បើ​ក​រ​ថ​យ​ន្ត​ដឹ​ក​ឥដ្ឋ ទៅ​បុ​ក​ជ​ញ្ជាំ​ង​ផ្ទះ​ប្រ​ជា​ព​ល​រដ្ឋ គា​ប​ជា​ប់​ក្នុ​ង​កា​ប៉ី​ន​ស្លា​ប់​ម្នា​ក់ និង​របួស​ធ្ងន់ ​២នាក់

ភ្នំពេញ៖ យ៉ាង​ហោ​ច​ណា​ស់​បុ​រ​ស​ម្នា​ក់​បា​ន​ស្លាប់ ដោ​យ​គា​ប​ជា​ប់​នៅ​ក្នុ​ង​កា​ប៉ី​ន​រ​ថ​យ​ន្ត និង​២​នា​ក់​ទៀ​ត​ រួម​ដំ​ណើ​រ​បា​ន​រ​ង​រ​បួស​ធ្ង​ន់ ត្រូ​វ​បា​ន​ដឹ​ក​ទៅ​កា​ន់​ម​ន្ទី​រ​ពេ​ទ្យ ក្រោ​យ​ជ​ន​រ​ង​គ្រោះ​បា​ន​បើ​ក​រ​ថ​យ​ន្ត​ដឹ​ក​ឥ​ដ្ឋ​មួ​យ​គ្រឿ​ង​ ជ្រុ​ល​ទៅ​បុ​ក​ជ​ញ្ជាំ​ង​ផ្ទះ​ប្រជា​ព​ល​រដ្ឋ លេខ​១១៧ តា​ម​ផ្លូ​វ​ជា​តិ​លេ​ខ៦ សង្កា​ត​ព្រែ​ក​លៀប ខណ្ឌ​ជ្រោ​យ​ច​ង្វា​រ​ នៅ​វេ​លា​ម៉ោ​ង​ទៀប​ភ្លឺ​ថ្ងៃ​ទី ២៨ ខែ មករា ឆ្នាំ ២០១៦ នេះ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ ដោ​យ​ជួយ​គា​ស់​យក​សព​ជន​រង​គ្រោះ​ចេញ​ពី​ក្នុ​ង​កា​ប៊ី​ន និងទាក់ទងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត ស្ថិតនៅភូមិក្រាំងស្នាយ ឃុំរកា ស្រុក​ពា​រាំ​ង ​ខេ​ត្ត​ព្រៃ​វែង​៕ ដោយ៖ ចន្ធី