ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ច​រា​ចរណ៍​មួយ ខណៈ​​ដែល​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ឥដ្ឋ​មួយ​គ្រឿង បាន​បើក​វ៉ា​ស្តាំ​ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត ក៏​ជ្រុល​ចង្កូត​ទៅ​របងភូមិ​គ្រឹះ​​មួយ​កន្លែង​បាក់​ខ្ទេច​ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា ២០១៦ ស្ថិត​នៅបណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ត្រង់​​ចំណុច​​មុខ​ផ្ទះ​លេខ​១១៧ ក្នុង​ភូមិ​​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សម ស៊ី​ថា អាយុ​២០​ឆ្នាំ ជា​កម្មករ​លើក​ឥដ្ឋ រីឯ​ស្ត្រី​​​រង​របួសធ្ងន់​មិន​ត្រូវ​ស្គាល់ឈ្មោះ​ទេ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ ចំណែក​​អ្នកបើកបរ​គេចខ្លួន​បាត់ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ​ខាងលើ ធ្វើ​ដំណើរ​ចូល​មក​រាជធានី​ភ្នំពេញ​ ដោយ​មាន​មនុស្ស​ជិះ​៤​នាក់ រួម​ទាំង​តៃកុង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បើក​វ៉ា​ស្តាំ​ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង តែ​ត្រូវ​រថយន្ត​ធំ​នោះ​មិន​ឱ្យ​វ៉ា ក៏​ជ្រុល​ទៅ​បុក​របងភូមិ​គ្រឹះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​តែ​ម្តង ។