ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​ចំនួន​៥​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង​-​ខ្លី​៣​ដើម បាន​សម្រុកចូល​ប្លន់​​ផ្ទះ​អ្នកលក់​ចាប់ហួយ​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៧
មក​រា ២០១៦ ដោយ​ត្រូវ​ក្រុម​ចោរ​បាញ់​ចំនួន​៨​គ្រាប់ បណ្ដាល​ឱ្យ​ម្ចាស់ផ្ទះ​ស្លាប់​ម្នាក់ និង​របួស​២​នាក់ ខណៈ​ប្រើ​ឱ្យ​បើក​ទូដែក​មិន​ចេញ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ភា​ង ភុ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រីឯ​២​នាក់​ទៀត​ដែល​របួស​ម្នាក់​ឈ្មោះ​កូយ សេង​លី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ម៉េ​ង ផុ​ន ភេទ​ប្រុស ។

បើ​តាម​សាច់ញាតិ​ម្ចាស់ផ្ទះ​ម្នាក់​ឱ្យ​ដឹង​ថា ដោយសារ​តែ​ពួក​គាត់​មានការ​ភ័យ​តក់ស្លុត​ពេក ទើប​រក​លេខ​សំងាត់​ទូដែក​មិនឃើញ ទើបត្រូវ​ក្រុម​ចោរ​បាញ់​តែ​ម្តង ។ ក្រោយ​ពី​បាញ់​សម្លាប់​ហើយ ក្រុម​ចោរ​ទាំងនោះ​ប្រមូល​យក​យក​ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ ទម្ងន់​១​ដំឡឹង​, ចិញ្ចៀន​ប្លា​ទី​ន​១​វង់ ទម្ងន់​៣​ជី ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព ។ បន្តិច​ក្រោយមក ទើប​គេ​ឃើញ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ។