ឪពុក ខាត់ សុឃីម ​សង្គ្រោះ​​បន្ទាន់​ម្សិល​មិញ អាច​មាន​ដុំ​សាច់​​ក្នុង​ខួរក្បាល១មុខ​ទៀត

ឪពុក ខាត់ សុឃីម ​សង្គ្រោះ​​បន្ទាន់​ម្សិល​មិញ អាច​មាន​ដុំ​សាច់​​ក្នុង​ខួរក្បាល១មុខ​ទៀត

លោក លីវ ខាត់  ដែល​ត្រូវ​ជា​ឪពុក​​អ្នក​នាង  ខាត់ សុឃីម ម្សិល​មិញ​​នេះ ជំងឺ​សរសៃឈាម​ត្បៀត ក្នុង​ខួរក្បាល​បាន​រើ​ឡើង​វិញ រហូត​ដល់​ក្រុម​គ្រួសារ​ដឹក​មក​សង្គ្រោះ​​បន្ទាន់​នៅ ខេត្ត សៀមរាប។ តាម​ការ​សន្និដ្ឋាន​លោក អាច​មាន​​ជំងឺ​សាច់​ដុះ​ក្នុង​ខួរ​ក្បាល មួយ​មុខ​ថែម​ទៀត។ នេះ​​បើ​តាម​ អ្នក​នាង ខាត់ សុឃីម បញ្ជាក់ ប្រាក់ Sabay មុន​នេះ។

 

 

ឪពុក ខាត់ សុឃីម ​សង្គ្រោះ​​បន្ទាន់​ម្សិល​មិញ  អាច​មាន​ដុំ​សាច់​​ក្នុង​ខួរក្បាល១មុខ​ទៀត
 

អ្នក​នាង ខាត់ សុឃីម  បាន​ប្រាប់​ថា ម្សិល​មិញ​នេះ​វង់​ភ្លេង​របស់​នាង​បាន​ទៅ​លេង​នៅ ប៉ោយប៉ែត ដោយ​​ឪពុក​របស់​នាង​ក៏​ទៅ​លេង​ជា​មួយ​ដែរ។ ក្រោយ​ពិធី​អាពាហ៍ពិពាហ៍​​ត្រូវ​បាន​បញ្ចប់ ជំងឺ​​​ចាស់​ឪពុក​របស់​នាង ចាប់​​ផ្ដើម​ធ្វើ​ទុក្ខ​តែ​ម្ដង ភ្លាម​ក្រុម​គ្រួសារ​បាន​នាំ​ទៅ​សង្គ្រោះ​គ្លីនិក​ឯកជន​មួយ​នៅ​ក្បែរ​នោះ ប៉ុន្តែ​ដោយ​​អាការ​​ធ្ងន់ធ្ងរ​ពេក ក៏​ដឹក​បន្ត​មក ទីរួមខេត្ត សៀម​រាប​តែ​ម្ដង។
 

កូន​ស្រី​ក្នុង​ត្រកូល​ខាត់​រូប​នេះ​បាន​បន្ត​ទៀត​ថា ពេល​មក​ដល់​ពេទ្យ ក្នុង​ក្រុង​សៀមរាប ក្រុម​គ្រូពេទ្យ បាន​យក​ឪពុក​របស់​នាង​ទៅ ស្គែន មួយ​តួ​ខ្លួន ហើយ​សង្ស័យ​ថា ក្រៅ​ពី​ជំងឺ​សរសៃឈាម​ត្បៀត ក្នុង​ខួរក្បាល  ឪពុក​របស់​នាង​ដោយ​ឃើញ​​មាន​ដុំ​​តូច​មួយ​​ក្នុង​ខួរក្បាល ប៉ុន្តែ​រង់ចាំ​តាមដាន​​មួយ​ថ្ងៃ​ទៀត ថា​តើ ដុំ​នោះ​ជា សាច់​ដុំ​ ឬ​យ៉ាងណា។
 

តាម​ការ​លើក​ឡើង​របស់ ខាត់ សុឃីម  ឪពុក​របស់​ខ្លួន បាន​ចូល​សង្គ្រោះ​បន្ទាន់​៤លើក​មក​ហើយ បន្ទាប់​ពី​មាន​ជំងឺ​​ខាង​លើ ។មក​ទល់​ម៉ោង​នេះ​អាការ លោក លីវ ខាត់ បាន​ធូរស្រាល​ច្រើន​ហើយ ប្រហែល​១ថ្ងៃ​ទៅ២ ថ្ងៃ​ទៀត ក្រុម​គ្រួសារ នឹង​ដឹក​មក​សម្រាក​មន្ទីរពេទ្យ កាល់​ម៉ែត្រ​បន្ត​ទៀត។ សុឃីម បន្ថែម៕
 

អត្ថបទ៖ ខុត សីហា  ​​​​

  • ឪពុក ខាត់ សុឃីម ​សង្គ្រោះ​​បន្ទាន់​ម្សិល​មិញ អាច​មាន​ដុំ​សាច់​​ក្នុង​ខួរក្បាល១មុខ​ទៀត已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/01/28  Category:សិល្បៈ