ត្រីមាសទី៤ LG លក់បាន ១៥.៣ លានគ្រឿង

កូរ៉េ៖ ក្រុមហ៊ុន LG អេឡិចត្រូនិក បានចេញផ្សាយនូវ ហិរញ្ញវត្ថុប្រចាំ ត្រីមាសទី៤ ក្នុង២០១៥ ដោយបានបង្ហាញថា ក្រុមហ៊ុនLG លក់ស្មាតហ្វូនចេញ ១៥.៣ លានគ្រឿង ក្នុងអំឡុងខែ តុលា ដល់ធ្នូ ។ នេះបើយោងតាម gsmarena បានចុះផ្សាយ។

សម្រាប់រយៈពេល ពេញមួយឆ្នាំរបស់ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ លក់បាន ៥៩.៧ លានគ្រឿង ដែលអំឡុងឆ្នាំ២០១៤ លក់បានតែ ៥៩.១លានគ្រឿង។

ក្នុងចំណោម១៥.៣ លាន ដែលក្រុមហ៊ុន LG លក់កាលពីត្រីមាសកន្លងទៅ ជិត១១លានគ្រឿងម៉ូដែល LTE ។

ដោយឡែកសម្រាប់ ប្រាក់ចំណូលវិញ គឺ ៣.៧៨ពាន់ពាន់លានវ៉ុន ប្រហែល ៣.២៦ ពាន់លានដុល្លារអាម៉េរិក សម្រាប់ត្រីមាសទី៤ ៕

ត្រីមាសទី៤ LG លក់បាន ១៥.៣ លានគ្រឿង