បាញ់១គ្រាប់ ប្លន់យកម៉ូតូ ២០១៥ មួយគ្រឿង នៅផ្សារអគ្គថ្មី ជាយដែនប៉ោយប៉ែត ចោររត់គេចខ្លួន ដោយសុត្ថិភាព

បន្ទាយមានជ័យៈ អាជីវករលក់ដូរម្នាក់ ត្រូវចោរបាញ់១គ្រាប់ប្លន់យកម៉ូតូ ២០១៥ មួយគ្រឿង បានសម្រេច កាលពីវេលា ម៉ោង៨និង៣០នាទី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅខាងជើងផ្សារអគ្គថ្មី មុខផ្សារត្រី កណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ សូត នី ភេទស្រី អាយុ៥៧ឆ្នាំ ជាអាជីវករលក់ដូរ ក្នុងនៅផ្សារអគ្គថ្មី រស់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ម៉ូតូរវល់នៅក្នុងផ្ទះរៀបចំទុកដាក់ របស់របរ ភ្លាមនោះ ចោរបានមកកាច់សោរម៉ូតូ ដែលម្ចាស់ចតចោលខាងមុខតូបលក់ដូរ ម្ចាស់ផ្ទះឃើញ ក៏បានរត់មកក្រៅហើយស្រែកឲ្យគេជួយ និងស្រែកចោរ ចោរ តែពេលនោះចោរបានបាញ់១គ្រាប់ដើម្បី គំរាម និងនិយាយថាបើនៅតែស្រែកគេនឹងបាញ់សម្លាប់ចោល រួចចោរក៏បានទាញ់ម៉ូតូជិះរត់បាត់ទៅ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានឲ្យដឹងថា ពិតជាមានករណីចោរកាច់ សោរម៉ូតូរបស់ពលរដ្ឋមែន ពេលនេះលោកសុំមិនធ្វើអធិប្បាយវែងឆ្ងាយទេ ព្រោះកំពុងដឹកនាំកម្លាំងចុះ តាមចាប់ចោរ លទ្ធផលយ៉ាងណាលោកនឹងផ្តល់ជូនពេលក្រោយ៕

បាញ់១គ្រាប់ ប្លន់យកម៉ូតូ ២០១៥ មួយគ្រឿង នៅផ្សារអគ្គថ្មី ជាយដែនប៉ោយប៉ែត ចោររត់គេចខ្លួន ដោយសុត្ថិភាព
បាញ់១គ្រាប់ ប្លន់យកម៉ូតូ ២០១៥ មួយគ្រឿង នៅផ្សារអគ្គថ្មី ជាយដែនប៉ោយប៉ែត ចោររត់គេចខ្លួន ដោយសុត្ថិភាព
បាញ់១គ្រាប់ ប្លន់យកម៉ូតូ ២០១៥ មួយគ្រឿង នៅផ្សារអគ្គថ្មី ជាយដែនប៉ោយប៉ែត ចោររត់គេចខ្លួន ដោយសុត្ថិភាព

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត