Suarez ក្លាយ​ជា​កីឡាករ​ដំបូង​នៅ​អឺរ៉ុប​ ដែល​ស៊ុត​បាន​៣០គ្រាប់​​រដូវកាល​នេះ

Suarez ក្លាយ​ជា​កីឡាករ​ដំបូង​នៅ​អឺរ៉ុប​ ដែល​ស៊ុត​បាន​៣០គ្រាប់​​រដូវកាល​នេះ

Luis Suarez បាន​ស៊ុត​បញ្ចូល​ទី​១គ្រាប់​ ក្នុង​ចំណោម​៣គ្រាប់​របស់ Barcelona ក្នុង​ជ័យ​ជម្នះ ៣-១ លើ Athletic Bilbao នៅ​ Copa del Rey វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ជើង​ទី​២ ​យប់​មិញ​។ ១គ្រាប់​នេះ មិន​ត្រឹម​តែ​ជួយ​ឲ្យ Barca ឡើង​ជុំ​បន្ទាប់​នោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ ក្លាយ​ជា​កីឡាករ​ដំបូង​គេ​នៅ​អឺរ៉ុប ដែល​អាច​ស៊ុត​បាន​៣០គ្រាប់​រដូវ​កាល​នេះ (គិត​ក្នុង​ក្របខណ្ឌ​កំពូល​៥នៅអឺរ៉ុប)។

 

Suarez ក្លាយ​ជា​កីឡាករ​ដំបូង​នៅ​អឺរ៉ុប​ ដែល​ស៊ុត​បាន​៣០គ្រាប់​​រដូវកាល​នេះSuarez ក្លាយ​ជា​កីឡាករ​ដំបូង​នៅ​អឺរ៉ុប​ ដែល​ស៊ុត​បាន​៣០គ្រាប់​​រដូវកាល​នេះ

 

ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​របស់​ម្ចាស់​ផ្ទះ​ជាង​៦ម៉ឺន​នាក់ ការ​ប្រកួត​ចាប់​ផ្ដើម​បាន​តែ​១២នាទី ខ្សែ​ប្រយុទ្ធ Williams បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ Bilbao នាំ​មុខ​។ យ៉ាង​ណា​ក៏​ដោយ Barcelona ដែល​បាន​ឈ្នះ ៣-១ រួច​ហើយ​កាល​ពី​ជើង​ទី​១​នោះ បាន​តាម​ស្មើ​បាន​វិញ​ស៊ុត​បញ្ចូល​ទី​ដោយ Luis Suarez នៅ​នាទី ៥៣ ​មុន​ពេល​ខ្សែ​ការពារ Piqué និង​ខ្សែ​ប្រយុទ្ធ Neymar បន្ថែម​ម្នាក់​១​គ្រាប់​ទៀត​នៅ​នាទី ៨១ និង៩០ ធ្វើឲ្យ Barcelona ​យក​ឈ្នះ Athletic Bilbao ក្នុង​លទ្ធផល ៣-១ សាជា​ថ្មី។

 

Suarez នៅ​ពេល​នេះ​រក​បាន​៣០​គ្រាប់​ហើយ (គ្រប់ពានរង្វាន់) នាំមុខ Cristiano Ronaldo និង Aubameyang របស់ Dortmund ដែល​ស៊ុត​បាន​២៧គ្រាប់ ហើយ​នាំ​មុខ Aritz Aduriz របស់ Bilbao និងRobert Lewandowski របស់ Bayern Munich ចំនួន​៥​គ្រាប់៕

 

Suarez ក្លាយ​ជា​កីឡាករ​ដំបូង​នៅ​អឺរ៉ុប​ ដែល​ស៊ុត​បាន​៣០គ្រាប់​​រដូវកាល​នេះ

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖Dairly Mail