កូរ៉េ​ខាង​ជើង​ ត្រៀម​​ដំណើរ​ការ​ ម៉ីស៊ីល រយៈ​ចម្ងាយ​ឆ្ងាយ​


កូរ៉េ​ខាង​ជើង​ ត្រៀម​​ដំណើរ​ការ​ ម៉ីស៊ីល រយៈ​ចម្ងាយ​ឆ្ងាយ​

កូរ៉េ​ខាង​ជើង​ អាច​រៀប​ចំ​​ដាក់​​ឲ្យ​ដំណើរ​​ ម៉ីសីល​​​រយៈ​ចម្ងាយ​ឆ្ងាយ​​ ក្នុង​រយៈ​​ពេល​ឆាប់​ៗ​ខាង​មុខ​​​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយ​ការណ៍​​ពី ទី​ភ្នាក់ងារ​​​​​សារព័ត៌មាន​ជប៉ុន Kyodo ក្នុង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

 

កូរ៉េ​ខាង​ជើង​ ត្រៀម​​ដំណើរ​ការ​ ម៉ីស៊ីល រយៈ​ចម្ងាយ​ឆ្ងាយ​
 

​ទី​ភ្នាក់ងារ​​​​​សារព័ត៌មាន​ Kyodo​បាន​សំអាង​ហេតុ​​ខាង​លើ​ ដោយ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​​ បន្ទាប់​ពី​វិភាគ​​លើ រូប​ភាព​ផ្កាយ​រណប​​​ចេញ​ពី​តំបន់​ធ្វើតេស្ត​​​ ម៉ីសីល​ Tongchang-ri របស់​កូរ៉េ​ខាង​ជើង នៅ​ឆ្នេរ​​​សមុទ្រ​ភាគ​ខាង​លិច បង្ហាញ​ពី​សញ្ញា​​នៃ​ការ​រៀប​ចំ​ដាក់​ដំណើរ​ការ​ម៉ីសីល។

 

កូរ៉េ​ខាង​ជើង​ ត្រូវ​​បាន​គេ​រក​ឃើញ​ថា​​ កំពុង​​ធ្វើ​ការ​លើ​​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ដើម្បី​បំពាក់​លើ​ម៉ីសីល​​ផង​ដែរ​ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​បាន​បង្ហាញ​ថា​ បច្ចេកវិទ្យា​របស់​​​​ពួក​គេ​(កូរ៉េ​ខាង​ជើង) ​នោះ​​​​នៅ​មិន​ទាន់​​ទំនើប​ល្អ​ប្រសើរ​នោះ​ទេ។

 

ប្រភព​រដ្ឋាភិបាល​​​ជប៉ុន​បាន​បន្ថែម​​ឲ្យ​ដឹង​ទៀត​ថា ការ​ដាក់​ដំណើរ​ការ​ម៉ីសីល​របស់​កូរ៉េ​ខាង​ជើង​ អាច​​នឹង​កើត​មាន​​ក្នុង​រយៈ​ពេល​ប្រមាណ​មួយ​សប្ដាហ៍​​ទៀត​នេះ។

 

កូរ៉េ​ខាង​ជើង​ ត្រៀម​​ដំណើរ​ការ​ ម៉ីស៊ីល រយៈ​ចម្ងាយ​ឆ្ងាយ​
 

កូរ៉េ​ខាង​ជើង​​បាន​​សាក​ល្បង​​​ជោគ​ជ័យ​លើ​ គ្រាប់​បែក​​អ៊ីដ្រូហ្សែន​ កាល​ពី​ថ្ងៃ​ទី​ ៦ ខែ​មករា កន្លង​ទៅ។ ​ការ​សាក​ល្បង​នោះ​បាន ​ធ្វើ​​​​ឲ្យ​​​​​​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​​​សន្តិសុខ​​​​​​អង្គការ​សហប្រជាជាតិ​​ដាក់​ចេញ​របាយ​ការណ៍​​ពី​ការ​ពិភាក្សា ​​​​អំពី​ការ​ដាក់​ទណ្ឌកម្ម​​ប្រឆាំង​នឹង​កម្មវិធី​ នុយក្លេអ៊ែរ​និង​ម៉ីសីល​របស់​កូរ៉េ​ខាង​ជើង៕

 

ចុចអាន៖ មើល​ទិដ្ឋភាព​ដ៏​កម្រ​នៃ​ព្រលាន​យន្តហោះ​ថ្មី​របស់​កូរ៉េខាងជើង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ channelnewsasia, rt​​​​

​​​