អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​តម្រងនោម​បំផុត​មាន​នៅ​ទីនេះ​

អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​តម្រងនោម​បំផុត​មាន​នៅ​ទីនេះ​

​តម្រងនោម​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ព្រោះ​វា​អាច​ច្រោះ​អ្វីៗ​គ្រប់យ៉ាង​ដែល​មិនមែន​ជា​របស់​ក្នុង​ចរន្ត​ឈាម​។ សី​រាង្គ​ទាំងនេះក៏​មាន​នាទី​សម្រួ​ល​ដល់​សម្ពាធ​ឈាម និង​ផ្តល់​ភាព​ធម្មតា​ឡើងវិញ​ដល់​កម្រិត​ជាតិ​អាស៊ីត​ក្នុង​រាងកាយ​ដែរ​។

​ដោយសារ​តែ​តម្រងនោម​ត្រូវការ​ធ្វើ​ការងារ ២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដូច្នេះ​វា​អាច​នឹង​ប្រឈម​បញ្ហា​ច្រើនណាស់​។ វិធី​តែ​មួយ​ដើម្បី​រក្សា​តម្រងនោម​ឲ្យ​ស្ថិតក្នុងស​ភាព​ល្អ​រហូត​នោះ​គឺ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​សំខាន់ៗ​សម្រាប់​ទ្រទ្រង់​ដល់​សុខភាព​របស់​វា​។ ខាងក្រោម​នេះ​គឺជា​កំពូល​អាហារ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ល្អ​ចំពោះ​សុខភាព​តម្រងនោម​៖

ម្ទេស​ប្លោក​ក្រហម​
ដោយសារ​តែ​ម្ទេស​ប្លោក​ក្រហម​សម្បូរ​អង់​ទី​អុក​ស៊ីដង់ ដូច្នេះ​វា​ពិតជា​ល្អ​ណាស់​ចំពោះ​តម្រង​នោម​។ សារធាតុ Lycopene ដែល​ត្រូវបាន​គេ​ស្គាល់​ថា​មាន​លក្ខណៈ​ប្រឆាំង​នឹង​មហារីក​នោះ ក៏​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​មហារីក​តម្រងនោម​ដែរ​។​

ស្ពៃ​ក្តោប និង​បន្លែ​ផ្សេងៗ​ទៀត​
ស្ពៃក្តោប​អាចជួយ​ដល់​សុខភាព​តម្រងនោម​បាន​។ វា​មិន​ខុស​គ្នា​ឡើង​ថា ប្រភេទ​បន្លែ​ទាំងឡាយ​ផ្ទុក​ទៅ​ដោយ​សារធាតុ Phytochemical ដែល​ទៅ​បញ្ឈប់​សកម្មភាព​បំផ្លាញ​របស់​រ៉ាឌីកាល់​សេរី​ដែល​អាច​បង្ក​ជា​មហារីក​បាន​។ ស្ពៃក្តោប​ក៏មាន​ជាតិ​សរសៃ​ច្រើន​ដែល​ល្អ​បំផុត​ចំពោះ​ពោះវៀន​ដែរ​។
អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​តម្រងនោម​បំផុត​មាន​នៅ​ទីនេះ​
ក្រៅពី​ស្ពៃក្តោប យក​ល្អ​ក៏​គួរតែ​បញ្ចូល​ផ្កា​ខាត់​ណា ប្រូ​ខូលី និង​ស្ពៃ​ប៉ក​ច​យ​ទៅ​ក្នុង​របប​អាហារ​ផង ព្រោះ​វា​សុទ្ធតែ​មាន​ជាតិ​ស្ពាន់ធ័រ​ដែល​ជួយ​លាង​សម្អាត​រាងកាយ​ដោយ​ការ​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​។ បើសិនជា​រាងកាយ​មាន​ជាតិពុល​តិច ជំងឺមហារីក​តម្រងនោម និង​មហារីក​ផ្សេងៗ​ទៀត​មិន​សូវ​ជា​កើត​មាន​ឡើយ​។

ខ្ទឹម​ស និង​ខ្ទឹមបារាំង​
ប្រភេទ​គ្រឿងផ្សំ​ទាំងនេះ​ពិតជា​ល្អ​ណាស់​ចំពោះ​តម្រងនោម​។ ទាំង​ខ្ទឹមស និង​ខ្ទឹមបារាំង​ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​បំបាត់​ការ​រលាក ដែល​ជា​ជំងឺ​មួយ​ទាក់ទង​យ៉ាងខ្លាំង​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ជាពិសេស​មហារីក​តែម្តង​។ ខ្ទឹមស​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​រំលាយ​កំណក​ឈាម​។ ខ្ទឹមបារាំង​វិញ​ជួយ​បង្ការ​ជំងឺ​បេះដូង និង​ជំនួយ​ដល់​ការរំលាយ​ជាតិ​កាបូ​អ៊ី​ដ្រាត និង​ខ្លាញ់​។
អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​តម្រងនោម​បំផុត​មាន​នៅ​ទីនេះ​
ផ្លែ​បឺរី​
គ្រប់​គ្នា​ធ្លាប់​ដឹង​ហើយ​ថា ប្រភព​អង់​ទី​អុក​ស៊ីដង់ដ៏​ច្រើន​បំផុត​នោះ​គឺ​នៅក្នុង​ផ្លែ​បឺ​រី​នេះឯង​។ គ្រាន់តែ​ញ៉ាំ​ផ្លែ​ស្ត្របឺ​រី បឺ​រី​ពណ៌​ខៀវ និង​រ៉ា​ស​បឺរ​ធម្មតាៗ​ក៏​ជួយ​ដល់​សុខភាព​តម្រងនោម​ទៅហើយ​។ ផ្លែ​បឺ​រីក៏ជា​ប្រភព​នៃ​វីតាមីន C ដ៏​ល្អ​មួយ​ដែរ​ក្នុង​ជួយ​ឲ្យ​ស្បែក​កាន់តែ​ក្មេង​វ័យ និង​មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​។
អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​តម្រងនោម​បំផុត​មាន​នៅ​ទីនេះ​
ត្រី​សម្បូរ​ខ្លាញ់​
ប្រូតេអ៊ីន​មិន​គ្រាន់តែ​សំខាន់​ចំពោះ​សាច់ដុំ​ដ៏​រឹងមាំ​ទេ តែ​ក៏​ល្អ​ចំពោះ​សុខភាព​តម្រងនោម​ដែឬ​។ ប្រភព​ដ៏​ល្អ​បំផុត​របស់​ប្រូតេអ៊ីន​នោះ​គឺ​ប្រូតេអ៊ីន​ដែល​គ្មាន ឬ​មាន​តិចតួច​បំផុត​នៃ​ជាតិ​ខ្លាញ់ Saturated Fat ដូចជា​ត្រី​សម្បូរ​ខ្លាញ់​តែ​ម្តង​ដូច​ជា ត្រី​សា​ឌី​ន ធូ​ណា​ជាដើម ព្រោះ​វា​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី​។ ខ្លាញ់​ដ៏​ល្អ​ចំពោះ​សុខភាព​ទាំង​នេះ​មិន​ត្រឹមតែ​មាន​ប្រយោជន៍​ចំពោះ​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ទែ តែ​ក៏​ល្អ​ចំពោះ​តម្រងនោម​ដែរ​ព្រោះ​វា​មាន​សមាសធាតុ​ប្រឆាំងនឹង​ការ​រលាក​៕
 

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។