ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​២​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​បង្ក្រាប​បាន ខណៈ​កំពុង​ចែកចាយ​ជាក់​ស្ដែង កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​តា​ក្រៃ ឃុំ​តា​ក្រៃ ស្រុក​កំ​រៀង ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ផា​ន សង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​លឹ​ម សុខ​នី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ត្រូវ​សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​យ៉ា​ម៉ា​) ចំនួន​៨០០​គ្រាប់, ម៉ា​​ទឹកកក​១​ថង់​តូច ទម្ងន់​២,៥៨​ក្រាម​, ប្រាក់​១២​ម៉ឺន​រៀល និង​ម៉ូតូ​១​គ្រឿង ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។