តារា​ស្រី ៧ ដួង​ត្រូវ​ប៉ាន់​ខាង​ថត​សម្អាង​ការ​

តារា​ស្រី ៧ ដួង​ត្រូវ​ប៉ាន់​ខាង​ថត​សម្អាង​ការ​

ក្នុង​ការ​ថត​ផ្សាយ​ឲ្យ​សម្អាង​ការ​នីមួយ​ៗ មិន​ថា​តែ​តារា​ស្រី​ដែល​មិន​ទាន់​មាន​​គ្រួសារ​ប៉ុណ្ណោះ​ទេ ​ដែល​ទទួល​ថត​ឲ្យ​ផ្នែក​នេះ​ច្រើន ​តែ​តារា​ខ្លះ​ដែល​រៀបការ​ហើយ​ក៏​នៅ​តែ​មមាញឹក​ថត​ឲ្យ​ផ្នែក​នេះដូច​គ្នា ខាង​ក្រោម​នេះ​ ជា​តារា​ស្រី​៧​ដួង ដែល​ត្រូវ​ប៉ាន់​ខាង​ថត​សំលៀកបំពាក់​អាពាហ៍ពិពាហ៍៖

 

១.សុខ សោម៉ាវត្តី

តារា​ស្រី ៧ ដួង​ត្រូវ​ប៉ាន់​ខាង​ថត​សម្អាង​ការ​

រូបភាព៖Facebook

 

ត្បិត​តែ​មាន​ស្វាមី និង​កូន​មួយ​ក្ដី​ក៏ សុខ សោម៉ាវត្តី នៅតែ​មាន​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​នារី​ក្រមុំ ធ្វើឲ្យ​អតីត Freshie girl រូប​នេះ​មាន​ទីផ្សារ​ច្រើន​ផ្នែក​សម្អាងការ។

 

២.ហង្ស ម៉ារីនី

 

តារា​ស្រី ៧ ដួង​ត្រូវ​ប៉ាន់​ខាង​ថត​សម្អាង​ការ​

រូបភាព៖ផ្ដល់ឲ្យ

 

តារា​សម្ដែង​ស្រី​រាង​តូច​ច្រឡឹង​នេះ​វិញ​ធ្លាប់​បាន​ឲ្យ Sabay ដឹង​ថា ​ពីរ​ឆ្នាំ​មក​នេះ​ គឺ​នាង​ពិតជា​រវល់​រក​ពេល​សម្រាក​គ្មាន សម្រាប់​​​ថត​ផ្នែក​នេះ​ណាស់។

 

៣.គង់ ចាន់ស្រីមុំ

តារា​ស្រី ៧ ដួង​ត្រូវ​ប៉ាន់​ខាង​ថត​សម្អាង​ការ​

រូបភាព៖ផ្ដល់ឲ្យ

 

តារា​ស្រី​សាច់​ស​ខ្ចី និង​ជា​ម្ចាស់​ម៉ាក​ទឹកអប់​ផ្ទាល់​ខ្លួន​នេះ​ ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​តារា​ស្រី​ម្នាក់​ដែល​មាន​ទីផ្សារ​ខ្ពស់​ខាង​ថត​សម្អាង​ការ​ដែរ។

 

៤.ហ៊ិន ច័ន្ទនីរ័ត្ន

 

តារា​ស្រី ៧ ដួង​ត្រូវ​ប៉ាន់​ខាង​ថត​សម្អាង​ការ​

រូបភាព៖Facebook

 

ចំណែក Freshie girl ធ្មេញ​ជំពើស​រូប​នេះ​វិញ​ ក៏​មិន​ដែល​បាត់​មុខ​លើ Page Facebook សម្អាង​ការ​ធំ​ៗ​ជាច្រើនដូច​គ្នា។

 

៥.ម៉ាក សែនសូនីតា

 

តារា​ស្រី ៧ ដួង​ត្រូវ​ប៉ាន់​ខាង​ថត​សម្អាង​ការ​

 

រូបភាព៖Facebook

 

ម៉ាក សែនសូនីតា មិន​ត្រឹមតែ​មមាញឹក​សម្ដែង​ភាពយន្ត​ប៉ុណ្ណោះ​ទេ តែ​ការ​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​ ស្ទើរ​គ្រប់​ប្រភេទ​ដែរ​ក៏​​​​នាង​រវល់​ដែរ។

 

៦.សុគន្ធ នីសា

 

តារា​ស្រី ៧ ដួង​ត្រូវ​ប៉ាន់​ខាង​ថត​សម្អាង​ការ​

រូបភាព៖Facebook

 

ថ្វី​បើ​មាន​ឈ្មោះ​ជា​តារា​ចម្រៀង​ក៏​ពិតមែន តែ នីសា ក៏​មាន​ហាងឆេង​ខ្ពស់​ផ្នែក​ថត​សម្អាង​ការ​នេះ​ដែរ។

 

៧.កែវ និសា

 

តារា​ស្រី ៧ ដួង​ត្រូវ​ប៉ាន់​ខាង​ថត​សម្អាង​ការ​

រូបភាព៖Facebook

តារា​ស្រី​មេម៉ាយ​សាច់​ស​ខ្ចី​រូប​នេះ​ក៏​មិន​ខុស​ពី​តារា​ស្រី​ផ្សេង​ៗ​ទៀត​ដែរ គឺ​ហាង​ឆេង​របស់​នាង​ខាង​ផ្នែក​ថត​សំអាង​ការ មាន​ជា​ហូរហែ។

 

អត្ថបទ៖ទ្រី រ៉ាវី