​កុមារា​អាយុ ១១ ឆ្នាំ បើក​ម៉ូតូ​បុក​ដើម​ខ្នុរ បាក់ក​ស្លាប់​

ត្បូងឃ្មុំ: កុមារា អាយុ​១១​ឆ្នាំ ម្នាក់ បាន​ស្លាប់ ដោយសារតែ​កុមារា​នេះ បាន​បើក​ម៉ូតូ ក្នុង​ល្បឿន​លឿន ហើយ​បួង​ចង្កូត​មិនទាន់ ជ្រុល​ទៅ​​បុក​ដើម​ខ្នុរ កាលពី​វេលា​ម៉ោង ១​និង​៤០​នាទី រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ ២០១៦ នៅ​ភូមិ​ឈូក​សណ្ដ​ល់ ឃុំ​រកាពប្រាំ ស្រុក​-​ខេត្ដ​ត្បូងឃ្មុំ​។​

​កុមារា​រងគ្រោះ​នោះ ឈ្មោះ ជា គឹមហុង អាយុ​១១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើត ហេតុ ។ មុនពេល​កើតហេតុ​នេះ គឺ​កុមារា​រងគ្រោះ បាន​បើក​ម៉ូតូ​ហុងដា ស្គូ​ពី ពណ៌​ស គ្មាន​ស្លាក​លេខ ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​ផ្លូវ​កោង បួង​ចង្កូត មិនទាន់ បាន​ជ្រុល​ទៅ​ដើម​ខ្នុរ នៅតាម​ផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បាក់ក ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។​

​ក្រោយពី​មាន​ករណីនេះ កើតឡើង កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​អន្តរាគមន៍ និង​ធ្វើ​កំណត់ហេតុ រួច​បានប្រគល់​ម៉ូតូ និង​សព ទៅ​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​៕V/S

​កុមារា​អាយុ ១១ ឆ្នាំ បើក​ម៉ូតូ​បុក​ដើម​ខ្នុរ បាក់ក​ស្លាប់​