ស្ត្រី​ដែល​មិនបាន​បំបៅកូន​ដោយ​ទឹកដោះ​ខ្លួនឯង​ផ្ទាល់ មាន​អាត្រា​គ្រោះថ្នាក់​ជំងឺមហារីក​ស្បូន​ច្រើន​

​រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បានធ្វើ​ការអប់រំ​ដល់​ក្រុម​ស្ត្រី​ដែលមាន​ផ្ទៃពោះ និង​ស្ត្រី​មិនទាន់​រៀបការ​ក្តី ឲ្យ​យល់ដឹង​អំពី​គុណប្រយោជន៍​នៃ​ការ​បំបៅកូន​ដោយ​ទឹក ដោះ​ម្តាយ ដែល​អាចជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​ជួយ​ឲ្យ​ម្តាយ​ចៀស​ផុតពី​ជំងឺ​ជាច្រើន​មុខ​ផងដែរ​។​

​តាមរយះស្រាវជ្រាវ គេហទំព័រសែនសុខ  បានអោយដឹងថា ម្តាយ​គ្រប់រូប​គួរតែ​បំបៅកូន​នឹង​ទឹកដោះ​ម្តាយ​សុទ្ធ ព្រោះ​ទឹកដោះ​ម្តាយ​អាច​ការពារ​ជំងឺ​មួយចំនួន កុំ​ឲ្យ​កើតមាន​លើ​ទារក ហើយ​ម្តាយ​ក៏​ទទួលបាន​ផលប្រយោជន៍ ស្រប​ពេលដែល​បំបៅ​ដោះ​កូន​ដែរ។​ កុមារ​បៅដោះ​ម្តាយ​មាន​ប្រាជ្ញា​វាងវៃ ស្ថានភាព​ផ្លូវ​ចិត្តល្អ និង​មានការ​ចងចាំ​ខ្ពស់​។ ចំណែក​ម្តាយ​វិញ​កាត់បន្ថយ​ជំងឺ​ពុក​ឆ្អឹង ជំងឺមហារីក​ស្បូន ជំងឺ​បេះដូង ធ្វើ​ឲ្យ​ស្ត្រី​មានកូន​រង្វើល​។ ការសិក្សា​ក៏បាន​រកឃើញថា ស្ត្រី​ដែល​មិនបាន​បំបៅកូន​ដោយ​ទឹកដោះ​ខ្លួនឯង​ផ្ទាល់ មាន​អាត្រា​គ្រោះថ្នាក់​ជំងឺមហារីក​ស្បូន​ច្រើនជាង​ស្ត្រី​ដែល​បាន បំបៅកូន​ដោយ​ទឹកដោះ​ខ្លួនឯង​៕

ស្ត្រី​ដែល​មិនបាន​បំបៅកូន​ដោយ​ទឹកដោះ​ខ្លួនឯង​ផ្ទាល់ មាន​អាត្រា​គ្រោះថ្នាក់​ជំងឺមហារីក​ស្បូន​ច្រើន​ ស្ត្រី​ដែល​មិនបាន​បំបៅកូន​ដោយ​ទឹកដោះ​ខ្លួនឯង​ផ្ទាល់ មាន​អាត្រា​គ្រោះថ្នាក់​ជំងឺមហារីក​ស្បូន​ច្រើន​