លោក​ មាស​ ចាន់ណា បញ្ជាក់​ពី​រឿង​ទី​លាន​នៅ​ព្រែកលៀប​

លោក​ មាស​ ចាន់ណា បញ្ជាក់​ពី​រឿង​ទី​លាន​នៅ​ព្រែកលៀប​

កាល​ពី​ដើម​សប្តាហ៍​មុន​នេះ​ ក្រុម​កីឡាករ​ និង​ថ្នាក់​ដឹក​នាំ​ក្លឹប​ណាហ្គាវើល​ត្រូវ​បាន​​នាំ​គ្នា​​ជួសជុល​ទី​លាន​ស្មៅ​ធម្មជាតិ​នៅ​ក្នុង​សាលា​កសិកម្ម​ព្រែកលៀប​ ប៉ុន្តែ​មិន​មែន​​រៀប​ចំ​ឡើង​ដើម្បី​ធ្វើ​ជា​កីឡដ្ឋាន​​ផ្ទាល់​​ខ្លួន​សម្រាប់​រៀប​ចំ​ការ​ប្រកួត​ក្នុង​ដី​ និង​ក្រៅ​ដី​នៃ​ពាន​រង្វាន់​ផ្លូវ​ការ​​​ណា​មួយ​ឡើយ។

 

លោក​ មាស​ ចាន់ណា បញ្ជាក់​ពី​រឿង​ទី​លាន​នៅ​ព្រែកលៀប​

លោក​ មាស​ ចាន់ណា បញ្ជាក់​ពី​រឿង​ទី​លាន​នៅ​ព្រែកលៀប​ក្រុម​ណាហ្គាវើល (រដូវ​កាល​២០១៥កន្លង​ទៅ)

 

លោក​គ្រូ​បង្វឹក​​ណាហ្គាវើល​ មាស​ ចាន់ណា​ បាន​ប្រាប់​ថា​ ទី​លាន​ស្មៅ​ធម្មជាតិ​នៅ​ក្នុង​បរិវេណ​សាលា​កសិកម្ម​ព្រែក​លៀប​ជា​កន្លែង​ដែល​ក្រុម​ណាហ្គាវើល​បាន​ហ្វឹក​ហាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពេល​នេះ​​ក្រុម​កីឡាករ​របស់​លោក​បាន​នាំ​គ្នា​ជួសជុល​​ដើម្បី​ឲ្យ​​ទី​លាន​ស្មៅ​​ធម្មជាតិ​ឲ្យ​​កាន់​តែ​ល្អ​ប្រសើរ​ និង​ស្តង់ដារ​ជាង​​មុន។ ការ​ជួសជុល​នេះ​មិន​មែន​​​សម្រាប់​ធ្វើ​ជា​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​​ដើម្បី​​រៀប​ចំ​ការ​ប្រកួត​ក្នុង​ដី​ និង​ក្រៅ​ដី​​នៃ​ការ​ប្រកួត​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​កម្ពុជា​ និង​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន​ឡើយ​ ប៉ុន្តែ​សម្រាប់​តែ​​ហ្វឹកហាត់​ ​ឬ​ក៏​ការ​ប្រកួត​មិត្តភាព​តែ​ប៉ុណ្ណោះ។

 

រហូត​ដល់​ពេល​នេះ​ ក្លឹប​ណាហ្គាវើល​ ដែល​លេង​នៅ​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​នោះ​មិន​ទាន់​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​សម្រាប់​រៀប​ចំ​ការ​ប្រកួត​ក្នុង​ដី និង​ក្រៅ​ដី​ឡើយ។ ក្លឹប​ដែល​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​គឺ​​ភ្នំពេញ​ក្រោន​ ស្វាយរៀង​ព្រះ​ខន្ធរាជ​ វេស្ទើន​ភ្នំពេញ​ និង​ក្រសួង​ការពារ​ជាតិ​ ខណៈ​ក្លឹប​អាស៊ីអឺរ៉ុប​ក៏​កំពុង​គ្រោង​កសាង​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ដែរ​សម្រាប់​រដូវ​កាល​២០១៦​នេះ៕

 

លោក​ មាស​ ចាន់ណា បញ្ជាក់​ពី​រឿង​ទី​លាន​នៅ​ព្រែកលៀប​

លោក​ មាស​ ចាន់ណា បញ្ជាក់​ពី​រឿង​ទី​លាន​នៅ​ព្រែកលៀប​

 

លោក​ មាស​ ចាន់ណា បញ្ជាក់​ពី​រឿង​ទី​លាន​នៅ​ព្រែកលៀប​

លោក​ មាស​ ចាន់ណា បញ្ជាក់​ពី​រឿង​ទី​លាន​នៅ​ព្រែកលៀប​

 

 

លោក​ មាស​ ចាន់ណា បញ្ជាក់​ពី​រឿង​ទី​លាន​នៅ​ព្រែកលៀប​

លោក​ មាស​ ចាន់ណា បញ្ជាក់​ពី​រឿង​ទី​លាន​នៅ​ព្រែកលៀប​

 

 

លោក​ មាស​ ចាន់ណា បញ្ជាក់​ពី​រឿង​ទី​លាន​នៅ​ព្រែកលៀប​

អត្ថបទ៖ ជាន ចាន់រ៉ា​
រូបថត៖ Krakor  FC