មុខងារ​ Like ថ្មី​ អាច​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ

មុខងារ​ Like ថ្មី​ អាច​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ

កាល​ពី​ខែ​តុលា​ឆ្នាំ​កន្លង​ទៅ ស្ថាបនិក​ Facebook លោក​ Mark Zuckerberg បាន​បង្ហាញ​ត្រួសៗ​ពី​មុខងារ​ថ្មី​​ដែល​បង្កប់​លើ​ប៊ូតុង​ Like​ ហើយ​កាល​ពី​ថ្មីៗ​នេះ​ដែរ​តំណាង​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​នឹង​ចាប់​ផ្ដើម​​បញ្ចេញ​មុខងារ​ថ្មី​នេះ​ជា​បណ្ដើរ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។​

 

មុខងារ​ Like ថ្មី​ អាច​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ

 

មុខងារ​​បង្កប់​លើ​ប៊ូតុង​ Like នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ Reaction ​ដែល​បង្កើត​ឡើង​សម្រាប់​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង្ហាញ​អារម្មណ៍​ពិត​របស់​ពួក​គេ​ចំពោះ​ Post នីមួយៗ។ មុខងារ​ Reaction មាន​បញ្ចូល​នូវ​ Emoji ដែល​វា​អាច​បង្ហាញ​អារម្មណ៍​ផ្សេងៗ​គ្នា​​រួម​មាន​​ “Love, Haha, Wow, Sad, និង Angry”។ ដំបូង​ឡើយ​ Emoji គឺ​មាន​ចំនួន​៦​ ប៉ុន្តែ​ក្រុមហ៊ុន​បាន​សម្រេច​ដក​ចេញ​ Emoji  “Yay” មួយ​ចេញ​ដោយ​សារ​​មិន​មាន​ន័យ​ទូលំទូលាយ។

 

អ្នក​ប្រើ​ប្រាស់​នឹង​មិន​អាច​កត់​សម្គាល់​ពី​មុខងារ​ថ្មី​នេះ​បាន​ភ្លាមៗ​នោះ​ឡើយ​ ដោយ​សារ​វា​ត្រូវ​បាន​បង្កប់​ក្នុង​ប៊ូតុង​ Like ហើយ​ទាល់​តែ​ចុច​លើ​ប៊ូតុង​ Like ឲ្យ​រាង​យូរ​បន្តិច​ទើប​មុខងារ​នេះ​បង្ហាញ​ចេញ​មក។

 

គួរ​បញ្ជាក់​ក្នុង​ឆាប់ៗ​​ខាង​មុខ​នេះ​ក្រុមហ៊ុន​នឹង​បញ្ចេញ​មុខងារ​​នេះ​សម្រាប់​អ្នក​ប្រើ​ប្រាស់​​​ក្នុង​សហរដ្ឋអាមេរិក​ ហើយ​នឹង​បន្ត​បញ្ចេញ​នូវ​តំបន់​ផ្សេងៗ​ជា​បន្ត​បន្ទាប់​ទៀត៕

 

ចុច​អាន៖ សេដ្ឋី​វ័យក្មេង​ Mark Zuckerberg បង្ហាញ​ពី​ទូ​​ដែល​​ផ្ទុក​សំលៀក​បំពាក់​សាមញ្ញ​បំផុត​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ​​​​​​​AndroidAuthority