អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​ចាប់​ខ្លួន​ជន​ជាតិ​ឥណ្ឌូ​នេស៊ី៣នាក់​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ក្រុម ISIS​

ជនជាតិ​ឥណ្ឌូនេស៊ី​៣នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ដោយ​អជ្ញាធរ​កូរ៉េ​ខាងត្បូង​ សង្ស័យ​ពួក​គេថា ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុមជ្រុល​និយម ​ISIS។ ​នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិន ​ស៊ិន ​ហួ​ កាល​ពី​ថ្ងៃ​ទី២៦ ​ខែ​មករា​ ឆ្នាំ​២០១៦​ កន្លងទៅ​។
តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ជន​សង្ស័យ​ទាំង​បី​នាក់​នោះ​ មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ ISI​S ដោយ​ពួក​គេ​បាន​ធ្វើ​ការ​ទាក់ទង​គ្នា​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម។​ ដោយឡែក​ជុំវិញ​បញ្ហា​នេះ​ ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី​ បាន​ឲ្យដឹងថា​ ពួក​គេ​២នាក់​ក្នុង​ចំនោម​ជន​សង្ស័យ​ទាំង​៣​នាក់​នោះ ​ត្រូវបាន​បញ្ជូន​មក​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​វិញ​ហើយ ​រីឯ​ជន​ទី៣​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ កូរ៉េ​ខាង​ត្បូង ក៏​ប៉ុ​ន្តែ​ត្រូវ​គេ​រំពឹង​ថា​នឹង​វិល​ត្រលប់​មក​កាន់​ប្រទេស​កំណើត​របស់​គេ​វិញ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀត​៕​
អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​ចាប់​ខ្លួន​ជន​ជាតិ​ឥណ្ឌូ​នេស៊ី៣នាក់​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ក្រុម ISIS​

ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ Xinhau