ជ​ន​ស​ង្ស័​យ​ ២​នា​ក់​ត្រូ​វ​ស​ម​ត្ថ​កិ​ច្ច​ឃា​ត់​ខ្លួ​ន យ​ក​ទៅ​សួ​រ​នាំ​​ក្រោ​យ​រ​ក​ឃើ​ញ​កាំ​ភ្លើ​ង​ជ័​រ​លា​ក់​​ទុ​ក​នៅ​ក្រោ​ម​កែ​ប​ម៉ូ​តូ

បន្ទាយមានជ័យ៖ ជន​សង្ស័​យ​២​នាក់ ត្រូ​វ​បា​ន​ក​ម្លាំ​ង​ន​គ​រ​បា​ល​ល្បាត​រ​ប​ស់​ក្រុ​ង ប៉ោ​យ​ប៉ែត ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ធ្វើ​កា​រ​ឃា​ត់​ខ្លួ​ន​យ​ក​ទៅ​សួ​រ​នាំ ក្រោ​យ​ពី​រ​ក​ឃើ​ញ កាំ​ភ្លើ​ង​ជ័​រ​មួយ​ដើ​ម ដែ​ល​ពួ​ក​គេ​ដា​ក់​នៅ​ក្រោ​ម​ កែ​ប​ម៉ូ​តូ​ស្ថិ​​ត​នៅ​គោ​ល​ដៅ​ផ្លូ​វ​ដើ​ម​ពុ​ទ្រា ក្រុ​ង​ប៉ោ​យ​ប៉ែ​ត ​នាយ​ប់​ថ្ងៃ​ទី ២៧ ខែ មករា ឆ្នាំ ២០១៦ នេះ​។​ ខណៈដែលកម្លាំងរបស់លោក នៅប្រចាំការនៅគោលដៅ ដើមពុទ្រានោះ ស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះ​ម៉ូ​តូ​មួ​យ​គ្រឿ​ង ពេ​ល​នោះ​ក៏​ឃា​ត់​សួ​រ​នាំ​ ស្រា​ប់​តែ​រ​ក​ឃើ​ញ​កាំ​ភ្លើ​ង​ជ័​រ​មួយ​ដើ​ម​នៅ​ក្រោ​ម​កែ​ប​ម៉ូតូ​។​ ក្រោ​យ​ប្រ​ទះ​ឃើ​ញ​កាំភ្លើងជ័រ ពួកគេទាំង២នាក់ ត្រូវបាននាំខ្លួនយកទៅសួរនាំ ថាតើជាប់ពាក់ព័ន្ធ និង​ស​ក​ម្ម​ភា​ព​ល្មើ​ស​ឬ​មួ​យ​យ៉ា​ង​ណា​? បើតាមលោកអធិការ ជនទី១មានឈ្មោះ ជា គឹមឡុង អាយុ២៣ឆ្នាំ រស់នៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត និង​ទី​២ឈ្មោះ មុំ វ៉ាន់ថេត អាយុ២២ឆ្នាំ រស់នៅភូមិ បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត៕ ដោយ៖ ចន្ធី

  • ជ​ន​ស​ង្ស័​យ​ ២​នា​ក់​ត្រូ​វ​ស​ម​ត្ថ​កិ​ច្ច​ឃា​ត់​ខ្លួ​ន យ​ក​ទៅ​សួ​រ​នាំ​​ក្រោ​យ​រ​ក​ឃើ​ញ​កាំ​ភ្លើ​ង​ជ័​រ​លា​ក់​​ទុ​ក​នៅ​ក្រោ​ម​កែ​ប​ម៉ូ​តូ已关闭评论
  • 9 views
  • Hide Sidebar
    A+