នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចេញប្រមូលលុយពីម្ចាស់អាជីវកម្ម នៅទូទាំងរាជធានីភ្នំពេញ យ៉ាងប្រសេចប្រសាច រកលុយចញ្ចឹមមេ មិនខ្វល់បទបញ្ជាថ្នាក់លើ

រាជធានីភ្នំពេញ ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ ក្រោម បញ្ជារបស់ស្នងការរងនគរបាលរាជធានីភ្នំពេញកំពុងធ្វើសកម្មភាពយ៉ាងប្រសេច ប្រសាចក្នុងការកោសរូសឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញទាំងតូចទាំងធំបង់ លុយ ដោយគ្មានការយោគយល់អ្វីឡើយ។

សេចក្តីរាយការណ៍បានអោយដឹងថា កាលពីជំនាន់ នាយការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញមុននគរបាលសេដ្ឋកិច្ចមួយចំនួនត្រូវបាន លោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញចាត់តាំង ឲ្យ ចុះ ប្រមូលលុយយ៉ាងប្រសេចប្រសាច ដូចជា ក្រុម លោក ម៉ៅ សុគន្ធ ទទួល បន្ទុកប្រមូលលុយពីបទល្មើសដឹកជញ្ជូនឈើ និងទីតាំងសិប្បកម្មដេប៉ូលក់ឈើ ក្រុម លោក វង ផល្លា ទទួលបន្ទុកប្រមូលលុយពីផ្នែកកម្មសិទ្ធិបញ្ញា និងហាង លក់ ទំនិញទីតាំងលក់ថ្នាំពេទ្យនិងគ្រឿងសំអាង ក្រុមលោក សោម មុន្នី ទទួល បន្ទុក គ្រប់គ្រង ការងារលុយកាក់ ផ្នែកវិនិយោគ និង អាជីវកម្ម ដូចជាក្រុមហ៊ុន រោងចក្រសហគ្រាសនិងភោជនីយដ្ឋានក្រុមលោកមាសវុទ្ធីនាយរងការិយាល័យ នគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ ជាដើម។ បើតាមការប៉ាន់ប្រមាណ យ៉ាង ហោចណាស់ ក៏មានទីតាំងអាជីវកម្ម សិប្បកម្ម ឃ្លាំងស្ដុកទំនិញខុសច្បាប់ រោងចក្រសហគ្រាសតូច-ធំ រាប់សិបកន្លែង សុទ្ធតែត្រូវជាប់កាតព្វកិច្ចបង់ លុយ ឲ្យនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញដើម្បីកុំឲ្យមានការរំខានមុខជំនួញ របស់ ពួកគេ។

សេចក្តីរាយការណ៍បានបន្តអោយដឹងថា ប៉ុន្តែក្រោយពីមានការផ្លាស់ប្តូរដោយ លោក ពិត បញ្ញា អតីតនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានី ភ្នំពេញជាស្នងការរងនគរបាលរាជធានីភ្នំពេញជំនួសដោយលោក យឹម សុជាតិ អតីតអធិការនគរបាលខណ្ឌដង្កោមក ជាជានាយការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចរាជធានីភ្នំពេញគឺនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅតែធ្វើសកម្ម ភាពយ៉ាងប្រសេចប្រសាចលើសដើម ក្នុងការកោសរូស ឲ្យក្រុមឈ្មួញរកស៊ីដឹក ជញ្ជូនទំនិញទាំងតូចទាំងធំបង់លុយដោយគ្មានការយោគយល់អ្វីឡើយ ហើយ ម្ចាស់ទីតាំងអាជីវកម្មមួយចំនួន បានត្រៀមប្តឹង ទៅកាន់អគ្គស្នងការនគរបាល ជាតិ និងត្រៀមប្តឹងទៅអង្គភាពប្រឆាំងអំពោះពុករលួយឲ្យជួយលុបបំបាត់ ភាព អសកម្មនិងភាពមិនប្រក្រតីរបស់នគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញផងដែរ។

ជាគោលការណ៍អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យនគរបាលសេដ្ឋកិច្ច ធ្វើការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធទំនិញខុសច្បាប់ ក៏ដូចជា ទប់ ស្កាត់ការហូរចូលចំណីអាហារដែលមានជាតិពុល ។ ប៉ុន្ដែការអនុវត្ដន៍ជាក់ស្តែង មន្ដ្រីនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ ក្រោម ការគ្រប់គ្រង របស់លោក យឹម សុជាតិ មិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវណោះទេ បែរជាយក ស្បែកនគរបាលសេដ្ឋកិច្ច ចុះទៅប្រមូលលុយយ៉ាងប្រសេចប្រសាចបំផុត រហូត ម្ចាស់ទីតាំងអាជីវកម្មមួយចំនួនគ្រោងប្តឹងទៅក្រសួងមហាផ្ទៃឲ្យជួយដោះស្រាយ ៕ ដោយ អ្នក មេត្តា

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចេញប្រមូលលុយពីម្ចាស់អាជីវកម្ម នៅទូទាំងរាជធានីភ្នំពេញ យ៉ាងប្រសេចប្រសាច រកលុយចញ្ចឹមមេ មិនខ្វល់បទបញ្ជាថ្នាក់លើ