តារា​ចម្រៀង​​​ណា​ខ្លះ​ជិះ Lexus 570?


តារា​ចម្រៀង​​​ណា​ខ្លះ​ជិះ Lexus 570?

សម្រាប់​តារា​​ចម្រៀង​​ល្បីៗ​នៅ​កម្ពុជា សុទ្ធតែ​មាន​រថយន្ត​ផ្ទាល់​ខ្លួន​ជិះ​គ្រប់ៗ​គ្នា​ទាំង​អស់ ប៉ុន្តែ​អ្នក​ដែល​​ជិះ​​រថយន្ត​Lexus 570  ឃើញ​មាន​តែ៣នាក់​​ប៉ុណ្ណោះ គឺ​លោក ខេមរៈ សិរីមន្ត លោក ករុណា ពេជ្រ និង លោក សុគន្ធ ថេរ៉ាយុ។

 

១/ លោក ខេមរៈ សិរីមន្ត

 

 

តារា​ចម្រៀង​​​ណា​ខ្លះ​ជិះ Lexus 570?

 

 

លោក ខេមរៈ សិរីមន្ត តារា​ចម្រៀង​របស់​ផលិតកម្ម​សាន់ដេ​ត្រូវ​បា​នគេ​ដឹង​ថា បាន​ទិញLexus 570  កាល​ពី​ជាង​១ឆ្នាំ​មុខ ប៉ុន្តែ​​រថយន្ត​របស់​លោក​មិន​ត្រូវ​បាន​គេ​​ដឹង​ច្បាស់​ថា ផលិត​នៅ​ឆ្នាំ​ណា ហើយ​ថ្លៃ​ប៉ុន្មាន​ពិតប្រាកដ​ឡើយ។

 

 

២/ លោក ករុណា ពេជ្រ

 

 

តារា​ចម្រៀង​​​ណា​ខ្លះ​ជិះ Lexus 570?

 

 

ចំពោះ​លោក ករុណា ពេជ្រ តារា​ចម្រៀង​របស់​ផលិតកម្ម​ថោន ក៏​ត្រូវ​បាន​​គេ​ដឹង​ថា ជិះ​រថយន្ត Lexus 570  ដូច​គ្នា ដោយ​រថយន្ត​នោះ​​លោក​បាន​ទិញ មុន​លោក ខេមរៈ សិរីមន្ត ២ទៅ៣ខែ ។  ដូច​គ្នា​ផង​ដែរ រថយន្ត​របស់​លោក​មិន​ត្រូវ​បាន​គេ​​ដឹង​ច្បាស់​ថា ផលិត​នៅ​ឆ្នាំ​ណា ហើយ​ថ្លៃ​ប៉ុន្មាន​ពិតប្រាកដ​នោះ​ឡើយ។

 

 

៣/ លោក សុគន្ធ ថេរ៉ាយុ

 

 

តារា​ចម្រៀង​​​ណា​ខ្លះ​ជិះ Lexus 570?

 

 

លោក សុគន្ធ ថេរ៉ាយុ តារា​ចម្រៀង​របស់​ផលិតកម្ម​ថោន  ត្រូវ​បាន​គេ​ដឹង​ថា ជិះ​រថយន្ត Lexus 570  ដូច​គ្នា លោក ករុណា ពេជ្រ  ហើយ​​រថយន្ត​នោះ បាន​ទិញ ដំណាល​គ្នា​​ថែម​ទៀត​​ផង។  ដូច​គ្នា​រថយន្ត​របស់​លោក​មិន​ត្រូវ​បាន​គេ​​ដឹង​ច្បាស់​ថា ផលិត​នៅ​ឆ្នាំ​ណា ហើយ​ថ្លៃ​ប៉ុន្មាន​ពិតប្រាកដនោះ​ឡើយ៕

 

 

អត្ថបទ៖ ខុត សីហា