីយោ​ដ៏​សំខាន់​ក្នុងការ​ត្រៀម​SEA Games ឆ្នាំ​២០២៣​ហើយ ។​ទោះបី​បញ្ហា​មនុស្ស​ជា​រឿង​សំខាន់​ដែល​ត្រូវ​បន្ត​ដោះស្រាយ​ក៏ពិតមែន តែ​ប​ញ្ហ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​កំពុងតែ​ស្ថាបនា​ពហុ​កីឡដ្ឋាន​មរតក​តេ ​ជោ​ដែលជា​ជំនួយ​របស់​ចិន​ដែល​ពហុ​កីឡដ្ឋាន​ នេះ​នឹង​ហើយ​មុន​ឆ្នាំ​២០២៣ ។​

​     ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏បាន​អះអាង​ដែរ ​ថា​ឆ្នាំ​២០១៥​កន្លងមក​កម្ពុជា​បានទទួល​លិខិត​ជា​ផ្លូវការ​ពី​ ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ីអាគ្នេយ៍​ដែល​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ SEA Games ឆ្នាំ​២០២៣​ដែល​នេះ​ជា​សិទ្ធិ​ស្របច្បាប់​ដែល​កម្ពុជា​បានទទួល ។​

​     ​ក្នុង​ថា​នៈ​ជា​ប្រទេស​ដែល​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​បែបនេះ​យើង​ ត្រូវ​សម្លឹង​ទៅរក​មេដាយ​តើ​យើង​អាច​រកបាន​មេដាយ​ឲ្យ​បាន​សមរម្យ​ក្នុង​ថា​ នៈ​ជា​ម្ចាស់ផ្ទះ​បានដែរ​ឬទេ ? នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវតែ​គិត​ព្រោះ​យើង​មិនអាច​ធ្វើជា​ម្ចាស់ផ្ទះ​ ដើម្បី​ឲ្យ​គេ​ប្រមូល​មេ​ដា​ត​តាមចិត្ត​នោះឡើយ ។​