ស្វាយ​រៀង​ត្រៀម​ខ្លួន​រួចរាល់​ហើយ សម្រាប់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី


ស្វាយ​រៀង​ត្រៀម​ខ្លួន​រួចរាល់​ហើយ សម្រាប់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី

ក្លឹប​ស្វាយរៀង​ព្រះខ័នរាជ ​មាន​ការ​រៀបចំ​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ត្រៀម​រដូវកាល​ថ្មី ដោយ​បាន​ទិញ​ចូល​កីឡាករ​បរទេស​មួយ​ចំនួន​ និង​ហៅ​យុវជន​ឱ្យ​ចូល​លេង​នៅ​ឈុត​ធំ​បន្ថែម ដោយ​បច្ចុប្បន្ន​នៅ​តែ​រក​ជម្រើស​១១​នាក់​ដំបូង​ល្អ​បំផុត​ប៉ុណ្ណោះ។

 

ស្វាយ​រៀង​ត្រៀម​ខ្លួន​រួចរាល់​ហើយ សម្រាប់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី

 

លោក សំ វ៉ាន់ដែត ​គ្រូ​បង្វឹក​របស់​ក្លឹប​ស្វាយ​រៀង​បាន​ឱ្យ​ដឹង​ថា ក្រុម​របស់​លោក​មាន​កីឡាករ​បរទេស​៣​នាក់ដែល​ទើប​នឹង​ចុះ​កុងត្រា ​ហើយ​មាន​យុវជន​ល្អ​ៗ​ច្រើន ដែល​ត្រូវ​បាន​កោះហៅ​មក​ចូល​ឈុត​ធំ។ ដូច្នេះ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ស្វាយ​រៀង​ត្រៀម​ខ្លួន​បាន​ល្អ ព្រោះ​មាន​កីឡាករ​ច្រើន ​មាន​ពេល​គ្រប់គ្រាន់។

 

“យើង​រង់ចាំ​តែ​កាល​វិភាគ​ប្រកួត​ឱ្យ​ច្បាស់​លាស់​ប៉ុណ្ណោះ ដើម្បី​មក​រៀប​ចំ​ខ្លួន ហើយ​មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​បាន​ដឹង​ច្បាស់​ឡើយ។ ក្រុម​ខ្ញុំ ​រៀបចំ​កីឡាករ​ល្អ​ហើយ ដោយ​មាន​កីឡាករ​បរទេស​៣​នាក់។ យើង​នៅ​តែ​ធ្វើ​ការ​ប្រកួត​តេស្ដ​សមត្ថភាព​កីឡាករ​ទាំង​អស់ ថា​១១​នាក់​ណា​ដែល​លេង​សម​គ្នា​ល្អ​ប៉ុណ្ណោះ”។ សម្ដីគ្រូ​បង្វឹក​ស្វាយ​រៀង ។

 

លោក សំ វ៉ាន់ដែត ​បាន​បញ្ជាក់​ទៀត​ថា​ លោក​កំពុង​ដាក់​ពាក្យ​ស្នើ​ទៅ​ប្រធាន​ក្លឹប​ស្វាយរៀង ដើម្បី​ទិញ​កីឡាករ​បរទេស​ម្នាក់​ទៀត ព្រោះ​រដូវ​កាល​ក្រោយ​នេះ​មាន​ការ​ប្រកួត​ច្រើន ដូច្នេះ​ក្លឹប​ត្រូវ​ការ​កីឡាករ​ល្អ​ៗ​ក៏​ច្រើន​ដែរ៕

 

ស្វាយ​រៀង​ត្រៀម​ខ្លួន​រួចរាល់​ហើយ សម្រាប់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី

 

អត្ថបទ៖ មុន្នី រម្យ