ឱក សុគន្ធ​កញ្ញា ចូលចិត្ត​ពាក់​ស្បែកជើង​ប៉ា​តា​ជាងកែង​ចោទ​

Doliprane TVC

​ឱក សុគន្ធ​កញ្ញា មិន​ត្រឹមតែ​ជា​តារាចម្រៀង​ដែល​ពូកែ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​និង​តុបតែង​ខ្លួន​គួរ​ឲ្យ​ស្រលាញ់​ប៉ុណ្ណោះ​ទេ នាង​ថែមទាំង​មាន​ស្នាមញញឹម​គួរ​ឲ្យ​ទាក់ទាញ​ទៀតផង​។ ដោយឡែក​ថ្ងៃនេះ «​ប្រជាប្រិយ​»​ សូម​នាំ​អារម្មណ៍​ទស្សនិកជន​ងាក​មក​មើល​ស្បែកជើង​របស់​នាង​វិញ​ម្តង គឺ​នាង​និយម​ពាក់​ស្បែក ជើង​ប៉ា​តា ជាងស្បែកជើង​កែង សូម្បីតែ​ពេលខ្លះ នាង​ស្លៀកពាក់​រ៉ូ​ប​វែង​ក្តី នាង​នៅតែ​ជ្រើសរើស​ពាក់​ស្បែកជើង​ប៉ា​តា​គ្រប់ពេល ។​ ​ឱក សុគន្ធ​កញ្ញា ពិតជា​និយម​ប្រើប្រាស់​ស្បែកជើង​ប៉ា​តា​ខ្លាំងណាស់ ក្នុងនោះ​មាន​ទាំង​ម៉ាក់​ល្បីៗ តម្លៃ​ថ្លៃ និង​ថោក ពីព្រោះ​នាង​ជា​តារាចម្រៀង​មួយរូប ដែល​និយម​ភាព​សាម​ញ្ញា មិន​ថា ទៅ​ចូលរួម​កម្មវិធី​ផ្សេងៗ​នោះទេ ។

ឱក សុគន្ធ​កញ្ញា ចូលចិត្ត​ពាក់​ស្បែកជើង​ប៉ា​តា​ជាងកែង​ចោទ​

បើតាម​ប្រភពពី​អ្នក​ស្គាល់គ្នា​ជាមួយ ឱក សុគន្ធ​កញ្ញា បាន​ឲ្យ​ដឹងថា កញ្ញា ចូលចិត្ត​ពាក់​ស្បែកជើង​ប៉ា​តា ជាង​ស្បែកជើងកែងចោទ ពីព្រោះ ស្បែកជើង​ប៉ា​តា​ងាយស្រួល​ក្នុង​ការដើរ និង​រាំរែក តែ​ក៏មាន​ពេលខ្លះ កញ្ញា ចូលចិត្ត​ពាក់​ស្បែកជើង កែង​ចោទ​ដែរ​គឺ រាល់ពេល​ចូលរួម​ក្នុង​កម្មវិធី​ធំៗ​។ តែ​រាល់​ពេលដែល​ចេញទៅ​ក្រៅ​ឬ​ទៅ​កម្មវិធី​តាម​ខេត្ត កញ្ញា ច្រើនតែ​ពាក់​ស្បែក​ជើងទាបៗ​ដូចជា​ប៉ា​តា​ជាដើម ។ ឱក សុគន្ធ​កញ្ញា មាន​ស្បែកជើង​ប៉ា​តា ច្រើន​គូ​ណាស់ នៅផ្ទះ​របស់​នាង មាន​ចម្រុះ​ពណ៌ គួរ​ឲ្យ​ចូលចិត្ត ឲ្យ​តែ​នាង ស្រលាញ់​គឺ​ទិញ​មិនដែល​ខាន ទោះជា​ស្បែកជើង​នោះ​មានតម្លៃ​ថ្លៃ​ក៏​នាង​ហ៊ាន​ទិញ​ដែរ ។​

ឱក សុគន្ធ​កញ្ញា ចូលចិត្ត​ពាក់​ស្បែកជើង​ប៉ា​តា​ជាងកែង​ចោទ​

​មាន​យុវវ័យ​ជាច្រើន​ស្រលាញ់​ពេញចិត្ត​ស្ទា​យ​តុបតែង​ខ្លួន​របស់ ឱក សុគន្ធ​កញ្ញា តែ​ក៏មាន​អ្នកខ្លះ​ថា ឱក សុគន្ធ​កញ្ញា ពាក់​ស្បែកជើង​ប៉ា​តា ជាមួយនិង​រូប​វែង មើលទៅ​ដូចជា​ភ្លាវ​បន្តិច ប៉ុន្តែ​ស្រស់ស្អាត​។​​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ដើមឆ្នាំ​២០១៦​មក ឱក សុគន្ធ​កញ្ញា ពិតជា​មានការ​មមាញឹក​នៅក្នុង​ការចេញ​ច្រៀង​តាម​បណ្តា​ខេត្ត​នានា ។​ជាក់ស្តែង​រាល់ពេល​ចុង​សប្តាហ៍ គេ​តែងតែ​ឃើញ​វត្តមាន​នាង​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​តាម​កញ្ចក់​ទូរទស្សន៍ ស្ទើរតែ​រក​ពេលវេលា​សម្រាក​គ្មាន ។​ ដូច្នេះហើយ​ធ្វើ​ឲ្យ​ប្រាក់ចំណូល ឱក សុគន្ធ​កញ្ញា ហូរ​ចូល​ដូច​ទឹក ទើប​នាង​មិន​ទទួល​សំណើរ​របស់ អ្នកធានា​មួយចំនួន ដែល​បាន​អញ្ជើញ​នាង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស ៕ អា​លី​ណា​