ព្រះសង្ឃព្រះជន្ម៦៩ឆ្នាំ ដែលអ្នកវិទ្យាសាស្ដ្រ ដាក់ព្រះនាមថា ជាមនុស្សដ៏សប្បាយរីករាយបំផុត នៅក្នុងលោក បានប្រាប់ពីអាថ៌កំបាំងក្នុង ការធ្វើឲ្យសប្បាយចិត្ដ ដោយចំណាយ ១៥នាទីជារៀងរាល់ថ្ងៃ

ទីបេ៖ តើអ្នកណា ដែលជាមនុស្សដ៏សប្បាយរីករាយបំផុត នៅក្នុងពិភពលោកនេះ? ប្រសិនជាអ្នកស្រាវជ្រាវ នៅក្នុង ហ្គូលហ្គល (Google) នោះអ្នកនឹងឃើញឈ្មោះ Matthieu Ricard នៅពីលើគេ។ 

ព្រះសង្្ឃទីបេមួយអង្គ ដែលមានព្រះនាម Matthieu Ricard ព្រះជន្ម ៦៩វស្សា ដែលមានដើមកំណើតពី ប្រទេសបារាំង ត្រូវបានអ្នកវិទ្យាសាស្ដ្រ ដាក់ព្រះនាមថា "មនុស្សដ៏សប្បាយរីករាយបំផុត នៅក្នុងពិភពលោក"។ នេះដោយសារតែព្រះអង្គ បានចូលរួមក្នុងវគ្គសិក្សា ការតាំងសមាធិខួរក្បាល អស់ពេល ១២ឆ្នាំ ដែលដឹកនាំដោយសាស្ដ្រាចារ្យ ឈ្មោះ Richard Davidson ជាអ្នកជំនាញផ្នែកវិទ្យាសាស្ដ្រប្រព័ន្ធប្រសាទ នៅសាកលវិទ្យាល័យ Wisconsin របស់សហរដ្ឋអាមេរិក។ នៅក្នុងនោះ លោកសាស្ដ្រាចារ្យ Richard Davidson បានដាក់ឧបករណ៍ចាប់សញ្ញា ២៥៦ ឧបករណ៍នៅលើព្រះកេស ព្រះអង្គ Ricard និងប្រទះឃើញថា ការគិតរបស់គាត់ មានពន្លឺមិនធម្មតា។

យ៉ាងណាមិញ ព្រះអង្គ Ricard ដែលពេលខ្លះ តាំងសម្មាធិពេញមួយថ្ងៃ ដោយមិនមានភាពធុញទ្រាន់ នោះ  បានសារភាពថា ព្រះអង្គជាទូទៅ គឺជាមនុស្សសប្បាយរីករាយ និងព្រះអង្គបានណែនាំថា ប្រសិនជាអ្នកចង់សប្បាយចិត្ដ អ្នកត្រូវមានចិត្ដមេត្តា ដែលនោះមិនត្រឹមឲ្យអ្នកសប្បាយចិត្ដនោះទេ ប៉ុន្ដែអ្នកក៏ធ្វើឲ្យអ្នកដទៃ រឹតតែចូលចិត្ដអ្នកផងដែរ។

បន្ថែមពីនោះ អ្វីដែលជាគន្លឹះសំខាន់ គឺអ្នកត្រូវចំណាយពេល ១៥នាទីក្នុងមួយថ្ងៃ គិតពីរឿងដែលសប្បាយចិត្ដ។ ជាធម្មតា នៅពេលដែលអ្នកមាន បទពិសោធន៍នៃអារម្មណ៍សប្បាយរីករាយ សុភមង្គល នោះអ្វីដែលកើតឡើងនៅ ខាងមុខនឹងធ្វើ ឲ្យអ្នករំកិលទៅ រកការគិតវិជ្ជមាន។ មួយវិញទៀត បើសិនជាអ្នកអាចធ្វើ បានរៀងរាល់ថ្ងៃ នោះ ២សប្ដាហ៍ក្រោយមក អ្នកនឹងទទួលលទ្ធផលថា មានអារម្មណ៍វិជ្ជមាននៅក្នុងការគិត របស់អ្នកជាក់ជាមិនខាន។

នេះបើតាមការសិក្សារបស់ សាស្ដ្រាចារ្យ Richard Davidson ជាអ្នកផ្នែកវិទ្យាសាស្ដ្រប្រព័ន្ធប្រសាទ ក៏បានបញ្ជាក់ដែរថា ប្រសិនជាតាំងសមាធិ បាន ២០នាទីក្នុងមួយថ្ងៃ នោះមនុស្សទាំងឡាយ នឹងកាន់តែ មានអារម្មណ៍ថា សប្បាយរីករាយ និងមានគំនិតវិជ្ជមានច្រើន៕

ព្រះសង្ឃព្រះជន្ម៦៩ឆ្នាំ ដែលអ្នកវិទ្យាសាស្ដ្រ ដាក់ព្រះនាមថា ជាមនុស្សដ៏សប្បាយរីករាយបំផុត នៅក្នុងលោក បានប្រាប់ពីអាថ៌កំបាំងក្នុង ការធ្វើឲ្យសប្បាយចិត្ដ ដោយចំណាយ ១៥នាទីជារៀងរាល់ថ្ងៃ

ព្រះសង្្ឃទីបេមួយអង្គ ដែលមានព្រះនាម Matthieu Ricard វ័យ ៦៩ឆ្នាំ

*សូមទោសទុកជាមុន ប្រសិនជាប្រើពាក្យពេចន៍ខុសឆ្គងទាំងឡាយ!

ប្រភពពី៖

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត