ម្ចាស់​គ្រង​ម្កុដ​បវរ​កញ្ញា​ចិន​អន្តរជាតិ​បាន​ទៅ​លើ​នាង ​Jennifer​ Coosemans​

កម្មវិធី​ប្រកួត​បវរ​កញ្ញា​ចិន​អន្តរជាតិ​ប្រចាំ​ឆ្នាំ២០១៦​បាន​បញ្ចប់​ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅថ្មីៗ​នេះ។​ ម្ចាស់គ្រង​ដំណែង​ម្កុដ​នោះ​គឺ​បាន​ទៅ​លើ​នាង​ Jennifer Coosemans។​បវរកញ្ញា​ឯកនា​ង​ Jennifer Coosemans​ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ និង​ប្រកប​ដោយ​ចំណេះ​វិជ្ជា​ជាប់​ខ្លួន​នោះ​ គឺ​បាន​ត្រូ​វបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាប់​អារម្មណ៍​តាំង​ពី​កាល​ចូល​ប្រកួត​ដំបូង​មក​ម្លេះ​ បវរ​កញ្ញារូប​នេះ​ត្រូវ​បាន​គណៈ​កម្មកា​រ​ចាប់​អារម្មណ៍​អត្តពលិក​របស់​នាង​រួម​ទាំង​ទេព្យកោសល្យ​ជាច្រើ​ន។​ មាន​វ័យ​២១​ឆ្នាំ ​នាង​អាច​និយាយ​ភាសា​អង់គ្លេស​​,  ភាសចិនម៉ាដាលីន​, ភាសាកាតាំង​,ភាសាសៀងហៃ ​និង​ចុង​ក្រោយ​ភាសា​បារាំង​ ។ ចំណង់​ចំនូល​ចិត្ត​របស់នា​ង ​គឺ​នាង​ចូល​ចិត្ត​ឡើង​ភ្នំ,​ហែលទឹក​ ,លេង​ព្យាណូ​និង​ចូល​ចិត្ត​ផ្លុំ​ត្រុំ​ប៉ែត​។​​​ចំពោះចំណាត់ថ្នាក់បន្ទាប់បានទៅលើ Mary Chen អាយុ១៨ឆ្នាំជានិស្សិតមកពីសាកលវិទ្យាល័យ ។ ចំណង់ចំនូលចិត្តរបស់នាងវិញគឺ ឡើងភ្នំ,គូររូប, ថតរូបនិងលេងព្យាណូ។ នាងអាចនិយាយបាន២ភាសាគឺភាសាចិនម៉ាដាលីននិង ភាសាអង់គ្លេសបានយ៉ាងល្អ។ចំណែកឯចំណាត់ថ្នាក់ជម្រើសទីបីបន្ទាប់ពីម្ចាស់ម្កុដនោះគឺនាង Tiana  Luan មានវ័យ២៣ឆ្នាំគឺជានិស្សិតដែលទទួលជោគជ័យនៅក្នុងការជួយសង្គម។ នាងអាចនិយាយបាន២ភាសាបានយ៉ាងល្អគឺភាសាចិនម៉ាដារីននិងភាសាអង់គ្លេស។ Tianaចូលចិត្តច្រៀង,លេងព្យាណូ,ហែលទឹក,រាំ, គូររូបនិងកីឡាលើកទំងន់។ក្នុងនោះរួមមានបេក្ខនារីជាច្រើនរូបទៀត ដែលបានឈ្នះនូវនូវជ័យលាភីផងដែរ៕
ម្ចាស់​គ្រង​ម្កុដ​បវរ​កញ្ញា​ចិន​អន្តរជាតិ​បាន​ទៅ​លើ​នាង ​Jennifer​ Coosemans​ម្ចាស់​គ្រង​ម្កុដ​បវរ​កញ្ញា​ចិន​អន្តរជាតិ​បាន​ទៅ​លើ​នាង ​Jennifer​ Coosemans​ម្ចាស់​គ្រង​ម្កុដ​បវរ​កញ្ញា​ចិន​អន្តរជាតិ​បាន​ទៅ​លើ​នាង ​Jennifer​ Coosemans​ម្ចាស់​គ្រង​ម្កុដ​បវរ​កញ្ញា​ចិន​អន្តរជាតិ​បាន​ទៅ​លើ​នាង ​Jennifer​ Coosemans​ម្ចាស់​គ្រង​ម្កុដ​បវរ​កញ្ញា​ចិន​អន្តរជាតិ​បាន​ទៅ​លើ​នាង ​Jennifer​ Coosemans​ម្ចាស់​គ្រង​ម្កុដ​បវរ​កញ្ញា​ចិន​អន្តរជាតិ​បាន​ទៅ​លើ​នាង ​Jennifer​ Coosemans​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ jaynestars