ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​គិត​ខ្លី​បាន​ធ្វើ​អត្តឃាត​ដោយ​លេបថ្នាំ​ងងុយដេក​ជាង​២០​គ្រាប់ តែ​ការ​ប៉ង​សម្លាប់​ខ្លួន​នេះ ត្រូវ​បាន​ប្រជា​ការពារ​ខណ្ឌដូនពេញ​ដែល​ប្រចាំការ​នៅ​មុខ​ព្រះ​បរមរាជវាំង ជួយ​សង្គ្រោះ​ទាន់​ពេល ដែល​ហេតុការណ៍​នេះបង្ក​ឱ្យ​ភ្ញាក់ផ្អើល​ កាល​ពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៧ មក​រា ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ជា​ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡក់ គុណ​ទៀង មាន​ទីលំនៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ជិះ​ម៉ូតូ​គុប​ជ្រុង​៥០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភព​1​ឈ​-4207 ។ មូលហេតុ​ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​មាន​បំណង​សម្លាប់​ខ្លួន​នេះ ដោយសារ​តែ​មាន​វិបត្តិ​ក្នុង​គ្រួសារ  ។ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត ដើម្បី​សង្គ្រោះ ។