​ស្ត្រី​វ័យ ១១២​ឆ្នាំ​​​ បន្ត​ជក់​​បារី ៣០ដើម​ក្នុង​មួយថ្ងៃ

​ស្ត្រី​វ័យ ១១២​ឆ្នាំ​​​ បន្ត​ជក់​​បារី ៣០ដើម​ក្នុង​មួយថ្ងៃ

​ស្ត្រី​​ជនជាតិ​នេប៉ាល់​ម្នាក់​ ​​​រស់​នៅ​​​ផ្ទុយ​ពី​វិទ្យាសាស្ត្រ​ណែនាំ ​​​ហើយ​គាត់​មាន​អាយុ​ដល់​ទៅ​ ១១២​ឆ្នាំ ​ទោះ​បី​ជា​គាត់​ជក់​បារី​ ៣០ដើម​ ក្នុង​មួយ​ថ្ងៃ​ក៏ដោយ។

 

​ស្ត្រី​វ័យ ១១២​ឆ្នាំ​​​ បន្ត​ជក់​​បារី ៣០ដើម​ក្នុង​មួយថ្ងៃ

 

​លោក​យាយ​ ​មាន​ឈ្មោះ Batuli Lamichhane  បាន​ប្រាប់​ថា ​គាត់​បាន​​ជក់​​បារី​ បន្ត​កន្ទុយ​នេះ​​រយៈ​ពេល​ ៩៥ឆ្នាំ​ហើយ ​​ពោល​តាំង​ពី​អាយុ ១៧​ឆ្នាំ​ហើយ​ ​ប៉ុន្តែ​​គាត់​ថា ​គាត់​មាន​បច្ចេកទេស​​ពិសេស​ក្នុង​ការ​ជក់។

 

​គាត់​មិន​បាន​ប្រើ​ម្រាម​ដៃ​​ចង្អុល ​និង​​ម្រាម​កណ្ដាល ​សម្រាប់​ទប់​​បារី ​ពេល​ជក់​នោះ​ទេ ប៉ុន្តែ​​​គាត់​​​​ក្ដាប់​ម្រាម​ដៃ​ទាំង​អស់​​ជក់​តែ​ម្ដង។ លោកយាយ​បន្ត​ថា “ខ្ញុំ​​មិន​ខ្វល់​​​​ថា​ខ្ញុំ​មាន​អាយុ​ប៉ុន្មាន​ទេ តែ​​ខ្ញុំ​មាន​អារម្មណ៍​មិន​ចាស់​ទេ ​ហើយ​ខ្ញុំ​បាន​ឃើញ​​​រឿង​រ៉ាវ ​​ផ្លាស់​ប្ដូរ​ជា​ច្រើន​​ក្នុង​ជីវិត​របស់​ខ្ញុំ”។ លោក​យាយ​​​នឹង​មាន​អាយុ ១១៣​ឆ្នាំ នៅ​ខែ ​មិនា​ ខាង​មុខ​នេះ​​។ ​

 

ចំណែក​អ្នក​​មាន​អាយុ​វែង​ជាងគេ​បំផុត​កំពុង​រស់​នៅ​បច្ចុប្បន្ន​​មាន​អាយុ ១១៦​ឆ្នាំ លោក​យាយ Susannah Mushatt Jones ​នៅ​ទីក្រុង​ញ៉ូយ៉ក​សហរដ្ឋ​អាមេរិក៕

 

​ស្ត្រី​វ័យ ១១២​ឆ្នាំ​​​ បន្ត​ជក់​​បារី ៣០ដើម​ក្នុង​មួយថ្ងៃ

 

 

ចុចអាន៖ លោក​យាយ​វ័យ​៨៩​ឆ្នាំ​​ ទទួល​បាន​បរិញ្ញាបត្រ​​ជា​លើក​ដំបូង

ចុចអាន៖ លោក​យាយ​ វ័យ​៩៣​ឆ្នាំ ធ្វើ​ជា​​តួ​​​​ម៉ូដែល​​​ឲ្យ​​ចៅ​ស្រី​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ New York Post