ស្លាប់ ២នាក់ របួស ១៤នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី២៧ ខែមករា

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ បានបណ្តាលឲ្យមនុស្សចំនួន ២នាក់ បានស្លាប់បាត់បង់ជីវិត និង១៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩លើក, ស្លាប់មនុស្ស ២នាក់, របួសធ្ងន់ ៨នាក់ និងរបួសស្រាល ៦នាក់។

បណ្តាលឲ្យខូចខាតយានម៉ូតូ ១២គ្រឿង, រថយន្តធុនតូច ៤គ្រឿង និងរថយន្តធុនធំ ២គ្រឿង។ មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ មកពីបើកបរក្នុងល្បឿងលឿន ៣លើក, ប្រជែង ៣លើក, មិនប្រកាន់ស្តាំ ១លើក និងបត់គ្រោះថ្នាក់ ១លើក៕