​សត្វ​ដំរី​បន្ត​ងាប់​គួរ​ឲ្យ​បារម្ភ​ នៅ​តំបន់ភ្នំ​ព្រិច

Doliprane TVC

​មាន​សត្វ​ដំរី​ជាច្រើន​ក្បាល​បាន​ងាប់​ជា​រៀងរាល់ឆ្នាំ​នៅ​តំបន់ភ្នំ​ព្រិច​ដោយសារតែ​ការ​លួច ប្រមាញ់​ដែល​ក្រុម​អ្នក​អភិរក្ស​ដំរី​សង្ស័យថា ពួក​ព្រានព្រៃ​ដែល​រស់នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​នេះ​ជា​អ្នក​បរបាញ់​យក​ភ្លុក​លក់ ។ មាន​ដំណឹង​គួរឱ្យភ្ញាក់ផ្អើល​មួយទៀត​នៅ​ខែតុលា ឆ្នាំ ២០១៤ នេះ គេ​បាន​ប្រទះឃើញ​សត្វ​ដំរី​មួយ​ក្បាល​ទៀត​បាន​ងាប់​ដែល​អ្នកជំនាញ​សន្និដ្ឋានថាពិតជា​មានការ​លួច​សម្លាប់​ដំរី​យក​ភ្លុក ។

​សត្វ​ដំរី​បន្ត​ងាប់​គួរ​ឲ្យ​បារម្ភ​ នៅ​តំបន់ភ្នំ​ព្រិច

​សាកសព​សត្វ​ដំរី​មួយ​ក្បាល​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ងាប់​ហើម​ស្អុយ​នៅ​ក្នុងព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ហើយ​តាម​ការសន្និដ្ឋាន​របស់​អ្នកជំនាញ បណ្តាលមកពី​ព្រានព្រៃ​បាញ់សម្លាប់​យក​ភ្លុក និង បំណែក​នៃ​សរីរាង្គកាយ​ណាមួយ របស់​សត្វ​ដំរី ។ ការបាញ់​សម្លាប់សត្វ​ដំរីព្រៃ​នៅ​ខេត្តមណ្ឌលគិរី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ នេះ​គេ​បាន​សង្កេតឃើញថា​កំពុងមាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង ។ សត្វ​ដំរី​ត្រូវបាន​គេ​បាញ់សម្លាប់​ដើម្បី​យក​ភ្លុក​ជា​ញ់ក​ញាប់​នៅក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី ជាពិសេស ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ។ ដំរី​ដែល​គេប្រទេះ​ឃើញ​ងាប់​នោះ​ជា​ដំរី​ស្ទាវ​មួយ​ក្បាល​បាន​ងាប់​នៅ ក្នុង​តំបន់​អភិរក្ស​ភ្នំ​ព្រិច​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត ។​

​សត្វ​ដំរី​បន្ត​ងាប់​គួរ​ឲ្យ​បារម្ភ​ នៅ​តំបន់ភ្នំ​ព្រិច

​លោក សំ​រ៉ង ឌី​វិចិត្រ នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​បាន​ប្រាប់​អ្នកយកព័ត៌មាន​របស់​យើង​ឱ្យដឹងថា ពលរដ្ឋ​ជនជាតិដើម​ភាគតិច​បាន​ប្រាប់​មក​ដែន​ជម្រក​របស់ លោក​ថា ពួកគាត់​បានឃើញ​ដំរី​មួយ​ក្បាល​ងាប់​នៅក្នុង​ព្រៃ​នៅពេលដែល​ពួកគាត់​ដើរ​ព្រៃ​ដង​ជ័រទឹក ។​ ​ក្រោយពី​បានទទួល​ដំណឹង​នេះ​ភ្លាម​យើង​បាន​ចាត់​ក្រុម​ល្បាត​ប្រមាណ​ជា ២០ នាក់ ឱ្យ​ចុះ​ទៅរក​ដំរី​នោះ ហើយ​បាន​រកឃើញ​ខ្មោច​ដំរី​នោះ​ឡើង​ហើម​ទៅហើយ វា​បាន​ងាប់​ប្រហែល​ជាមួយ​សបា្តហ៍​មុន ។ មន្ត្រី​បរិស្ថាន​នឹងធ្វើ​ការ​ជាមួយ​អង្គការ WWF ដើម្បី​យក​សំណាក​ទៅ​វិភាគ​រក​មូលហេតុ​ដែល​ស​ត្វ​ដំរី​មួយ​នេះ​ងាប់ ។ កន្លែង ដំរី​ងាប់​នោះ​ស្ថិតនៅក្នុង​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា គឺ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិសាស្ត្រ​ដែល​ដំរី​បី​ក្បាល​ងាប់​កាលពី​ឆ្នាំ ២០១៣ នោះទេ ។​

