បាក់រណ្តៅជីកមាសសង្កត់កម្មករ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគិរី ៖ កាលពីព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០១មានហេតុការណ៍ បាក់រណ្តៅជីករ៉ែមាសមួយកន្លែងបណ្តាលអោយជនរងគ្រោះជាកម្មករស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ស្ថិតនៅភូមិពូទុងឃុំចុងភ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគីរី។

ប្រភពនៅកន្លែងបានអោយដឹងថា មុនពេលកើតហេតុ ម្ចាស់រណ្តៅរ៉ែមាសនេះ មានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅ ស្រុក មេមត់ ខេត្តត្បូងឃ្មុំ។ដោយអាងអំណាចមានច្បាប់ ពីលោកប្រធានមន្ទីររ៉ែនិង ថាមពលខេត្តមណ្ឌលគីរី បានជួល កម្មករ ជីក រណ្តៅរ៉ែមាស ក្នុងជម្រៅជ្រៅ បណ្តាលអោយ បាក់រណ្តៅជីកមាសសង្កត់កម្មករមានឈ្មោះ លឹម សាន្ត ភេទ ប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិមេម៉ត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងឈ្មោះ អេន ណៃ ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើត ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រងរបួសធ្ងន់ ត្រូវបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

គួររំលឹកថា ប្រជាពលរដ្ឋដែលរកស៊ីនិងស៊ីឈ្នួលជីករករ៉ែ នៅតំបន់នោះ តែងតែ ប្រឈមបញ្ហាគ្រោះថ្នាក់រហូតស្លាប់ និងរងរបួសនៅពេលធ្វើសកម្មភាព ជីករករ៉ែ ដែលស្ថិតនៅរណ្តៅជ្រៅៗ ដោយមិនឃើញមានអង្គភាពសមត្ថកិច្ច ឬអាជ្ញាធរ ណាចុះទៅផ្សព្វផ្សាយទប់ស្កាត់ពីគ្រោះថ្នាក់ជីវិតនោះឡើយ មានតែឃើញច្បាប់ បង្កើតកន្លែងជីករណ្តៅថ្មីៗ ដែលស៊ីញ៉េ ដោយលោក ប្រធានមន្ទីរនិងថាមពល ខេត្តមណ្ឌលគីរីដែលគេសង្ស័យថាមិនដឹងលាបាតដៃទទួលប្រាក់ពីឈ្មួញប៉ុន្មាន នោះទេ ទើបចេះតែស៊ីញ៉េ ច្បាប់អោយបង្កើតរណ្តៅជីករ៉ែ រាប់រយរណ្តៅដោយ មិនខ្វល់ គ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋ ៕

បាក់រណ្តៅជីកមាសសង្កត់កម្មករ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី

បាក់រណ្តៅជីកមាសសង្កត់កម្មករ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី