បបូរមាត់ចេញរោគសញ្ញាទាំងនេះសូមប្រយ័ត្ន ព្រោះអ្នកអាចប្រឈមនឹងការស្លាប់

មានផ្នែកជាច្រើននៅលើរាងកាយរបស់យើងដូចជា សក់, ស្បែក, ក្រចក.... សុទ្ធតែអាចបង្ហាញពីបញ្ហាសុខភាព។ ដូចគ្នានេះដែរ បបូរមាត់ក៏អាចបង្ហាញពីសញ្ញាគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ប្រសិនបើអ្នកមិនអើពើនឹងវា។
 
បបូរមាត់ចេញរោគសញ្ញាទាំងនេះសូមប្រយ័ត្ន ព្រោះអ្នកអាចប្រឈមនឹងការស្លាប់
១. ដំបៅបបូរមាត់ខាងក្រោម
ដំបៅ ឬពងបែកតូចៗនៅលើបបូរមាត់ ដែលមានការឈឺចាប់ និងហូរឈាមជាញឹកញាប់ ជាសញ្ញាព្រមាននៃការឆ្លងជំងឺបង្កឡើងដោយវីរុស (herpes)។ ជំងឺនេះងាយនឹងឆ្លងខ្លាំងណាស់ ដូច្នេះ អ្នកមិនគួរប្រើរបស់រួមជាមួយនឹងអ្នកជំងឺនោះទេ ដូចជា ក្រែមលាបមាត់ជាដើម។
២. បបូរមាត់ប្រេះ
កត្តាមួយនេះបង្ហាញថា រាងកាយបរស់អ្នកខ្វះវីតាមីន។ ស្ត្រេស និងថប់អារម្មណ៍ អាចបង្កឲ្យមានស្នាមប្រេះនៅតាមកែមនៃបបូរមាត់។ បញ្ហានេះនឹងកាន់តែធ្ងន់ធ្ងរទៅៗ ហើយក៏អាចជាសញ្ញាដែលបណ្តោលមកពីការឆ្លងមេរោគផ្សិតនៅលើបបូរមាត់។
៣. បបូរមាត់ស្លេក
បបូរមាត់ស្លេក ជាសញ្ញាព្រមានថា រាងកាយរបស់អ្នកគ្មានកម្លាំងកំហែង។ អ្នកត្រូវការបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ជាពិសេសជាតិដែក និងវិតមីន ដើម្បីបង្កើនចំនួននៃកោសិកាឈាម។
៤. បបូរមាត់ស្ងួត
ប្រសិនបើបបូរមាត់របស់អ្នកស្ងួត សូមប្រញាប់ទទួលទានទឹកឲ្យបានច្រើន។ តាមរយៈបបូរមាត់ស្ងួតត្រូវបានគេសន្មត់ថា រាងកាយរបស់អ្នកខ្វះជាតិទឹក។
៥. បបូរមាត់ស្លេកពណ៌ស្វាយ
មាត់បរស់អ្នកប្រែជាស្លេកស្វាយ និងខ្មៅភ្លាមៗ អាចបណ្តោលមកពីមូលហេតុច្រើនយ៉ាង។ ប្រសិនបើអ្នកជក់បារីរយៈពេលយូរ អ្នកនឹងឃើញរោគសញ្ញាមួយនេះ។ តែទោះបីជាយ៉ាងណា ជំងឺថ្លើមក៏អាចធ្វើឲ្យបបូរមាត់របស់អ្នកខ្មៅផងដែរ។ ហេតុនេះហើយអ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់។
៦. បបូរមាត់ហើម
បបូរមាត់ហើម អាចត្រូវបានបង្កឡើងដោយសារតែប្រតិកម្មស្បែក។ បន្ទាប់ពីអ្នកប្រើប្រាស់ថ្នាំ ឬលាបបបូរមាត់ ប្រសិនបើមានអាការៈហើម អ្នកប្រហែលជាមានបញ្ហាអាឡែកស៊ីជាមិនខាន។
៧. ឈឺ និងបបូរមាត់ក្រហមជាំ
មូលហេតុចម្បងអាចមកពីថ្នាំដុសធ្មេញមិនត្រូវជាមួយនឹងស្បែកបបូរមាត់របស់អ្នក ទើបបង្កឲ្យមានអាការៈក្រហម និងមានការឈឺចាប់។ ដូច្នេះ គួរតែដូរថ្នាំដុសធ្មេញថ្មីមកប្រើល្អជាង។
ចំណាំ៖ ឃើញសញ្ញាទាំងអស់នេះ អ្នកគួរតែប្រញាប់រត់រកគ្រូពេទ្យភ្លាមៗដើម្បីរកដំណោះស្រាយជាបន្ទាន់ បើអ្នកនៅតែប្រងើយកណ្តើយអាចនឹងមានផលប៉ះពាល់ធ្ងន់ធ្ងររហូតអាចប៉ះបាល់ដល់ជីវិតថែមទៀត៕
ដោយ៖ Seng hong
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បបូរមាត់ចេញរោគសញ្ញាទាំងនេះសូមប្រយ័ត្ន ព្រោះអ្នកអាចប្រឈមនឹងការស្លាប់