​សត្វ​ដំរី​បន្ត​ងាប់​គួរ​ឲ្យ​បារម្ភ​ នៅ​តំបន់ភ្នំ​ព្រិច

​លោក ឈិ​ត សុផល ប្រធាន​មន្ទីរ​បរិស្ថាន និង ជា ប្រធាន​តំបន់​ការពារ​ធនធានធម្មជាតិ​ខេត្តមណ្ឌលគិរី ក៏បាន​ឱ្យដឹងថា យើង​នឹង​រកឱ្យឃើញ​ពី​មូល​ហេតុដែល​បណ្តាលឱ្យ​សត្វ​ដំរី​ងាប់ ។ កន្លងមក​យើង​បានប្រកាស ជូន​រង្វាន់​ដល់​អ្នក​រកឃើញ​អ្នកបាញ់​សម្លាប់សត្វ​ដំរី​នោះ ដែរ តែ​មកដល់ពេលនេះ​នៅតែ​មិនទាន់​រកឃើញ​អ្នក បាញ់​សត្វ​ដំរី​នេះ​ទៀត ។ ឥឡូវនេះ​មាន​សត្វ​ដំរី​ងាប់​មួយ​ក្បាល​ទៀតហើយ​បើ​រកឃើញ​យើង​មិន​លើកលែង​ទេ ព្រោះ​ដំរី​ជា​សត្វ​កម្រ ។​​លោក ឈិ​ត សំអាត នាយក​ប្រតិបត្តិ​អង្គការ WWF ប្រចាំ​ប្រទេស​កម្ពុជា​គាំទ្រ​លើ​ការអភិរក្ស​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រិច​​បានឱ្យដឹង​ដែរ​ថា លោក​មិន ទាន់​បានដឹង​ច្បាស់​ពី​ការ​ងាប់​នេះ​ទេ ។

លោក​បាន​សម្តែង ការសោកស្តាយ​ពេល​បានទទួល​ដំណឹង​នេះ ហើយ​ទាមទារ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុងការ​អភិរក្ស​ប្រភេទ​សត្វ​កម្រ​នេះ ។​ ​ការ​ងាប់​សត្វ​ដំរី​មួយ​ក្បាល​នេះ​អាច​ចាត់ទុកថា ជា​ករណី​ងាប់​សត្វ​ដំរី​ដំបូង​គេ​នៅ ក្នុង​ឆ្នាំ ២០១៤ នេះ បន្ទាប់ពី​ដំរី​បី​ក្បាល​ត្រូវបាន​គេ​បា​ញ់​សម្លាប់​នៅក្នុង​តំបន់​ដដែល​នោះ កាលពី​ខែតុលា ឆ្នាំ ២០១៣ កន្លងមកនេះ ហើយ​អ្នកប្រព្រឹត្ត​បទល្មើស​មិនទាន់​ត្រូវបាន រកឃើញ​នៅឡើយ​ទេ ។ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​មាន​ផ្ទៃដី​ទំហំ ២ គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅ​កណ្តាល​វាលរាប​ខាងកើត​ដែលជា​តំបន់​ព្រៃស្តុក​ដ៏​ទាក់ទាញ​មួយ ។ តំបន់​នេះ​ជា ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដែល​ធ្វើឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយមាន​ការគាំទ្រ ពី​អង្គការ​មូលនិធិ​ពិភពលោក​ដើម្បី​អភិរក្ស​ពពួក​រុក្ខជាតិ និង សត្វព្រៃ​ផ្សេងៗ​គ្នា​នៅ​ភូមិ ភាគ​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​សត្វ​ដំរី​បន្ត​ងាប់​គួរ​ឲ្យ​បារម្ភ​ នៅ​តំបន់ភ្នំ​ព្រិច

តំបន់​នេះ​ជា​ដែន​ជម្រក​នៃ​ប្រភេទ​សត្វ​ដែល កំពុង​ទទួលរង​គ្រោះ​ដូចជា​សត្វ​ល្មូ​ន ថនិកសត្វ រួមមាន ខ្លាដំបង ដំរី​អាស៊ី ក្របី​ទឹក ឆ្មាព្រៃ ក្តាន់ បក្សី​រួមមាន ក្រៀល ក្ង​ធំ ។​ល​។ ទីនេះ​ក៏​ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​សំខាន់​មួយ នៅក្នុង​ខេត្តមណ្ឌលគិរី ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​ជាប់ចិត្ត​ជាមួយ​ធម្មជាតិ​ដ៏​ស្រស់បំព្រង ។ ទេសចរ​ដែល​មកជា​ក្រុមទី​ភ្នាក់ងារទេសចរណ៍​អាច​រៀបចំ​ដំណើរ​កម្សាន្ត​មួយ​ដោយមាន ការ​បោះជំរំ​ក្នុងព្រៃ​សម្រាប់​មួយថ្ងៃ​ពេញ​ផងដែរ ។​ ​ការ​ងាប់​សត្វ​ដំរី​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​លើក​នេះ រឹតតែ​បង្កឱ្យមាន​ក្តីបារម្ភ ថែមទៀត​ពី​សំណាក់​អ្នក​ស្រឡាញ់ និង អ្នក​អភិរក្ស​សត្វ​ដំរី ប្រសិនបើ​មិន​ការពារ​ឱ្យបាន​ល្អ ទេនោះ ដំរី​នៅ​តំបន់​នោះ​នឹង​ឈានទៅរក​ការ​ផុត​ពូជ​មិនខានឡើយ ។​ ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ​នៅ​ឆ្នាំ ២០១១ បាន​រកឃើញថា នៅ​ដែន ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច​មាន​ដំរី​ចន្លោះ​ពី ១២០ ទៅ ១៧០ ក្បាល ៕ ​ ​ ​ នឿន