​ក្រុមចោរខឹង​បើក​ទូដែក​មិន​ចេញ បាញ់​ម្ចាស់ផ្ទះ​ស្លាប់​ម្នាក់ របួស​២​នាក់​

បាត់ដំបង​: ចោរ​១​ក្រុម មាន​គ្នា​ចំនួន​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង​វែង​-​ខ្លី ៣​ដើម បាន​សម្រុកចូល​ប្លន់ផ្ទះ​អ្នកលក់​ចាប់ហួយមួយកន្លែង និង​បាញ់​ចំនួន ៨ គ្រាប់ បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ ស្លាប់​ម្នាក់ និង​របួស​២​នាក់ ខណៈពេល​ពួកវាបាន​ប្រើ​ម្ចាស់ផ្ទះឱ្យ​បើក​ទូដែកមិន​ចេញ​។​

​ហេតុការណ៍​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង ១០ យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ។​

​ជនរងគ្រោះជា​ម្ចាស់ផ្ទះ​ដែលត្រូវ​ក្រុមចោរ​បាញ់​ស្លាប់ ឈ្មោះ ភា​ង ភុ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​។ រីឯ​២​នាក់​ទៀតដែល​របួស ម្នាក់​ឈ្មោះ កូយ សេង​លី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ម៉េង ផុន ភេទ​ប្រុស ។​

​បើតាម​សាច់ញាតិ​ម្ចាស់ផ្ទះ​ម្នាក់ បានអោយដឹងថា ដោយសារតែ​ពួកគាត់មានការ​ភ័យ​តក់ស្លុត​ពេក ទើប​រក​លេខ​សំងាត់​ទូដែក​មិនឃើញ ហើយក៏​ត្រូវ​ក្រុមចោរ​បាញ់តែម្តង ។

​ក្រោយពី​បាញ់សម្លាប់​ហើយ ក្រុមចោរ​ទាំងនោះ ប្រមូលយក​យក​ខ្សែ​.​ក​ប្លា​ទីន​១​ខ្សែ ទម្ងន់​១​តម្លឹង ចិញ្ចៀន​ប្លា​ទីន ១​វង់ ទម្ងន់​៣​ជី ហើយ​គេចខ្លួនបាត់​អស់ពីកន្លែងកើត ហេតុ​។ ភ្លាមនោះ កម្លាំង​សមត្ថកិច្ច​ចម្រុះបានមក​ដល់ ធ្វើការ​សាកសួរ ដើម្បី​កំណត់​មុខសញ្ញាក្រុម​ជនសង្ស័យ​ទាំងនោះ ដើម្បី​ចាប់​យកមក​ផ្តន្ទាទោសតាមច្បាប់​។ រីឯ​ជនរងគ្រោះ ក្រោយពី​កើតហេតុ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​៕V/S