វិបត្តិ​ក្នុង​គ្រួសារ បុរស​ម្នាក់​លេបថ្នាំ​អស់​២០​គ្រាប់ ប៉ង​សម្លាប់ខ្លួន តែ​មិន​សម្រេច​

ភ្នំពេញ: ​ដោយសារ​វិបត្តិ​ក្នុង​គ្រួសារ បណ្តាលអោយ បុរស​ម្នាក់​ដាច់ចិត្ត​លេបថ្នាំ​ងងុយដេក ជាង២០​គ្រាប់ ប៉ង​សម្លាប់ខ្លួន តែ​ត្រូវបាន​ប្រជា​ជាការ​ពារ ខណ្ឌដូនពេញ ដែលប្រចាំការ​នៅមុខ ព្រះបរមរាជវាំង ជួយសង្គ្រោះ​និង​បញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ ទាន់ពេល ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​១៩​និង​១៥​នាទី ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ខណ្ឌដូនពេញ ព្រះបរមរាជវាំង ។​

បុរស​ដែល​បាន​លេប​ថ្នាំង​ង៉ុ​យ​ដេក អស់​២០​គ្រាប់ ប៉ង​សម្លាប់ខ្លួន តែ​មិនបាន​សម្រេចនេះ​មានឈ្មោះ ឡក់ គុណ​ទៀង  នៅ​មាត​ទន្លេ​ខាង​ជើង​វេទិការ​អុំទូក ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​

​មូលហេតុ​ដោយសារ​មាន​វិបត្តិ​ក្នុង​គ្រួសារ និង ឃើញ​មាន​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា គុបជ្រុង​៥០ ពណ៌​ទឹកប៊ិច ស្លាក​លេខ ភ ព​1 ឈ​-4207​។​

​បច្ចុប្បន្ន ជនរងគ្រោះ បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​កាល់ម៉ែត​។ ចំណែក​ម៉ូតូ​របស់ជនរងគ្រោះ​ត្រូវបាន​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ប្រគល់អោយ​ទៅ​ប៉ុ​សិ៍​ជ័យជំនះយកទៅ​រក្សាទុក រង់ចាំ​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​៕