​ហាត់ប្រាណ​ដើម្បី​សុខភាព​ស្បែក​

Doliprane TVC

​បើ​ចង់ឱ្យ​ស្បែក​​អ្នក​មើលទៅ​ស្រស់ស្អាតគប្បី​អនុវត្ត​បច្ចេកទេស​ថែរក្សា​ស្បែក​ជាមួយ​ការធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​ជាប់​ជាប្រចាំ ។​

១-​ការពារ​ស្បែក​ពី​កម្តៅថ្ងៃ​
​កម្តៅថ្ងៃ​ជា​ប្រភព​នៃ​ការបំផ្លាញ​ស្បែក ហើយ​ការហាត់​ប្រាណ​នៅ​កណ្តាល​ថ្ងៃ​ក្តៅ​ខ្លាំង ជាពិសេស​នៅពេល​ថ្ងៃត្រង់ ឬ រសៀល​តែម្តង​ត្រូវ​ចៀសវាង ។ ហេតុនេះ​ត្រូវ​ប្តូរ​ពេល​មកហាត់ប្រាណ​ក្នុងកំលុងពេល​ព្រឹក ឬ ល្ងាច​វិញ ។ ក្រៅពីនេះ​ត្រូវ​រក​អាវដៃវែង ខោជើងវែង និង ឡេ​ការពារ​កម្តៅថ្ងៃ​ទុកលាប​ការពារ ព្រោះ​ទោះ​មាន​កម្តៅថ្ងៃ​ស្រទន់​ក៏​អាច​បំផ្លាញ​ស្បែកបាន​ផងដែរ ។

​ហាត់ប្រាណ​ដើម្បី​សុខភាព​ស្បែក​

២-​ទៅ​ហាត់ប្រាណ​មិនត្រូវ​ប្រើ​គ្រឿងសម្អាង​
​ស្ត្រី​ដែល​ចូលចិត្ត​ផាត់ម្សៅ​មុខ​ហើយ​ទៅ​ហាត់ប្រាណ​គួរ​បញ្ឈប់​ជាបន្ទាន់ ព្រោះ​នៅពេល​ដែលមាន​ញើស​ហូរ​ចេញមក​កំលុងពេល​ហាត់ប្រាណ​នាំឱ្យ​កកស្ទះ​រន្ធ​រោម ។ នៅពេល​អាការ​នេះ​កើតឡើង​ញឹកញាប់​វា​នឹង​បង្ក​ឱ្យ​ស្ទះ​រន្ធ​រោម ស្បែក​មុខ​កើត​អាការ​គគ្រើម ឬ កើត​«​មុន​» ។

៣-​ចៀសវាង​កន្លែង​ដែលមាន​ចាំង​ពន្លឺ​ថ្ងៃ​
​ពិតណាស់​ទីកន្លែង​នីមួយៗ​សុទ្ធសឹង​ផ្តល់​ផល​ល្អ និង មិនល្អ​ដល់​យើង​ទាំងអស់ ។ ហេតុនេះ​បើ​យើង​ទៅ​កន្លែង​ណា​ដែលមាន​ពន្លឺ​ចែងចាំងខ្លាំង​ដូចជា​ចំណាំង​ផ្ទះ​កញ្ចក់​ជះ​ពី​ទឹក​ទីវាល​ខ្សាច់​ត្រូវ​ប្រយ័ត្នប្រយែង ព្រោះ​វា​អាច​ជះ​ផល​មិនល្អ​ដល់​ស្បែក​របស់​យើង​ដូចគ្នា ។

ហាត់ប្រាណ​ហើយ​ផ្តល់​ល្អ​យ៉ាងដូចម្តេច ?​

១-​ជំនួយ​ស្បែក​
​ការហាត់​ប្រាណ​មិន​ត្រឹមតែ​ជួយ​ស្បែក​ទេ ប៉ុន្តែ​បាន​ជួយ​ដល់សុខភាព​រាងកាយ​ឱ្យ​ល្អ​ថែមទៀត ។ ហេតុនេះ​យើង​ត្រូវ​រក​ពេលវេលា​បញ្ចេញ​កម្លាំងកាយ​ឱ្យបាន​ក្នុង​មួយថ្ងៃ​ប្រមាណ ១៥-២០ នាទី ។ ការធ្វើបាន​ដូច្នេះ​នឹង​ជួយ​ឱ្យ​រន្ធ​រោម​បើក​ធំ និង ជួយ​បញ្ចេញ​កាកសំណល់​ក្រោម​ស្បែក ។ ក្រៅពីនេះ​វា​ក៏​អាចជួយ​កាត់បន្ថយ​អាការ​កកស្ទះ​នៃ​រន្ធ​រោម​ទៀតផង ។

