ភ្លើងប្រច័ណ្ទប្តី វាយប្រពន្ធសម្លាប់ យកខ្សែចងព្យួក ជាប់នឹងធ្នឹមផ្ទះ

បាត់ដំបង៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោមបទចោទប្រកាន់ ឃាតកម្ម សម្លាប់ទៅលើស្ត្រីម្នាក់ ដែលជាប្រពន្ធរបស់ខ្លួន បន្ទាប់ពីកើតក្តីប្រច័ណ្ទ រឿងនិយាយទូរស័ព្ទ និងដើរចូលផ្ទះមិនគិតគូរដល់កូនៗ ដោយទ្រំាមិនបាន បុរសរូបនោះ បានវាយសម្លាប់ រួចយកខ្សែរចងព្យួកជាប់នឹងធ្នឹមផ្ទះ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ សៅ ឡឹម អាយុ៣១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្នុងភូមិកញ្ចំាង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង នៅម៉ោងប្រមាណ ២០៖០០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីជនសង្ស័យវាយសម្លាប់ប្រពន្ធនៅក្នុងផ្ទះ ដោយឡែកស្រ្តីជាប្រពន្ធ ឈ្មោះ ហាវ ឡា អាយុ៣២ឆ្នាំ។

ជនសង្ស័យ សៅ ឡឹម បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចចំពោះទង្វើនេះថា ហេតុតែដាច់ចិត្តសម្លាប់ប្រពន្ធចោលនេះ គឺកើតឡើងដោយសារភ្លើងប្រច័ណ្ទ ខឹងប្រពន្ធចូលចិត្តនិយាយទូរស័ព្ទ ជាមួយអ្នកផ្សេង ជាពិសេសនោះ គឺដើរចោលផ្ទះ មិនបានគិតគូរដល់កូនៗ ទើបខឹងសម្លាប់ចោលទៅ។

យ៉ាងណាក៏ដោយជនសង្ស័យរូបនេះ បច្ចុប្បន្នកំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំឡូត រង់ចំាការកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕

ភ្លើងប្រច័ណ្ទប្តី វាយប្រពន្ធសម្លាប់ យកខ្សែចងព្យួក ជាប់នឹងធ្នឹមផ្ទះ

ភ្លើងប្រច័ណ្ទប្តី វាយប្រពន្ធសម្លាប់ យកខ្សែចងព្យួក ជាប់នឹងធ្នឹមផ្ទះ