សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

ព្រឹត្តិការណ៍​ប្រឡង​បវរកញ្ញា​អន្តរ​ជាតិចិន ២០១៦ ប្រារ​ព្វ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ មក​រា  ២០១៦ ដោយ​ទូរទស្សន៍​ចិន TVB រក​ឃើញ​ម្ចាស់​មកុដ​ហើយ គឺ​នាង​ជេ​ន្នី​ហ៊្វើ កូ​ស្មាន់ ពី​ក្រុង Vancouver ប្រទេស​កា​ណា​ដា ។ ស្រី​ស្អាត​កូនកាត់​បែ​ល​ហ្ស៊ិក និង​ចិន អាយុ​២១ ឆ្នាំ នាង​ជេ​ន្នី​ហ៊្វើ កូ​ស្មាន់ បាន​យកឈ្នះ​បេ​ក្ខ​នារី​១៣​នាក់​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក ។
នាង​ជេ​ន្នី​ហ៊្វើ កូ​ស្មាន់ បាន​ផ្តួល​បេ​ក្ខ​នារី​ស្រស់​ស្អាត​មក​ពី​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​គឺ​នាង​ម៉ា​រី ចិន អាយុ​១៨​ឆ្នាំ មក​ពី​ក្រុង​ញូ​វ​យ៉​ក និង​លេខ​៣ នាង​ទី​អាណា ឡាន់ អាយុ​២៣​ឆ្នាំ ពី​ក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ។

នាងជេ​ន្នី​ហ៊្វើ កូ​ស្មាន់ បាន​ឈ្នះ​ការ​ប្រកួត​បវរកញ្ញា  Miss Chinese Vancouver កាលពី​ខែធ្នូ ២០១៥ នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត​ក្រុង Vancouver ប្រទេស​កា​ណា​ដា ទើប​នាង​ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​ជា​ស្រី​ស្អាត​តំណាង​ឱ្យ​ក្រុង​នេះ​ទៅ​ចូលរួម​ប្រកួត​ជា​អន្តរជាតិ ។

និស្សិត​ស្រី​បាន​បញ្ចប់​មុខ​វិជ្ជា​គីមីវិទ្យា និង​ចង់​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់ និង​ជា​ម្ចាស់​មកុដ​ដែល​អាច​និយាយ​បាន​៥​ភាសា គឺ​ភាសា​អង់គ្លេស បារាំង ចិន​កុក​ងឺ និង​ចិន​កា​តាំង រូប​នេះ មាន​ចំណង់​ចំណូលចិត្ត​លេង​ព្យ៉ាណូ ឡើង​ភ្នំ កីឡាហែលទឹក និង​ចូល​ចិត្ត​លេង​ឧបករណ៍​ត្រុំ​ប៉ែ​ត ។

ជេ​ន្នី​ហ៊្វើ កូ​ស្មាន់ និយាយ​ថា «​នាង​ខ្ញុំ​រំភើប​ក្នុង​ចិត្ត​ពេល​ដឹង​ថា ខ្លួន​ជា​ម្ចាស់​ម​កុ​ដ៏​ស្រស់​ស្អាត​ក្នុង​ព្រឹត្តិការណ៍​ប្រឡង​បវរកញ្ញា​អន្តរ​ជាតិចិន ២០១៦ ។

នៅ​ចុង​ព្រឹត្តិការណ៍​នាង​ម៉េ​ន​ឌី ឆៃ ជា​ម្ចាស់​មកុដ​បវរកញ្ញា​អន្តរ​ជាតិចិន​ឆ្នាំ​២០១៥ បាន​បំពាក់​មកុដ​ឱ្យ​ម្ចាស់​ជ័យ​លា​ភី​ឆ្នាំ​២០១៦ នាងជេ​ន្នី​ហ៊្វើ កូ​ស្មាន់ ៕