ប្រទេស​ចំនួន​១៥​ចូលរួម​កិច្ចប្រជុំ​«​សភា​និយាយ​ភាសា​បារាំង​»​នៅ​សៀមរាប​

 សៀមរាប​៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​និយាយ​ភាសា​បារាំង​នៅ​ខេត្តសៀមរាប​នៅ​ទី​២៨ និង​ថ្ងៃ​២៩​ខែមករា​ឆ្នាំ​២០១៦​នេះ​។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​កាន់អំណាច និង​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ​, ជា​តំណាងរាស្ត្រ និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​នៃ​សភា​និយាយ​ភាសា​បារាំង​ចូលរួម​កិច្ចប្រជុំសភា​និយាយ​ភាសា​បារាំង​។ ប្រទេស​ចំនួន​១៥​ចូលរួម​កិច្ចប្រជុំ​«​សភា​និយាយ​ភាសា​បារាំង​»​នៅ​សៀមរាប​។

​ប្រទេស​ចំនួន​១៥ ក្នុងនោះ មាន​ប្រទេស​បារាំង កាណាដា ស្វី​ស លុច​សំបួ​…​បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​និយាយ​ភាសា​បារាំង​នៅក្នុង​ខេត្តសៀមរាប​។ ថ្នាក់ដឹកនាំ​បរទេស និង​ខ្មែរ​ជាង​១០០​នាក់​បាន​ចូលរួម​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៨ និង​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០១៦​នេះ​។

​សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នឹងចូលរួម​បើក​កិច្ចប្រជុំ​ខ្នាត​អន្តរជាតិ​ខាងលើនេះ​។ រីឯ​ឯកឧត្តម កឹម សុខា ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​នៃ​សភា​និយាយ​ភាសា​បារាំង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​រូ​ម​ពិធីជប់លៀង​បិទ​កម្មវិធី​នៃ​កិច្ចប្រជុំ​។ ក្រៅពី​ឯកឧត្តម កឹម សុខា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​មួយចំនួន​ផ្សេងទៀត ក៏បាន​ចូលរួម​កិច្ចប្រជុំសភា​និយាយ​ភាសា​បារាំង​ខាងលើនេះ​ផងដែរ​។
ប្រទេស​ចំនួន​១៥​ចូលរួម​កិច្ចប្រជុំ​«​សភា​និយាយ​ភាសា​បារាំង​»​នៅ​សៀមរាប​

​ខុសពី​កិច្ចប្រជុំសភា​តំបន់​អាស៊ី​កាលពី​ខែធ្នូ​ចុងឆ្នាំ​២០១៥​កន្លងមក ដែល​កាលនោះ​បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​មិន​ចូលរួម តែ​នៅពេលនេះ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​និយាយ​ភាសា​បារាំង​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅក្នុង​ខេត្តសៀមរាប​នៅ​ថ្ងៃទី​២៨ និង​២៩​មករា​ឆ្នាំ​២០១៦​នេះ វត្តមាន​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ត្រូវ​បង្ហាញ​រួមគ្នា​ជាមួយ​គណបក្សកាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា ជា​លើកដំបូង​ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​ខ្នាត​អន្តរជាតិ​រួមគ្នា​ក្រោយពេល​បក្ស​ទាំងពីរ​មាន​ជម្លោះ​ពាក្យសម្តី​នឹង​គ្នា​។
ប្រទេស​ចំនួន​១៥​ចូលរួម​កិច្ចប្រជុំ​«​សភា​និយាយ​ភាសា​បារាំង​»​នៅ​សៀមរាប​
 
​របៀបវារៈ​នៃ​កិច្ចប្រជុំ​មានដូចជា តួនាទី​ស្ត្រី​ជា​តំណាងរាស្ត្រ តួនាទី​របស់​យុវជន​ក្នុង​ពិភព​នៃ​ប្រទេស​និយាយ​ភាសា​បារាំង គម្រោង​អភិវឌ្ឍ​ពហុ​សភា​នៃ​ប្រទេស​និយាយ​ភាសា​បារាំង ត្រួតពិនិត្យ​ស្ថានភាព​នយោបាយ​នៅក្នុង​តំបន់​ប្រទេស​និយាយ​ភាសា​បារាំង​។​ល​។
ប្រទេស​ចំនួន​១៥​ចូលរួម​កិច្ចប្រជុំ​«​សភា​និយាយ​ភាសា​បារាំង​»​នៅ​សៀមរាប​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​