​ហាត់ប្រាណ​ដើម្បី​សុខភាព​ស្បែក​

២-​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​
​បើ​ភ័យខ្លាច​ស្បែក​ជ្រីវជ្រួញ​មិនត្រូវ​នៅ​ស្ងៀម​ឡើយ​ត្រូវ​ចេះ​ធ្វើ​លំ​ហាត់ប្រាណ ព្រោះថា​វិធី​នេះ​នឹង​ជួយ​ឱ្យ​ស្បែក​នៅ​គ្រប់​ទីកន្លែង​ហាប់​ណែន ជួយ​បន្ថែម​សារជាតិ​ទឹក​ដល់​ស្បែក ហេតុនេះ​ទើប​ធ្វើឱ្យ​ស្បែកហាប់​ណែន​មិនកើត​ស្នាម​ជ្រីវជ្រួញ​ដោយ​ងាយ​ឡើយ ។ បើ​មិន​ចង់ឱ្យ​ស្បែក​ជ្រីវជ្រួញ​ឆាប់​នោះ​ស្ត្រី​គប្បី​រក​ពេល​ម​កេ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ញឹកញាប់ ព្រោះ​ក្រៅពី​ជួយ​ឱ្យ​ស្បែក​ស្រស់ស្អាត​ហើយ​វា​ជួយ​ឱ្យ​សុខភាព​របស់​អ្នក​រឹងមាំ​ថែមទៀត ។

​ហាត់ប្រាណ​ដើម្បី​សុខភាព​ស្បែក​

៣-​ស្បែក​ភ្លឺ​ថ្លា​ពណ៌​ស៊ី​ជម្ពូ​
​បើ​ចង់ឱ្យ​ស្បែក​ស្រស់ស្អាត​ដោយ​មិនចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​ពី ហោប៉ៅ​ទិញ​គ្រឿងសម្អាង​នោះ​ចាំបាច់​ត្រូវតែ​ឆ្លៀតឱកាសរក​ពេល​ហាត់ប្រាណ​ឱ្យបាន​ជាប់​ជាប្រចាំ ព្រោះ​ការហាត់ប្រាណ​តែង​ជួយ​ឱ្យ​បេះដូង​អាច​ស្រូប និង បាញ់​ឈាម​ចុះឡើង​បានល្អដែលជា​ប្រការ​ធ្វើឱ្យ​អុកស៊ីហ្សែន​ក្នុង​រាងកាយ​ដំណើរ​ការល្អ​ព្រមជាមួយ​គ្នា​ផងដែរ ។ បើ​ស្បែកទទួលរង​ឥទ្ធិពល​ពីសារ​ជាតិគីមី ឬ ទទួលរង​ផលប៉ះពាល់​អ្វីមួយ ប៉ុន្តែ​បើ​បានធ្វើ​លំ​ហាត់ប្រាណ​ញឹកញាប់​ក៏​អាចជួយ​បណ្តេញ​សារ​ជាតិពុល​បានល្អ​ទៅតាមនោះដែរ ហើយ​លទ្ធផល​ដែល​យើង​បានទទួល​នោះ​គឺ​ស្បែក​មាន​សុខ​ភាពល្អ និង ស្រស់ស្អាត ។

​ហាត់ប្រាណ​ដើម្បី​សុខភាព​ស្បែក​

៤-​បញ្ហា​ស្បែក​ស្រអាប់​
​វា​ជា​សកម្មភាព​មួយទៀត​នៃ​ការបំផ្លាញ​ស្បែក​ដូចជា​«​ម្សៅ​» និង «​ស្ករ​» ហេតុនេះ​របស់​ទាំងពីរ​យ៉ាងនេះ​តែង​ធ្វើឱ្យ​ស្បែក​ប្រែជា​ស្រអាប់​មិន​ស្រស់បស់ ។ បើ​យើង​អាចធ្វើ​លំ​ហាត់ប្រាណ​នោះ​ការបំផ្លាញ​ស្បែក​ពី​សារជាតិ​ទាំងពីរ​នេះ​ក៏​មិនកើតមាន​ចំពោះ​ស្បែក​អ្នក​ដែរ ។

​ហាត់ប្រាណ​ដើម្បី​សុខភាព​ស្បែក​

៥-​កាត់បន្ថយ​ការកើត​«​មុន​»
​បញ្ហា​មួយ​នេះ​ធ្វើឱ្យ​ស្ត្រី​ដែលមាន​បញ្ហា​«​មុន​»​លើ​ផ្ទៃមុខ​តែង​ពេញចិត្ត​យ៉ាងខ្លាំង ហេតុនេះ​មិនត្រូវ​នៅ​ព្រងើយកន្តើយ​ទៀតឡើយ ត្រូវ​រក ពេល​ហាត់ប្រាណ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ដែលជា​ផ្នែក​មួយ​សំខាន់ ជួយ​កាត់បន្ថយ​អាការ​កើត​«​មុន​» ។ ទោះបីយ៉ាងណា​ការធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​កាត់បន្ថយ «​មុន​»​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​ដោយ​មិនអាច​ពឹងពាក់​វា​ទាំងស្រុង​បានទេ តែ​យ៉ាងណា​ក្រៅពី​ធ្វើ​លំ​ហាត់ប្រាណ​យើង​ក៏ត្រូវ ធ្វើការ​សម្អាត​ស្បែ​កមុខ​ឱ្យ​ស្អាតបាត​ជាប់​ជាប្រចាំ​ផងដែរ​ទើប​អាច​ទទួលលទ្ធផល​ល្អ ៕​